ដោយ ហ៊ុំ ចំរើន
2025.06.17
RFA
ក្រសួងការបរទេសកម្ពុជា បានជួបតំណាងទូតបរទេសប្រាប់អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ
រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា បានជួបតំណាងទូតបរទេសប្រចាំនៅកម្ពុជា ដើម្បីប្រាប់អំពីបញ្ហាតានតឹងនៅតំបន់ព្រំដែនកម្ពុជា និង ថៃ ។ អ្នកឃ្លាំមើលលើកឡើងថា នីតិវិធីការទូតរបស់រដ្ឋាភិបាលនេះ ជារឿងល្អដើម្បីឱ្យបរទេសបានដឹងថា កម្ពុជាពុំបានឈ្លានពានទឹកដីប្រទេសថៃដូចការចោទប្រកាន់នោះទេ។