លោកស្រី សាយ សុខនី៖ ១៨ឆ្នាំហើយនៅតែមិនទាន់ចាប់ខ្លួនឃាតករបាញ់សម្លាប់ លោក ហ៊ី វុទ្ធី

បទសម្ភាស
25/02/2025 – 09:51
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោកស្រី សាយ សុខនី៖ ១៨ឆ្នាំហើយនៅតែមិនទាន់ចាប់ខ្លួនឃាតករបាញ់សម្លាប់ លោក ហ៊ី វុទ្ធី

នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សហជីព​សេរី​កម្មករ​បាន​ដាក់​លិខិត​ជូន​អគ្គស្នង​ការ​នគរ​បាល​ជាតិ ​ដោយ​ជំរុញ​ការ​ស៊ើប​អង្កេត​ករណី​ឃាត​កម្ម​ លោក​ ហ៊ី វុទ្ធី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោង​ចក្រ​សាន់​តិច​។​ គឺ​ជា​ឃាតកម្ម​ដែលបាន​កើត​ឡើង​អស់​រយៈ​ពេល​១៨​ឆ្នាំ​កន្លង​មក​ហើយ​។​ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នាថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​ លោកស្រី សាយ សុខនី អនុប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​ថ្លែងថា ​មកទល់​ពេល​នេះ ករណី​ឃាតកម្ម​ លោក ហ៊ី វុទ្ធី នៅ​មិន​ទាន់​មាន​ការ​ចាប់​ជន​ល្មើស​ណាម្នាក់​មក​កាត់​ទោស​នៅ​ឡើយ​ទេ ​ទោះបី​ជា​ខាង​សហជីព​ជាតិ និង​អន្តរ​ជាតិ​តែង​តែ​ជំរុញ​ជា​រៀង​រាល់​ឆ្នាំក៏​ដោយ​។​

លោក​ ហ៊ី វុទ្ធី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោង​ចក្រ​សាន់​តិច
លោក​ ហ៊ី វុទ្ធី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោង​ចក្រ​សាន់​តិច © FTUWKC

What Next?

Recent Articles