តើកម្ពុជាត្រូវរក្សាភាពស្ងៀមស្ងាត់បន្តទៀត នៅចំពោះមុខការទាមទារគ្រប់គ្រងកោះគុត?

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
15/12/2024 – 10:55
ដោយ៖ ជួប នរក្សា
RFI

តើកម្ពុជាត្រូវរក្សាភាពស្ងៀមស្ងាត់បន្តទៀត នៅចំពោះមុខការទាមទារគ្រប់គ្រងកោះគុត?


សារព័ត៌មានក្នុងស្រុកថៃ The Nation នៅថ្ងៃទី១៣ធ្នូ បានដកស្រង់សម្តីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រី ដែលថា កោះគុតស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ថៃផ្តាច់មុខ១០០% ដោយគ្មានប្រទេសណាផ្សេងអាចទាមទារកាន់កាប់បានឡើយ។ សម្តីរបស់លោក ថាក់ស៊ីន នាំឲ្យអ្នកតាមដានបញ្ហានយោបាយក្នុងស្រុកខ្មែរ យល់ថា ជាការបង្ហាញច្បាស់ៗរបស់ថៃពីចេតនាគ្រប់គ្រងកោះគុតដោយផ្តាច់មុខ ខណៈដែលដែនអធិបតេយ្យភាពរបស់ថៃ ឬកម្ពុជា ទៅលើកោះមួយបន្តស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។ អ្នកតាមដាននយោបាយ យល់ថា រដ្ឋាភិបាលកម្ពុជាមិនអាចបន្តអាកប្បកិរិយាចាស់ទុំ រក្សាភាពស្ងៀមស្ងាត់ ចំពោះបញ្ហាកោះគុតទៀតទេ។ ផ្ទុយមកវិញ គឺត្រូវបញ្ជាក់ប្រាប់ភាគីថៃឲ្យច្បាស់លាស់ថា កម្ពុជាមានសិទ្ធិមួយផ្នែកក្នុងការគ្រប់គ្រងកោះគុត ហើយរុញបញ្ហាមួយនេះទៅកាន់តុលាការអន្តរជាតិជួយដោះស្រាយ។

លោកស្រី ផែថងថាន ស៊ីណាវ៉ាត់  នាយករដ្ឋមន្ត្រីថៃ និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា © STPM

What Next?

Recent Articles