ដោយ វិទ្យុអាស៊ីសេរី
2025.03.18
RFA
រឿងរ៉ាវសំខាន់ៗក្នុងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដែលប្រិយមិត្តគួរដឹង៖
១. កំពង់ផែកងទ័ពជើងទឹករាមនឹងត្រូវសម្ពោធនៅដើមខែមេសា ហើយនាវាជប៉ុននឹងចូលចតមុនគេ
២. រដ្ឋាភិបាលកាណាដាក្រើនរំឭកដល់ពលរដ្ឋខ្លួនឱ្យប្រុងប្រយ័ត្នពីសុវត្ថិភាពពេលធ្វើដំណើរមកកម្ពុជា
៣. ពលរដ្ឋជាង២០០នាក់ប្រមូលផ្ដុំគ្នានៅមុខតុលាការខេត្តកំពង់ស្ពឺ ក្នុងពេលតុលាការជំនុំជម្រះក្ដីតំណាង៦នាក់ រឿងជម្លោះដីព្រៃសហគមន៍
៤. អាជ្ញាធរថៃបង្កើនការរឹតបន្តឹងតាមព្រំដែនទប់ស្កាត់ពលករខ្មែរនិងជនជាតិចិនឆបោកតាមអនឡាញដែលឆ្លងដែនចូលប្រទេសថៃខុសច្បាប់៕