ដោយ អាស៊ីសេរី
2023.02.11
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេងទីពីរ) ត្រឡប់ពីប្រទេសចិន មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១១ កុម្ភៈ ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជាទទួលបានលទ្ធផលជាផ្លែផ្កាក្នុងដំណើររបស់លោកទៅចិន។ ទោះបីជាយ៉ាងណា អ្នកវិភាគបារម្ភថា កម្ពុជាដឹកនាំដោយលោក ហ៊ុន សែន អាចលម្អៀងទៅរកប្រទេសចិន ដែលធ្វើឲ្យប្រទេសលោកខាងលិចមិនពេញចិត្ត ហើយកម្ពុជាអាចខាតបង់ប្រយោជន៍។
ភាគីចិន និងកម្ពុជាយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការកសាងជោគវាសនាចិនកម្ពុជារួមគ្នាតែមួយនាថ្ងៃអនាគត។
ភាគីចិន និងកម្ពុជា ក៏បានប្ដេជ្ញាការពារ គាំទ្រនយោបាយការទូតដល់គ្នាទៅវិញទៅមក និងបន្តរក្សាទំនាក់ទំនងក្នុងនាមជាមិត្តដែកថែប និងបង្កើនទំនាក់ទំនងល្អនឹងគ្នាឱ្យកាន់តែស៊ីជម្រៅ។
សេចក្ដីថ្លែងការណ៍រួមធ្វើឡើងនៅក្រុងប៉េកាំងនៅថ្ងៃទី១១ ខែកុម្ភៈ ស្ដីពីការកសាងសហគមន៍វាសនារួមរវាងកម្ពុជាចិនរបស់ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ភាគីកម្ពុជា និងចិន ប្រកាសថា ទោះបីជាស្ថានភាពនៃប្រទេសអន្តរជាតិផ្លាស់ប្ដូរដល់កម្រិតណាក្ដី ក៏ភាគីទាំងពីរនៅតែបន្តទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅឥតងាករេ ដើម្បីផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ក្រៅពីនេះ ភាគីកម្ពុជា និងចិនក៏បានឯកភាពគ្នាបង្កើតកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ត្បូងពេជ្រ ដែលផ្ដោតសំខាន់លើវិស័យ កិច្ចសហប្រតិបត្តិការនយោបាយ ការទូត សមត្ថភាពផលិត កសិកម្ម ថាមពល សន្តិសុខ និងទំនាក់ទំនងរវាងប្រជាជន ជាដើម។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។