ដោយ ជុន ច័ន្ទបុត្រ
2024.12.13
RFA

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងបណ្ឌិត សេង សារី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម រូប៖ RFA
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ពិភាក្សាលើប្រធានបទ៖ តើហេតុអ្វីបានជាលោក សម រង្ស៊ី ដាក់ចេញយុទ្ធនាការ “ផ្ការីក” នៅស្របពេលមេដឹកនាំផ្ដាច់ការពីរបានដួលរលំក្នុងឆ្នាំ២០២៤?
ឆ្នាំ២០២៤ នេះ របបផ្ដាច់ការចំនួនពីរបានដួលរលំ ដោយសារតែកម្លាំងតស៊ូនៅក្នុងប្រទេសងើបបះបោរ គឺ នៅស៊ីរី (Syria) លោក បាហ្សា អាល់អាសាដ (Bashar Al-Assad) និង អតីតមេដឹកនាំផ្ដាច់ការនៅប្រទេសបង់ក្លាដេស (Bangladesh) ដែលដឹកនាំដោយ អ្នកស្រី សៀក ហាស៊ីណា (Sheikh Hasina)។
មេដឹកនាំទាំងពីរនាក់នេះ គឺដឹកនាំប្រទេសបន្តពីឪពុក ឬដឹកនាំតត្រកូល ដូចនៅកម្ពុជាដែរ។ ក្រោយពីដួលរលំ មេដឹកនាំទាំងពីរបានរត់ប្រាសយកតែអាយុ ទៅលាក់ខ្លួននៅប្រទេស ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីសុវត្ថិភាព។
ទន្ទឹមគ្នានេះ លោក សម រង្ស៊ី មេបក្សប្រឆាំង ក៏ឆក់ឱកាសដាក់ចេញយុទ្ធនាការមួយ ដែលលោកហៅថា “ផ្ការីក” ក្នុងគោលបំណងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ឱ្យងើបតតាំងនឹងរបបដឹកនាំដោយ ត្រកូល “ហ៊ុន” ដែរ។
មិនត្រឹមតែប៉ុណ្ណោះ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងបណ្ឌិត សេង សារី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម បានឡើងមកបកស្រាយរឿងនេះដោយផ្ទាល់ថែមទៀត។
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក សម រង្ស៊ី និងបណ្ឌិត សេង សារី ដែលបានចូលមកបកស្រាយនូវសំណួរទាំងនេះ នៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤៕