កម្ពុជា-នយោបាយ
04/06/2023 – 09:07
ដោយ៖ អ៊ឹង ប៊ុនថន
RFI
ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអាទិត្យនេះ បានព្រលយថា ប្រធានវិទ្យុអាស៊ីសេរីចង់បើកការិយាល័យរបស់ខ្លួនឡើងវិញនៅកម្ពុជា ប៉ុន្តែលោក ហ៊ុន សែន បានដាក់លក្ខខណ្ឌទៅវិញថា អាចបើកបានលុះត្រាតែ ដកបុគ្គលិកមួយចំនួនរបស់វិទ្យុនេះចេញ ដែលលោកទំនងសំដៅទៅលោក ជុន ច័ន្ទបុត្រ អ្នកគ្រប់គ្រប់វិទ្យុនេះជាភាសាខ្មែរ។ ការលើកឡើងនេះ ដោយ លោក ហ៊ុន សែន ហៅលោក ជុន ច័ន្ទបុត្រ ថាជាមនុស្ស «ភ្លើ» ត្រង់លោកតែងលើកសំណួរខ្ទាស់ទៅនឹងមតិវាគ្មិនខ្លះដែលលោក ហ៊ុន សែន អះអាងថាជាមនុស្សរបស់លោក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © Internet
សូមស្ដាប់ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន