កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
26/03/2025 – 10:45
ដោយ៖ ជួប នរក្សា
RFI
Bloomberg៖ ការផ្តាច់ជំនួយអាមេរិកជាកាដូឲ្យចិនពង្រីកឥទ្ធិពលនៅអាស៊ី និងនៅកម្ពុជា
សារព័ត៌មានអាមេរិក Bloomberg បានចេញផ្សាយអត្ថបទមួយនៅថ្ងៃពុធទី២៦ មីនា ដោយដាក់ចំណងជើងថា ចិនចូលមកជំនួសគម្រោង USAID អាស៊ីដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានបិទបញ្ចប់។ នៅក្នុងអត្ថបទ របស់ខ្លួន Bloomberg បានដកស្រង់សម្តីរបស់អ្នកជំនាញដែលថា ទង្វើរបស់លោកត្រាំជាកាដូការទូតដែលអាមេរិកផ្តល់ឲ្យចិនដើម្បីពង្រីកឥទ្ធិពលនៅក្នុងតំបន់អាស៊ី និងនៅកម្ពុជា។
