ដោយ ទីន ហ្សាការីយ៉ា
2023.04.03
RFA

លោក ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពាធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
លោក ហ៊ុន សែន ប្រកាសបន្តតាមកម្ចាត់ក្រុមប្រឆាំងដែលលោកចោទថាក្បត់ជាតិកន្លងមកចេញពីឆាកនយោបាយ ក្រោមហេតុផលការពារសន្តិភាព និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។ ប៉ុន្តែមន្ត្រីបក្សប្រឆាំងចាត់ទុកសារនយោបាយរបស់លោក ហ៊ុន សែន សាជាថ្មីនេះថា គ្រាន់តែជាលេសបំបិទសំឡេងប្រឆាំងដើម្បីការពារអំណាចផ្ដាច់ការតពូជរបស់លោកតែប៉ុណ្ណោះ។
លោក ហ៊ុន សែន និយាយឌឺដង ដោយប្រើពាក្យអសុរោះជេរប្រមាថព្រះសង្ឃ និងមេដឹកនាំបក្សប្រឆាំងមួយចំនួន ដែលរិះគន់ការដឹកនាំរបស់លោកកន្លងទៅ។ សារអសុរោះបែបនេះ ទំនងលោកចង់សំដៅលើព្រះអង្គ ប៊ុត ប៊ុនតិញ និងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កំពុងរស់នៅក្រៅប្រទេស។ លើសពីនេះ លោក ហ៊ុន សែន ដែលជាបុរសខ្លាំងល្បីខាងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាបានខឹងច្រឡោតខ្លាំងចំពោះបណ្ដាបរទេសមកប្រដៅលោករឿងការធ្វើទុក្ខបុកម្នេញលើសំឡេងប្រឆាំង។
លោក ហ៊ុន សែន និយាយលើវេទិកាសាធារណៈរបស់រដ្ឋ និងកំពុងកាន់តួនាទីជានាយករដ្ឋមន្ត្រីផងនោះក៏ឆ្លៀតឃោសនារកសំឡេងឆ្នោតមុនរដូវកាលដោយអំពាវនាវឱ្យពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីលោកបន្តកាន់អំណាចបន្តទៀត ទើបប្រទេសមានសន្តិភាព ស្ថិរភាព ការអភិឌ្ឍ និងបញ្ចៀសហេតុការណ៍រត់ជាន់ជើងគ្នាដូចអតីតកាល។
ថ្លែងក្នុងពិធីសម្ពាធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ ខែមេសា លោក ហ៊ុន សែន ថា រដ្ឋាភិបាល និងកងកម្លាំងមានភារកិច្ចការពាររាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យធម្មនុញ្ញពីការប៉ុនប៉ងរបស់អ្នកខ្លះ។ លោកបន្តថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខនេះត្រូវតែដំណើរការធម្មតា ប៉ុន្តែលោកបញ្ជាក់ថា ដរាបណាលោកកំពុងកាន់អំណាចលោកពុំអត់ឱនដល់អ្នកនយោបាយបក្សប្រឆាំងចូលរួមប្រកួតនោះឡើយ។
លោក ហ៊ុន សែន៖ «ជនណាក៏ដោយដែលក្បត់ជាតិ ឬបំផ្លាញសន្តិភាព គឺមិនត្រូវធ្វើការអត់ឱនឱ្យទេ ហើយចូលរួមដំណើរការប្រជាធិបតេយ្យ ព្រោះអ្នកឯងចង់បានអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យ ដូច្នេះខ្ញុំក៏មិនត្រូវអត់ឱនឱ្យអ្នកឯងដែរនៅពេលខ្ញុំកាន់អំណាច។ យប់មិញខ្ញុំឃើញអាខ្មៅមួយនុះ សរសេរតែចំណងជើងទេ វាកំពុងឡាយ (Live) ចូលមកតាមនោះ អាខ្មៅនៅអាមេរិកនុះ ខ្ញុំហៅអាខ្មៅគេដឹងហើយថាអាខ្មៅមួយណា វាថាហ៊ុន សែន ខ្លាចបាត់បង់អំណាច អ្ហែងនិយាយត្រូវអាខ្មៅ អញត្រូវតែការពារពីព្រោះពួកអ្ហែង វាប៉ុនប៉ងតែសម្លាប់អញ រឿងអីមិនឱ្យអញការពារ អ្ហែងគិតមើលឱ្យច្បាស់ទៅ អញគ្រាន់តែការពារអំណាចតើ អ្ហែងជាអ្នកដណ្ដើមអំណាចមិចអ្ហែង អាណាត្រូវអាណាខុស អ្ហែងគិតមើល»។
ប្រតិកម្មរបស់លោក ហ៊ុន សែន សាជាថ្មីនេះ ធ្វើឡើងដោយសារតែលោកខឹងសម្បារមេដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេស បន្តរិះគន់លោកដែលយកព្រះមហាក្សត្រធ្វើជាឈ្នាន់ដើម្បីការពារអំណាចផ្ដាច់ការតវង្សត្រកូល។
