ដោយ ជុន ច័ន្ទបុត្រ
2024.11.15
RFA

(ឆ្វេង) បណ្ឌិត សេង សារី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម និងលោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយ រូប៖ ហ្វេសប៊ុកលោក គឹម សុខ
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ជជែកពិភាក្សាលើប្រធានបទទាក់ទងនឹងគោលនយោបាយ ខឹងគោវាយរទេះ ឬ គោលនយោបាយចាប់ជំរិត របស់លោក ហ៊ុន សែន។
លោក ហ៊ុន សែន ខិតខំឱ្យគេទទួលស្គាល់លោកថា ជាអ្នកបង្កើតគោលនយោបាយដ៏វ័យឆ្លាតមួយចំនួនក្នុងការដឹកនាំប្រទេស។ ក្នុងនោះ មានគោលនយោបាយមួយ ដែលលោកហៅថា ជាគោលនយោបាយឈ្នះៗ។ លោកថែមទាំងចាត់ចែងឱ្យគេសង់ប្រាសាទកូនកាត់មួយ អស់លុយរាប់លានដុល្លារ ឧទ្ទិសដល់គោលនយោបាយនេះផង។
ទោះជាយ៉ាងនេះក្ដី ការបន្តចាប់ខ្លួនសាច់ញាតិរបស់អ្នករិះគន់លោក ជាថ្នូរឱ្យពួកគេបញ្ឈប់ការរិះគន់លោកវិញនោះ វាអាចនឹងធ្វើឱ្យលោក ហ៊ុន សែន ល្បីឈ្មោះ លើគោលនយោបាយ «ខឹងគោវាយរទេះ» ឬក៏ «គោលនយោបាយចាប់ជំរិត» ទៅវិញ។
តើថ្ងៃក្រោយទៅ លោក ហ៊ុន សែន នឹងជាប់ឈ្មោះជាអ្នកបង្កើតគោលនយោបាយឈ្នះ-ឈ្នះ ឬក៏ជាអ្នកអនុវត្តនយោបាយស្មោកគ្រោក នយោបាយខឹងគោវាយរទេះ ឬ គោលនយោបាយចាប់ជំរិត?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក ជុន ច័ន្ទបុត្រ ជាមួយបណ្ឌិត សេង សារី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម និងលោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយ ដែលបានជជែកពិភាក្សាអំពីរឿងនេះ នៅយប់ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