ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
08/01/2025 – 11:44
ដោយ៖ អ៊ឹង ប៊ុនថន
RFI
មូលហេតុ និងអាថ៌កំបាំងជុំវិញឃាតកម្មសម្លាប់ លោក លិម គិមយ៉ា ក្នុងក្រុងបាងកក ប្រទេសថៃ?
លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំងនៅកម្ពុជាត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នាម៉ោង៥ ល្ងាច ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្នុងទីក្រុងបាងកក ប្រទេសថៃ។ ឃាតកម្មនេះត្រូវបានបណ្តាញសារព័ត៌មានអន្តរជាតិនានា និងអ្នកនយោបាយមួយចំនួនរបស់កម្ពុជាចាត់ទុកមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។ ឃាតកម្មលើ លោក លិម គឹមយ៉ា ដែលជាពលរដ្ឋខ្មែរមានសញ្ជាតិបារាំងនៅលើទឹកដីថៃពេលនេះត្រូវបានអ្នកតាមដាននយោបាយព្រមានថា រដ្ឋាភិបាលថៃនឹងធ្វើអត្តឃាតនយោបាយ និងសេដ្ឋកិច្ចខ្លួនឯង បើថៃមិនវែកមុខរកអ្នកនៅពីក្រោយឃាតកម្មនោះទេ។
