បទយកការណ៍
21/02/2025 – 13:07
ដោយ៖ ឈា ប៊ុនណ្ណារិទ្ធ
RFI
សហគមន៍ការពារព្រៃឡង់បារម្ភពីកំណើនសកម្មភាពល្មើសច្បាប់ ក្រោយការបង្កកជំនួយ USAID
ក្រោយពីមានការបង្កកជំនួយរបស់សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ USAID សហគមន៍ការពារព្រៃឡង់បានបង្ហាញក្តីព្រួយបារម្ភថា សកម្មភាពទន្រ្ទានដីព្រៃ ការកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃនឹងអាចកើនឡើង។ ចំពោះសហគមន៍ការពារព្រៃឈើ ជំនួយរបស់ USAID បានជួយជ្រោមជ្រែងអ្នកការពារជួរមុខក្នុងតំបន់ការពារធម្មជាតិ និងការអភិរក្សសត្វព្រៃ។ ដូច្នេះពួកគេសង្ឃឹមថា រដ្ឋាភិបាលអាមេរិកនឹងពិចារណាឡើងវិញចំពោះការបន្តជំនួយ USAID ដែលបានរួមចំណែកយ៉ាងធំធេងសម្រាប់សកម្មភាពការពារព្រៃឈើ។
