វេទិកា​អ្នក​ស្ដាប់​៖ តើ​ការ​ងើប​តវ៉ា​របស់​ពលរដ្ឋ​ពី​គ្រប់​ទិសទី អាច​ធ្វើ​ឱ្យ​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល ហ៊ុន ​ជិះ​សេះ​លែង​ដៃ​បាន​ដែរ ឬ​យ៉ាង​ណា?

ដោយ ជុន ច័ន្ទបុត្រ
2024.11.05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

​វេទិកា​អ្នក​ស្ដាប់​៖ តើ​ការ​ងើប​តវ៉ា​របស់​ពលរដ្ឋ​ពី​គ្រប់​ទិសទី អាច​ធ្វើ​ឱ្យ​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល ហ៊ុន ​ជិះ​សេះ​លែង​ដៃ​បាន​ដែរ ឬ​យ៉ាង​ណា?

(ឆ្វេង) បណ្ឌិត សេង សារី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​លោក គឹម សុខ អ្នក​អត្ថាធិប្បាយ​នយោបាយ រូប៖ ហ្វេសប៊ុកលោក គឹម សុខ និង RFA


នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី សម្រាប់​យប់​ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា នឹង​ជជែក​ពិភាក្សា​លើ​ប្រធានបទ តើ​ការ​ងើប​តវ៉ា​របស់​ពលរដ្ឋ​ពី​គ្រប់​ទិសទី អាច​ធ្វើ​ឱ្យ​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល ហ៊ុន មិន​អា​ដឹកនាំ​ដោយ​ជិះ​សេះ​លែង​ដៃ​បាន​ដែរ ឬ​យ៉ាង​ណា?

ការ​ងើប​តវ៉ា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​រយៈ​ពេល​កន្លង​មក​នេះ យើង​មើល​ឃើញ​ថា មាន​លទ្ធផល ដែល​ព្រឹត្តិការណ៍​ចុង​ក្រោយ​បំផុត​កន្លង​មក​នេះ ជា​ពិសេស ការ​ងើប​តវ៉ា​របស់​ពលករ​ខ្មែរ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​បន្ទាប់​មក​ទៀត ពលរដ្ឋ​ខ្មែរ​សឹង​តែ​នៅ​ក្រោម​មេឃ ឬ​នៅ​គ្រប់​ជ្រុងជ្រោយ​នៅ​លើ​ពិភពលោក​នេះ បាន​ធ្វើ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ចិត្ត​ជា​ផ្លូវការ គឺ​លុប​ចោល​កិច្ចព្រមព្រៀង​រកស៊ី​ចូលហ៊ុន​ជាមួយ​គ្នា​ជាមួយ​វៀតណាម និង​ប្រទេស​ឡាវ ដែល​ហៅ​កាត់​ថា ស៊ីអែលវី (CLV)។

ដូច​គ្នា​នេះ​ដែរ ការ​ងើប​ព្រម​គ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​រឿង​ផ្សេង​ទៀត ក៏​យើង​ឃើញ​ហុច​លទ្ធផល​ដែរ ដូច​ជា ការ​ងើប​តវ៉ា​ប្រឆាំង​ការ​ផ្ដល់​ដី​ភ្នំតាម៉ៅ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន រឿង​ក្រុមហ៊ុន​វិនិយោគ​បោកប្រាស់​ប្រជាពលរដ្ឋ នៅ​ស្វាយរៀង នៅ​សៀមរាប រហូត​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ឧកញ៉ា ឡេង ចាន់ណា លោក ដួង ដារ៉ា លោក លី សាម៉េត ដែល​ជា​មនុស្ស​នៅ​ក្បែរ​ក្លៀក​លោក ហ៊ុន សែន ជា​បន្តបន្ទាប់។

តើ​ការ​ងើប​តវ៉ា​របស់​ពលរដ្ឋ​ពី​គ្រប់​ទិសទី​ទាំង​នេះ អាច​ធ្វើ​ឱ្យ​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល ហ៊ុន មិន​អា​ដឹកនាំ​ដោយ​ជិះ​សេះ​លែង​ដៃ​បាន​ដែរ ឬ​យ៉ាង​ណា?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​បណ្ឌិត សេង សារី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​លោក គឹម សុខ អ្នក​អត្ថាធិប្បាយ​នយោបាយ ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕


What Next?

Recent Articles