កម្ពុជា-នយោបាយ
27/05/2023 – 09:15
ដោយ៖ អ៊ឹង ប៊ុនថន
RFI
ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃសៅរ៍នេះ បានប្រាប់ឲ្យប្រទេសជាម្ចាស់ជំនួយត្រូវដកខ្លួនចេញពីការផ្តល់លុយទៅកាន់ក្រុមអង្គការសង្គមស៊ីវិលខ្លះដែលលោកហៅថាជាការធ្វើបដិវត្តន៍កសិករនោះ។ ការលើកឡើងរបស់លោក ហ៊ុន សែន នៅក្នុងពេលជួបកម្មករយ៉ាងដូច្នេះ គឺបន្ទាប់ពីករណីចាប់ឃុំខ្លួន និងប្រកាន់ចោទទៅលើលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការី២រូបទៀត បន្ទាប់ពីបើកវគ្គបង្រៀនកសិករនៅខេត្តរតនៈគិរី។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © សហការី
សូមស្ដាប់ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន