បទយកការណ៍
19/03/2025 – 11:17
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
ពលរដ្ឋរស់នៅតាមផ្លូវរថភ្លើងស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់សាលាក្រុងស្នើសុំសំណង
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើងក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ រាជធានីភ្នំពេញបានទៅតាមដានលិខិតអន្តរាគមន៍នៅសាលាក្រុងស្តីពីផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងថ្មី។ ពួកគេបានអះអាងថា ការឡើងមកតាមដានលិខិតដល់សាលាក្រុងនេះដោយសារតែពួកគេនៅមិនទាន់ទទួលបានសំណងខូចខាតនៅឡើយ ខណៈគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខ។ តែរដ្ឋបាលសាលាក្រុងភ្នំពេញបានបញ្ជាក់ថា អាជ្ញាធរបានចុះទៅសិក្សាពីផលប៉ះពាល់ ដោយសន្យាដោះស្រាយសំណងតាមការស្នើសុំរបស់ពលរដ្ឋ៕
