ដោយ មាន ឫទ្ធិ
2023.06.12
RFA

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០។ AFP
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាថ្មីទៀតហើយ ក្នុងការដាក់ផែនការតាមកម្ទេចក្រុមបក្សប្រឆាំងឱ្យអស់ ដែលលោកអះអាងថា ដើម្បីការពារសន្តិភាព។ មន្ត្រីបក្សប្រឆាំង និងអ្នកវិភាគចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែន នេះថា ជាការភ័យខ្លាចក្រុមបក្សប្រឆាំង ដោយសារពួកគេនៅតែមានកម្លាំងរឹងមាំដែលធ្វើឱ្យរង្គោះរង្គើដល់ស្ថិរភាពអំណាចរបស់លោក ហ៊ុន សែន។
ស្របពេលដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាន់តែខិតជិតចូលមកដល់ លោក ហ៊ុន សែន ក៏មមាញឹកចុះជួបកម្មករឃោសនារកសំឡេងឆ្នោតនៅមុខរដូវកាលដដែល។ លោក ហ៊ុន សែន តែងតែបញ្ចេញសារនយោបាយក្តៅក្រហល់ក្រហាយ និងប្រកាសតាមកម្ទេចគណបក្សប្រឆាំងឥតឈប់ឈរ ដើម្បីការពារអំណាចតពូជរបស់លោក ដោយគ្រាន់តែយកពាក្យថា ការពារសន្តិភាពមកបិទបាំងប៉ុណ្ណោះ។
លោក ហ៊ុន សែន អះអាងថា ក្រុមកម្មករដែលមានការងារធ្វើរាល់ថ្ងៃនេះដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ដោយពុំមែនដូចក្រុមបក្សប្រឆាំងដែលកន្លងមកតែងតែសន្យាជាមួយពលរដ្ឋចោល ដោយពុំបានដោះស្រាយអ្វីឡើយ។ មេដឹកនាំរដ្ឋាភិបាលឯកបក្សរូបនេះ ក៏បានចាត់ទុកក្រុមបក្សទាំងនោះថា ជាក្រុមឧទ្ទាមជ្រុលនិយម ដែលលោកត្រូវតែដាក់ផែនការតាមកម្ទេចពួកគេឱ្យអស់ ដើម្បីការពារសន្តិភាព។
លោក ហ៊ុន សែន៖ «អីចឹងទេយើងកំពុងរិះរកវិធីដើម្បីកម្ចាត់ក្រុមនេះចោល និយាមតាមមួយបែបកម្ចាត់នយោបាយជ្រុលនិយមពីកម្ពុជា។ ដើម្បីធានាថា កម្ពុជានឹងមានសន្តិភាព មានស្ថិរភាពនយោបាយនិងការអភិវឌ្ឍ ដែលពីមួយថ្ងៃទៅមួយថ្ងៃនេះតែមានការកើតឡើង»។
លោក ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែមិថុនា។
នេះមិនមែនលើកទី១ ទេ ដែលលោក ហ៊ុន សែន ព្រមានកម្ទេចក្រុមប្រឆាំង។ កាលពីឆ្នាំ២០១៨ អតីតកម្មាភិបាលខ្មែរក្រហមរូបនេះ ក៏បានប្រកាសផែនការកម្ទេចលោក សម រង្ស៊ី ដូចលោកធ្លាប់បានកម្ទេច ប៉ុល ពត ដែរ។
ទោះជាយ៉ាងណា ការលើកឡើងរបស់លោក ហ៊ុន សែន នេះត្រូវបានមន្ត្រីគណបក្សប្រឆាំងនិងអ្នកវិភាគនយោបាយរិះគន់ថា ជាសារនយោបាយប្រជាភិថុតិដើម្បីកេងចំណេញផ្នែកនយោបាយ និងគំរាមកំហែងដល់សកម្មជនគណបក្សប្រឆាំងតែប៉ុណ្ណោះ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ម៉េង សុធារ៉ា ប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនខ្លាចសារគំរាមរបស់លោក ហ៊ុន សែន នោះទេ។ លោកបញ្ជាក់ថា ការដែលអតីតមេដឹកនាំកម្មាភិបាលខ្មែរក្រហមរូបនេះ យកវេទិកាសាធារណៈអួតសរសើរខ្លួនឯង ហើយគំរាមដល់ក្រុមបក្សប្រឆាំងបែបនេះ ដោយសារលោក ហ៊ុន សែន ព្រួយបារម្ភខ្លាចពួកលោកប្រមូលផ្ដុំគ្នាអមដំណើរប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ វិលចូលស្រុកវិញនៅពេលខាងមុខ។
លោក ម៉េង សុធារ៉ា៖ «អ្វីដែលគាត់តែងថា កម្ចាត់ឱ្យខ្ទេចឱ្យខ្ទេច ប៉ុន្តែយើងឃើញស្ដែងចេញវាអត់ចេះខ្ទេចទេ។ អ៊ីចឹងបានន័យថា ភាសារបស់គាត់ដែលថា ខ្ទេចឱ្យអស់វាស្មើនឹងការប្រឆាំងទៅលើរបបដឹកនាំរបស់លោក ហ៊ុន សែន នេះកាន់តែផុសផុល។ លោក ហ៊ុន សែន គាត់ធ្វើនយោបាយអត់មានគេហៅថា ទម្រង់ឬក៏ការស្រាវជ្រាវរបត់ថ្មីក្នុងការធ្វើនយោបាយទេ។ គឺគាត់អនុវត្តនយោបាយចាស់គំរឹល គឺការបង្រ្កាបដោយយកគំនិតបែបកុំមុយនិស ផ្ដាច់ការយកមកប្រើប្រាស់»។