ជាក់ស្ដែងព្រះអង្គ ប៊ុត ប៊ុនតិញ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី២ ខែមីនាថា លោក ហ៊ុន សែន នៅតែភ័យខ្លាចបាត់អំណាច ហើយបន្តប្រើប្រាស់ល្បិចខូចគ្រប់យ៉ាងដើម្បីផ្ទេរ និងរក្សាអំណាច។ ព្រះអង្គរិះគន់កូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ចាំតែត្រៀមស្នងតំណែងពីលោក ហ៊ុន សែន ឬចាំស៊ីកេរ្តិ៍ឪពុក ដោយពុំទាន់មានលក្ខណៈគ្រប់គ្រាន់ និងធ្វើជាគម្រូល្អសម្រាប់ការដឹកនាំប្រទេសនៅឡើយទេ។ ព្រះអង្គមានថេរដីកាទៀតថាបើលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីក៏មិនដើរចាកឆ្ងាយពីគន្លងរបស់ឪដែរ ។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ៖ «យើងមើល ហ៊ុន ម៉ាណែត គឺគាត់ប្រើប្រាស់សម្ដីសំដៅជេរប្រមាថដូចឪ វាអត់ឃើញមានស្អីប្លែកជាចំណុចអស្ចារ្យ ចំណុចសំខាន់ ដែលកូនហ្នឹងធ្វើការសិក្សា និងយកចិត្តទុកដាក់ថា ហ៊ុន ម៉ាណែត នឹងក្លាយជាមនុស្សមួយលេចធ្លោ ក្លាយជានាយករដ្ឋមន្ត្រីល្អ ការពារមរតកជាតិខ្មែរបានទេ»។
ចំណែកប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និយាយក្នុងកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី កាលថ្ងៃទី២១ ខែមីនា ថា លោក ហ៊ុន សែន តែងតែរកលេសគ្រប់វិធី ដើម្បីចាប់អ្នកគាំទ្រគណបក្សប្រឆាំងដាក់ពន្ធនាគារ ព្រោះលោក ហ៊ុន សែន ដឹងអំពីទឹកចិត្តរបស់ពលរដ្ឋ ដែលចង់ឱ្យមានការផ្លាស់ប្ដូរសម្រាប់បោះឆ្នោត នៅខែកក្កដាខាងមុខនេះ។ លោកថា ដោយសារលោក ហ៊ុន សែន គ្មានគុណសម្បត្តិក្នុងការដឹកនាំកន្លងមកនេះហើយ ទើបលោក ហ៊ុន សែន យកព្រះមហាក្សត្រធ្វើជាខែលការពារអំណាចរបស់ខ្លួន។ លោក សម រង្ស៊ី មើលឃើញថា ព្រះមហាក្សត្រសព្វថ្ងៃខុសពីព្រះមហាក្សត្រសម្ដេចព្រះ នរោត្តម សីហនុ ដែលជាព្រះរាជបិតារបស់ព្រះអង្គធ្លាប់យកព្រះទ័យទុកដាក់អំពីទុក្ខលំបាករបស់រាស្ត្រ។
លោក សម រង្ស៊ី៖ «ព្រះមហាក្សត្រសព្វថ្ងៃគាត់អត់មានគំនិត អត់មានអ្វីខ្លួនឯងទេ ចេះតែធ្វើតាម ហ៊ុន សែន និយាយឱ្យចំទៅគឺធ្វើតាមបញ្ជា ហ៊ុន សែន អ៊ីចឹងព្រះមហាក្សត្រ ដែលមិនព្រមបើកព្រះនេត្រឃើញពីទុក្ខវេទនារបស់ប្រជាពលរដ្ឋគឺអត់ទេ លោកអត់ឆ្ងល់ លោកសម្ងំសុខ លោកសោយសុខក្នុងព្រះបរមរាជវាំង ហ្នឹងហើយហៅថាស្ដេចអាយ៉ង គឺមិនមែនជាស្ដេចចេះឈឺចាប់ពីទុក្ខវេទនារបស់ប្រជារាស្ត្រទេ ស្ដេចចាំតែស្ដាប់បញ្ជារបស់ ហ៊ុន សែន»។
យ៉ាងណាប្រព័ន្ធតុលាការកម្ពុជាវិញត្រូវបានគេវាយតម្លៃថា ខ្វះឯករាជ្យ និងមិនទាន់ទទួលបានទំនុកចិត្តពីពលរដ្ឋនៅឡើយទេ ជាពិសេស ពាក់ព័ន្ធនឹងសំណុំរឿងដែលមានចរិតនយោបាយ។ លើសពីនេះចៅក្រម និងព្រះរាជអាជ្ញាសុទ្ធតែជាសមាជិកកំពូលៗ របស់គណបក្សប្រជាជនកម្ពុជា និងមានស្នាដៃជាច្រើនជួយគណបក្សប្រជាជនកម្ពុជាឲ្យបន្តរក្សាអំណាច តាមរយៈការកម្ទេចគណបក្ស និងអ្នកនយោបាយប្រឆាំង និងបំបិទសំឡេងរិះគន់ ដោយប្រើប្រាស់ច្បាប់ជាឧបករណ៍។
