កម្ពុជាមិនទាន់មានព័ត៌មានស្តីពីគ្រោះថ្នាក់ពលករខ្មែរក្នុងព្រឹត្តការណ៍គ្រោះរញ្ជួយដីនៅថៃ

កម្ពុជា
28/03/2025 – 12:56
ដោយ៖ ញឹម សុផល
RFI

កម្ពុជាមិនទាន់មានព័ត៌មានស្តីពីគ្រោះថ្នាក់ពលករខ្មែរក្នុងព្រឹត្តការណ៍គ្រោះរញ្ជួយដីនៅថៃ


គ្រោះរញ្ជួយដីកំរិត ៧,៧រិចទ័រ នៅថៃ បណ្តាលឲ្យសំណង់អគារខ្ពស់មួយកន្លែងនៅទីក្រុងបាងកកដួលរលំដែលជាហេតុធ្វើឲ្យមានការបារម្ភថា អាចមានពលករខ្មែរកំពុងធ្វើការនៅការដ្ឋានសំណង់នោះ ខណៈពលករសរុបដែលកំពុងធ្វើការនៅទីនោះមានជាង ៣០០នាក់ ក្នុងនោះ ៨០នាក់ទាក់ទងមិនបាន។ នេះជាការលើកឡើងរបស់អង្គការសង់ត្រាល់នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ។ លោក លឹង សុផុន មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់បានឲ្យដឹងថា លោកកំពុងបន្តតាមដានបញ្ហានេះយ៉ាងដិតដល់ដើម្បីឲ្យច្បាស់ថា តើមានពលករខ្មែរដែរឬទេនៅក្នុងឧប្បទ្ទវហេតុនេះ។ជាមួយគ្នានេះ ក្រសួងការបរទេសកម្ពុជាក៏បានចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងគ្រោះរញ្ជួយដីនៅថៃនេះដែរដោយបានបញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃមិនទាន់ទទួលបានព័ត៌មានណាមួយដែលថា តើមាន ឬមិនមានពលករ ឬពលរដ្ឋខ្មែររងគ្រោះដោយសារហេតុការណ៍រញ្ជួយដីនៅប្រទេសថៃ និងភូមានៅឡើយទេ។ លើសពីនេះ ស្ថានទូតបានត្រៀមលក្ខណៈសហការជាមួយអាជ្ញាធរប្រទេសម្ចាស់ផ្ទះដើម្បីផ្តល់ជំនួយដល់ពលរដ្ឋខ្មែររងគ្រោះ ឬត្រូវការជំនួយឲ្យអស់ពីលទ្ធភាព ព្រមទាំងអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់នៅប្រទេសថៃ និងភូមា មានការប្រុងប្រយ័ត្នខ្ពស់៕

លោក លឹង សុផុន មន្ត្រីគម្រោងផ្នែកពលករចំណាកស្រុកអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ - Copy
លោក លឹង សុផុន មន្ត្រីគម្រោងផ្នែកពលករចំណាកស្រុកអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ – Copy © សហការី

What Next?

Recent Articles