ដោយឡែក អ្នកវិភាគនយោបាយ លោក គឹម សុខ វិញ មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ធ្វើឱ្យពលរដ្ឋកាន់តែក្រីក្រ និងមានពលករធ្វើចំណាកស្រុកកាន់តែច្រើន ដោយសារអត់ការងារធ្វើនៅក្នុងស្រុក។ លោក គឹម សុខ បន្តថា ប្រការនេះហើយដែល លោក ហ៊ុន សែន ចេះតែគំរាមដល់សកម្មជនបក្សប្រឆាំងម្ដងហើយម្ដងទៀត ដោយសារពួកគេមានសាមគ្គីភាពរឹងមាំដែលជាឆ្អឹងទទឹងកដល់ស្ថិរភាពអំណាចរបស់មេដឹកនាំរដ្ឋាភិបាលឯកបក្ស និងធ្វើឱ្យលំបាកដល់ការផ្ទេរអំណាចពីលោក ហ៊ុន សែន ទៅកូនប្រុងច្បង។
លោក គឹម សុខ៖ «កាលណាលោក ហ៊ុន សែន ដោះស្រាយបានតិចតួចពេកហើយ ធ្វើសេដ្ឋកិច្ចកម្ពុជានៅតែដុនដាបលេខ៩លេខ១០ក្នុងក្រុមប្រទេសអាស៊ាន កម្មករកម្មការិនីបាត់ការងារធ្វើ ជំពាក់បំណុលកាន់តែវ័ណ្ឌកទាំងរដ្ឋទាំងរាស្ត្រ។ អីចឹងគឺជាការទទួលខុសត្រូវរបស់លោកហ៊ុន សែន ដែលត្រូវទទួលស្គាល់ថា ខ្លួនគ្មានសមត្ថភាពនោះទេ។ ហើយការគំរាមរបស់គាត់ទៅលើគណបក្សប្រឆាំងមកពីគាត់ទទួលស្គាល់ថា គាត់គ្មានសមត្ថភាពដឹកនាំប្រទេស។ អ៊ីចឹងហើយគំរាមនិងបិទគណបក្សប្រឆាំងមិនឱ្យប្រកួតប្រជែង បើគាត់មិនធ្វើដូច្នេះទេ វានឹងចាញ់គណបក្សប្រឆាំងជាក់ស្ដែងតែម្ដង»។
របាយការណ៍អង្គការលីកាដូ (Licadho) ចេញផ្សាយកាលពីឆ្នាំ២០២០ បង្ហាញថា ពលរដ្ឋកម្ពុជាជាង ៣លាន ៦សែនគ្រួសារ (៣.៦00.000) កំពុងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុវ័ណ្ឌកក្នុងម្នាក់ៗមិនតិចជាង៤ពាន់ដុល្លារ (៤.២៨០)។ ចំណែករដ្ឋាភិបាលឯកបក្សវិញគិតត្រឹមដំណាច់ឆ្នាំ២០២២ជំពាក់បំណុលបរទេសសរុបជិត ១ម៉ឺនលានដុល្លារ (៩.៩៩០)។
របាយការណ៍របស់ក្រសួងការងារឱ្យដឹងថា ត្រឹមដំណាច់ឆ្នាំ២០២២ មានពលករកម្ពុជាកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សរុបជាង ១លាន ២សែននាក់។ ក៏ប៉ុន្តែ អង្គការសង់ត្រាល់ (Central) ប៉ាន់ប្រមាណថា ពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ ដោយស្របច្បាប់ និងមិនស្របច្បាប់មានប្រមាណពីរលាននាក់។
អ្នកវិភាគ លោក គឹម សុខ មើលឃើញថា ប្រការនេះហើយដែលធ្វើឱ្យលោក ហ៊ុន សែន ព្រួយបារម្ភខ្លាចពលរដ្ឋមួយចំនួនមិនទៅបោះឆ្នោត នៅខែកក្កដាខាងមុខ ហើយងាកទៅគាំទ្រគណបក្សប្រឆាំង។
លោករិះគន់ថា លោក ហ៊ុន សែន អាចរក្សាតួនាទីជានាយករដ្ឋមន្ត្រីក្នុងរយៈពេលជិត ៤០ឆ្នាំ ដោយសារលោកធ្វើរដ្ឋប្រហារ រំលោភរដ្ឋធម្មនុញ្ញ ជាពិសេស របៀបដឹកនាំបែបផ្ដាច់ការតែម្ដង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្នាដៃដ៏លេចធ្លោរបស់លោក ហ៊ុន សែន គឺយុទ្ធនាការកម្ទេចបក្សប្រឆាំង និងបង្ក្រាបលើសំឡេងរិះគន់ឥតស្រាកស្រាន្តដើម្បីឱ្យលោកនៅបន្តគ្រប់គ្រងអំណាចតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត់ផ្ដាំទៅ ហ៊ុនសែន ទេ!តែនេះយើងចង់ប្រាប់ឲ្យ ហ៊ុនសែន ជ្រាបក្នុងលលាដ៍ក្បាលថាបើអ្នកឯងពិតជាចង់កម្ទេចក្រុមប្រឆាំងឲ្យអស់ពីទឹកដីកម្ពុជាមែន អ្នកឯង(ហស)ត្រូវតែកម្ទេចឬសម្លាប់ប្រជាពលរដ្ធខ្មែរពី៣ទៅ៤លាននាក់សិន ទើបអស់អ្នកដែលប្រឆាំងពួកផ្ដាច់ការ ហ៊ុន សែន នេះសុំជ្រាប អ្នកឯងកំពុងតែទាញប្រទេសខ្មែរឲ្យធ្លាក់ចូលក្នុងវិនាសកម្មហើយ ហ៊ុនសែន។
