ដោយ ម៉ៅ សុធានី
2023.05.26
RFA
អធិការរងនគរបាលស្រុកកូនមុំម្នាក់ ត្រូវបានព្យួរការងារ កាលពីពេលថ្មីៗ នេះ ពីបទចោទប្រកាន់ថា បានចាត់ចែងកន្លែងជល់មាន់នៅផ្ទះលោកផ្ទាល់ ដែលជាទង្វើខុសច្បាប់។
ស្នងការរងនគរបាលខេត្តរតនគីរី លោកវរសេនីយ៍ឯក ឡេង វិចិតត្រ ប្រាប់កាសែតក្នុងស្រុកថា លោក អ៊ិត សឿង អធិការរងនគរបាលស្រុកកូនមុំ ត្រូវបានព្យួរការងារ កាលពីថ្ងៃទី១៩ ខែឧសភា ដោយសារបានប្រព្រឹត្តខុសច្បាប់ រំលោភបំពានតួនាទី វិន័យ និងបទបញ្ជារបស់នគរបាលជាតិ ដោយបានរៀបចំឲ្យមានកន្លែងជល់មាន់ភ្នាល់គ្នា។
បន្ថែមពីនេះ លោក អ៊ិត សឿង ក៏បានគំរាមដល់ប៉ូលិសផ្សេងទៀត នៅពេលដែលពួកគេចុះប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់ខុសច្បាប់ ដោយធ្វើអន្តរាគមន៍ មិនឱ្យឃាត់ខ្លួន និងអនុញ្ញាតឲ្យអ្នកលេងល្បែងទាំងនោះ រត់ចេញបាត់អស់ កាលពីថ្ងៃទី៣០ ខែមេសាកន្លងមកនេះ៕