ដោយ មាន ឫទ្ធិ
2025.02.11
RFA

(ឆ្វេង និងកណ្ដាល) លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ជួបប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) នៅថ្ងៃទី១០ កុម្ភៈ ក្នុងដំណើរទស្សនកិច្ចទៅប្រទេសចិន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
នេះជាប្រធានបទវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃទី១១ កុម្ភៈនេះ។
ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិមួយចំនួន បារម្ភថា ការផ្អាកជំនួយរបស់អាមេរិកដល់កម្ពុជា និងបណ្តាប្រទេសនានានៅលើពិភពលោក នឹងបើកផ្លូវឱ្យរដ្ឋាភិបាលកុម្មុយនិស្តចិនកាន់តែអាចងាយស្រួលក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួនលើគ្រប់វិស័យ ជាពិសេស វិស័យយោធា នៅក្នុងប្រទេសទាំងនេះ។ កាន់តែធ្ងន់ធ្ងរជាងនេះទៀត ចិននឹងកាន់តែងាយស្រួលសាបព្រួសនយោបាយដឹកនាំប្រទេសបែបផ្ដាច់ការ និងឃោសនាប្រឆាំងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសពាក់ព័ន្ធផង។
តើចិននឹងកាន់តែពង្រីកឥទ្ធិពលនៅកម្ពុជាបែបណាខ្លះនៅពេលអាមេរិកផ្អាក ឬកាត់ផ្តាច់ជំនួយនោះ? តើហេតុការណ៍នេះ នឹងបង្កហានិភ័យយ៉ាងណាខ្លះដល់ប្រទេសកម្ពុជា ជាពិសេសវិស័យយោធា?
កម្មវិធីនេះសម្របសម្រួលដោយលោក មាន ឫទ្ធិ
ដោយមានវាគ្មិនកិត្តិយស២រូប ចូលរួម គឺបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងលោក ឯម សុវណ្ណារ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ។
សូមរង់ចាំតាមដានកុំបីខាន ហើយលោកអ្នកនាងអាចបញ្ចេញមតិយោបល់ ឬសួរសំណួរ នៅក្នុងការផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរីនៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) យូធូប (YouTube) និងតេឡេក្រាម (Telegram)។ សូមអរគុណ!!!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។