@ពុទ្ធោ! ពុទ្ធោ! លោកនិយាយត្រូវ! តើហ៊ុន សែនអាចកម្ទេចបេះដូងអ្នកប្រជាធិបេតិយ៌ឱយអស់បានទេ? គិតទៅហ៊ុន សែនជនម្នាក់នេះគិតតែពីចង់កម្ទេច ជាតិសាស្ដឯង និងធ្វើគ្រប់ទង្វើរដូចលាមកដើម្បីរក្សាអំណាចរបស់ខ្លួន។ Your days are numbered Mr. Strong Man! Let’s see how strong you are when you have no one to support you but just your inners circle. ទង្វើរអាក្រក់មិនដែលឈ្នះភាពស្អាតស្អំឡើយ! គ្រាន់តែយូរនិងឆាប់តែបុណ្ណោះ!
Just beginning ‘ facebook belong to Mr Hun Sen will be closed in the future ‘ Wow’ Wow’ ‘Strange ‘ god must be crazy haha’
Well every thing coming as what the old Cambodian word said . the evil can not change sooner or later it will showing his true color. YES the movie about >>the son born on the bright moon << that mean he is not a normal person it mean he is a GOD came to saving people please looking at his action this HUN NAL was an evil indeed no question to ask . this HUN NAL used to be a murder up to this day his action still be the murder . I tell you what after 1979 world community just wanted to see if HUN NAL is really a Cambodian's recue from POL POT . after they follow up for so many decade they found out HUN NAL was a murder during POL POT regime to mad his Vietcong boss trusted him among all those Khmer killer . after 1979 Vietcong boos only HUN NAL they can trusted to full fill their policy . right at this moment HUN NAL is showing his true color to the world and every Cambodian . WELL if any one can not see it that mean those person should go to live in forest instate
last massage to you HUN NAL your election will not going to work for you . please do not spending time and monies for nothing . no one going to recognize your leadership without opposition . you are too dump to do this kind of job without knowing what you are doing . ass Cambodian I’m felling so shame to tell any one that I’m a Cambodian . because of you most Cambodian had hiding their identity ,the reason they are so shameful to say I’m Cambodian .after all we are saying you are too dump to be our leader
អត់ផ្ដាំទៅ ហ៊ុនសែន ទេ!តែនេះយើងចង់ប្រាប់ឲ្យ ហ៊ុនសែន ជ្រាបក្នុងលលាដ៍ក្បាលថាបើអ្នកឯងពិតជាចង់កម្ទេចក្រុមប្រឆាំងឲ្យអស់ពីទឹកដីកម្ពុជាមែន អ្នកឯង(ហស)ត្រូវតែកម្ទេចឬសម្លាប់ប្រជាពលរដ្ធខ្មែរពី៣ទៅ៤លាននាក់សិន ទើបអស់អ្នកដែលប្រឆាំងពួកផ្ដាច់ការ ហ៊ុន សែន នេះសុំជ្រាប អ្នកឯងកំពុងតែទាញប្រទេសខ្មែរឲ្យធ្លាក់ចូលក្នុងវិនាសកម្មហើយ ហ៊ុនសែន។
the uneducated evil monster in Cambodia in this century