លោក អំ សំអាត៖វិវាទការងារនៅណាហ្គាវើលដ៍ គួរត្រូវបានដោះស្រាយបញ្ចប់មុនការបោះឆ្នោត

ភ្ញៀវប្រចាំថ្ងៃ
29/04/2023 – 10:35
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ © Internet


អង្គ​ការ​សង្គម​ស៊ីវិល​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនា​ការ​តាម​បណ្តាញ​សង្គម​ដើម្បី​បង្ហាញ​ពី​ការ​ធ្វើ​កូដ​កម្ម​របស់​បុគ្គលិក​ដែល​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ដ៍​បញ្ឈប់​ពី​ការ​ងារ​។​ យុទ្ធ​នា​ការ​នេះ​ធ្វើ​៣​ថ្ងៃ​មុន ​ទិវា​ពល​កម្ម​អន្តរ​ជាតិ​មក​ដល់​ដែល​អ្នក​ធ្វើ​យុទ្ធ​នា​ការ​ចាត់​ទុក​វិវាទ​នេះ​គឺ​ជា​ប្រ​ធាន​បទ​សំខាន់​មួយ​។​ លោក ​អំ​ សំអាត ​នាយក​ប្រតិ​បត្តិ​អង្គ​ការ​លីកាដូ ​ក្នុង​ចំណោម​អង្គការ​ផ្សេង​ទៀត​ លើក​ឡើង​ថា​វិវាទ​ការ​ងារ​ដែល​អូស​បន្លាយ​ជាង​មួយ​ឆ្នាំ​នេះ​ គួរ​ត្រូវ​បាន​ដោះ​ស្រាយ​បញ្ចប់​មុន​ការ​បោះ​ឆ្នោត​។​ លោក​យល់​ថា ​ប្រសិន​បើ​នៅ​តែ​អូស​បន្លាយ​ នោះ​នឹង​មាន​សម្ពាធ​ផ្សេង​ៗ​ធ្លាក់​មក​ ខណៈ​ការ​បោះ​ឆ្នោត​ជិត​មក​ដល់​។​


What Next?

Recent Articles