ពុធ 13 មិថុនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
សាលាក្រុងភ្នំពេញបានជូនដំណឹងនៅថ្ងៃទី១៣ មិថុនា នេះថា នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១២ខាងមុខ ចាប់ពីម៉ោង៦ព្រឹកទៅ ផ្លូវមួយចំនួនក្នុងទីក្រុងភ្នំពេញនