កម្ពុជា-សង្គម
01/05/2023 – 13:50
ដោយ៖ សាំ ឧត្តម
RFI

ក្នុងទិវាពលកម្មអន្តរជាតិលើកទី១៣៧ អង្គការ សមាគម សម្ព័ន្ធសហភាព និងកម្មករ នយោជិកបានជួបជុំគ្នាក្បែរវត្តភ្នំដើម្បីរៀបចំពិធីអបអរខួបអនុស្សាវរីយ៍នៃទិវាពលកម្មអន្តរជាតិ ពិសេសដើម្បីរំលឹកដល់វីរភាពនៃការតស៊ូអង់អាចក្លាហានរបស់វីរកម្មករដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុសិទ្ធិ សេរីភាព និងលក្ខខណ្ឌការងារសម្រាប់កម្មករ។ © សហការី
ក្នុងទិវាពលកម្មអន្តរជាតិលើកទី១៣៧ អង្គការ សមាគម សម្ព័ន្ធសហភាព និងកម្មករ នយោជិកបានជួបជុំគ្នាក្បែរវត្តភ្នំដើម្បីរៀបចំពិធីអបអរខួបអនុស្សាវរីយ៍នៃទិវាពលកម្មអន្តរជាតិ ពិសេសដើម្បីរំលឹកដល់វីរភាពនៃការតស៊ូអង់អាចក្លាហានរបស់វីរកម្មករដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុសិទ្ធិ សេរីភាព និងលក្ខខណ្ឌការងារសម្រាប់កម្មករ។ ក្នុងពិធីនេះ កម្មករ និងសហជីពបានបន្តលើកឡើងអំពីបញ្ហាដែលកន្លែងធ្វើការរបស់ពួកគេរំលោភបំពានសិទ្ធិ និងរើសអើងវត្តមានសហជីព ខណៈពួកគេខ្លះបាត់បង់ការងារដោយសារតែការសម្តែងសិទ្ធិ ក៏ដូចជាតស៊ូមតិដើម្បីបង្កើតសហជីពការពារផលប្រយោជន៍ជូនកម្មករ។