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន ថ្លែងថា គណបក្សប្រឆាំងមិនដែលយកលោក ហ៊ុន សែន ឬខ្មែរណាម្នាក់ធ្វើជាសត្រូវទេ ប៉ុន្តែពួកលោកចង់ឃើញកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយគ្មានបំណងរំលាយរបបរាជានិយម ដែលផ្ទុយពីរដ្ឋធម្មនុញ្ញឡើយ។ លោកបន្តថា សហគមន៍អន្តរជាតិនៅតែមានសិទ្ធិពេញលេញក្នុងការជួយអន្តរាគមន៍រឿងរំលោភបំពានសិទ្ធិដោយសារស្នាដៃរដ្ឋាភិបាលលោក ហ៊ុន សែន កន្លងមក ក្នុងនាមជាម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងជាម្ចាស់ជំនួយជួយដល់កម្ពុជា។
លោក អ៊ំ សំអាន៖ «នៅពេលតុលាការមិនឯករាជ្យមិនអាចកាត់ទោសនរណាម្នាក់ថា ជាជនក្បត់ជាតិបានទេ ហើយលោក ហ៊ុន សែន យកតុលាការធ្វើជាឡប់ឡែដើម្បីកាត់ទោសគេថាជាជនក្បត់ជាតិ តាមពិតគេមិនមែនជាជនក្បត់ជាតិដូចជាលោក កឹម សុខា មានទៅឃុបឃិតជាមួយបរទេសឯណា ហើយឥឡូវនេះកាត់ទោសគាត់ទៀត សួរថាតើបរទេសណាដែលឃុបឃិតជាមួយគាត់ អត់ហ៊ាននិយាយផងទៅជាតាំងអក្សរឯណា ខ្លាចគេដែរ ចុះមិននិយាយឱ្យចំៗ ទៅ អាហ្នឹងជាការយកលេសដើម្បីរំលាយបក្សសង្គ្រោះជាតិទេ ប៉ុន្តែលោក កឹម សុខា លោក សម រង្ស៊ី និងមេដឹកនាំគណបក្សសង្គ្រោះជាតិមិនបានឃុបឃិតជាមួយបរទេសពីបទក្បត់ជាតិទេ ផ្ទុយទៅវិញពួកគាត់ជាជនរងគ្រោះពីការធ្វើទុក្ខបុកម្នេញពីលោក ហ៊ុន សែន»។
អ្នកវិភាគនយោបាយ និងមន្ត្រីគណបក្សប្រឆាំងរិះគន់ថា លោក ហ៊ុន សែន អាចរក្សាតួនាទីជានាយករដ្ឋមន្ត្រីក្នុងរយៈពេលជិត ៤០ឆ្នាំ ដោយសារលោកធ្វើរដ្ឋប្រហារ រំលោភរដ្ឋធម្មនុញ្ញ ជាពិសេស របៀបដឹកនាំបែបផ្ដាច់ការតែម្ដង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្នាដៃដ៏លេចធ្លោរបស់លោក ហ៊ុន សែន គឺយុទ្ធនាការកម្ទេចបក្សប្រឆាំង និងបង្ក្រាបលើសំឡេងរិះគន់ឥតស្រាកស្រាន្តដើម្បីឱ្យលោកនៅបន្តគ្រប់គ្រងអំណាចតទៅទៀត។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ចាត់ទុកលោក ហ៊ុន សែន ថា ជាមេដឹកនាំកាន់អំណាចយូរដោយប្រើមធ្យោបាយសំខាន់ៗ មួយចំនួន រួមមាន ការប្រើអំពើហិង្សា ការគាបសង្កត់ ការច្នៃប្រឌិតច្បាប់ធ្វើជាឧបករណ៍នយោបាយ និងអំពើពុករលួយ។ ជាក់ស្ដែងថ្មីៗ នេះ លោក ហ៊ុន សែន បានបន្សល់ស្នាដៃអាក្រក់មួយទៀត គឺការបិទវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ដើម្បីបំបាត់ចោលទាំងស្រុងនូវសារព័ត៌មានឯករាជ្យ ដែលហ៊ាននិយាយរិះគន់ការដឹកនាំអវិជ្ជមានរបស់លោក និងធានានូវជ័យជម្នះមុនការបោះឆ្នោតជាតិខាងមុខ។ ស្នាដៃអាក្រក់ទាំងនេះហើយទើបអង្គការសម្ពន្ធភាពសកល តាមដានសេរីភាពជាមូលដ្ឋាននៅទូទាំងពិភពលោក (CIVICUS) បានដាក់ប្រទេសកម្ពុជា ចូលក្នុងបញ្ជីប្រទេសផ្ដាច់ការ និងគាបសង្កត់ ។ អង្គការសកលមួយនេះ អះអាងថា លោក ហ៊ុន សែន បានរំលោភប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ និងវាយប្រហារជាប្រព័ន្ធលើលំហសិទ្ធិសេរីភាពរបស់ពលរដ្ឋ ហើយដែលទង្វើទាំងនេះ គឺជាការបំពានលើកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
