ភ្ញៀវប្រចាំថ្ងៃ
31/05/2023 – 14:10
ដោយ៖ អ៊ឹង ប៊ុនថន
RFI
គណបក្សភ្លើងទៀននៅតែ បង្ហាញឆន្ទៈចង់ចូលរួមការបោះឆ្នោតនៅពេលខាងមុខ បើទោះជាក្រុមប្រឹក្សាធម្មនុញ្ញបានឯកភាពតាម(គជប) មិនឲ្យគណបក្សនេះចូលរួមបោះឆ្នោត ដោយបិទផ្លូវតវ៉ាក៏ដោយ។ អ្នកនាំពាក្យគណបក្សភ្លើងទៀន លើកឡើងថា នៅពេលដែលនីតិវិធីផ្លូវច្បាប់បានហើយ គឺមានតែដំណោះស្រាយតាមផ្លូវនយោបាយតែប៉ុណ្ណោះ។ ផ្លូវនយោបាយ ដែលលោក គីមសួរ ភីរិទ្ធ ចង់ឲ្យមានការចរចាណាមួយ ដើម្បីចុះបញ្ជីគណបក្សភ្លើងទៀនឡើងវិញ ខណៈគម្រោងធ្វើការជួបជុំគ្នា១ម៉ឺននាក់សំដែងមតិគឺត្រូវការអនុញ្ញាតពីអាជ្ញាធរជាមុនសិន។

លោក គីមសួរ ភីរិទ្ធ © សហការី