ដោយ វិទ្យុអាស៊ីសេរី
2024.01.22
RFA

តស់… ប្រកួតគ្នាដាក់ចំណងជើងឱ្យរូបត្លុកនយោបាយមួយនេះ! រូប៖ RFA
កម្មវិធីជ្រើសរើសបវរកញ្ញា Miss Global 2023 បានក្លាយជារឿងរ៉ាវនយោបាយ បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យដកបេក្ខនារីបវរកញ្ញាទីបេ (Tibet) និងតៃវ៉ាន់ (Taiwan) ចេញពីការប្រកួត ក្រោយពីមានសម្ពាធពីមិត្តដែកថែបចិនឱ្យអនុវត្តតាម «គោលនយោបាយចិនមួយ»។ ក្រុមអ្នករៀបចំកម្មវិធី បានដាក់លក្ខខណ្ឌតម្រូវឱ្យបេក្ខនារីទាំងពីរបន្ថែមពាក្យប្រទេសចិននៅលើខ្សែឆៀង ដែលបេក្ខនារីទាំងពីរពាក់ ដែលពីដើមឡើយបញ្ជាក់ថា ពួកគេមកពី «ទីបេ» និង «តៃវ៉ាន់»។ ការសម្រេចធ្វើតាមការបង្គាប់បញ្ជារបស់ប្រទេសចិនកុម្មុយនិស្តនេះ គឺជាឧទាហរណ៍ចុងក្រោយមួយ ដែលបង្ហាញកម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យមួយកំពុងក្លាយជាកូនអុករបស់ចិន។
កម្ពុជា និងវៀតណាម គឺជាម្ចាស់ផ្ទះរៀបចំកម្មវិធីបវរកញ្ញា Miss Global 2023 នេះ។ កម្មវិធីនេះ បានបញ្ចប់ទៅកាលពីថ្ងៃទី១៨ ខែមករា ដោយម្ចាស់មកុដបានទៅលើបវរកញ្ញាមកពីដែនដី Puerto Rico៕
???? មើលវីដេអូ៖ https://youtu.be/yGzt88_vGY8
???? អានអត្ថបទ៖ https://www.rfa.org/khmer/news/social-economy/miss-tibet-and-taiwan-withdraw-from-miss-global-contestant-due-to-1-china-policies-01122024085637.html
???? អានអត្ថបទជាភាសាអង់គ្លេស៖ https://www.rfa.org/english/news/tibet/beauty-pageant-01122024133810.html
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។