I admiring that only HUN SEN alone is loving his nation so much just about??????????? beside that 16 million Cambodian are what he call KBOTH CHEATH . my question is how can this nation survive if there was no this man HUN NAL call HUN SEN next name CHHOUP SAMLAP or CHHOUP KAP . look at your dump face you look so ugly some time it does not even look like human being . you just an ugly evil monster that no one can think who you are . your time just about over and the history will be on Cambodian side your name will be every spreading all over the whole world that you are the evil monster leader of the world in 21st century
I’m sick and tied to hear your evil word every day. My question is do you need a specialist Doctor I may get you one or I can take you over be for you getting crazy .
the guy used to wear black even those he is wearing any deference color but inside of him still be black. action can tell every thing he have done in the past . that what we can judge from the word he can never change . just like he pointing his finger to some one saying those person is a treason just only to confuse every one but of cause he was the one. it is very hard to believe some one that a wake pretending he is sleeping and he is sick pretending he is very well . HUN SEN mean lei this person can flipping from any thing good to bad, right to wrong . I hop one day this kind of intermediation will be over according to better education . please do not spreading your blood to our young generation.
the guy used to wear black even those he is wearing any deference color but inside of him still be black. action can tell every thing he have done in the past . that what we can judge from the word he can never change . just like he pointing his finger to some one saying those person is a treason just only to confuse every one but of cause he was the one. it is very hard to believe some one that a wake pretending he is sleeping and he is sick pretending he is very well . HUN SEN mean lei this person can flipping from any thing good to bad, right to wrong . I hop one day this kind of intermediation will be over according to better education . please do not spreading your blood to our young generation other wide this nation never be in peace
តើជនភ្នែកទោលម្នាក់នេះដឹងថា ម្រាមដៃមួយដែលវាចង្អុលទៅគេហើយចោទគេចោទឯងថាជជនក្បត់ជាតិ តើវាបានដឹងទេថា មានម្រាមដៃ៣(បី) ទៀតដែលចង្អុលមកចំខ្លួនវាវិញនោះ?? បើចង់ស្វែងរកជនក្បត់ជាតិដ៏ពិតប្រាកដនោះ គឺមុនបាច់ទៅរកឯណាឆ្ងាយទេ។ ហ៊ុនសែន គ្រាន់តែឆ្លុះកញ្ចក់ទៅគឺឃើញយ៉ាងច្បាស់ទៅហើយ!