ភ្ញៀវប្រចាំថ្ងៃ
12/02/2023 – 12:17
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថា ខេមបូចា © សហការី
អ្នកការពារអ្នកសារព័ត៌មានចង់ឃើញ VOD នៅតែបន្តការងាររបស់ខ្លួនបានដោយឈរលើគោលការណ៍វិជ្ជាជីវៈ ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។ ការលើកឡើងយ៉ាងដូច្នេះ នៅគ្រាដែល VOD កំពុងប្រឈមមុខនឹងការដកអាជ្ញាប័ណ្ណ ប្រសិនបើមិនសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។ ជាការទាមទារឲ្យពីសំណាក់ប្រមុខរដ្ឋាភិបាលឲ្យសារព័ត៌មានក្នុងស្រុកនេះសុំលើការចុះផ្សាយ «លោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្តល់ជំនួយឲ្យតួកគី»។