ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
15/02/2025 – 09:32
ដោយ៖ អ៊ឹង ប៊ុនថន
RFI
តើការបាញ់រះនៅអគារមួយកន្លែងជិតព្រលានយន្តហោះភ្នំពេញប៉ះពាល់យ៉ាងណាដល់វិស័យទេសចរណ៍?
នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ជនជាតិចិនមួយក្រុមប្រដាប់ដោយអាវុធវែង ប្រភេទ AK បានទៅបាញ់រះនៅក្នុងអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ នៅទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ តែករណីនេះមិនបានបណ្តាលមានអ្នករបួសឡើយ។ អ្នកឃ្លាំមើល កត់សំគាល់ថា ហេតុការណ៍បាញ់បោះអាណាធិបតេយ្យពីសំណាក់ជនជាតិចិននៅកម្ពុជាបែបនេះ តែងតែកើតមានជាញឹកញាប់។ អ្នកជំនាញទេសចរណ៍ លើកឡើងថា ហេតុការណ៍បាញ់បោះនេះ គឺជាមូលហេតុមួយ ក្នុងចំណោមបញ្ហាផ្សេងទៀត ដែលធ្វើឲ្យភ្ញៀវទេសចរចិនមកកម្ពុជាធ្លាក់ចុះ។
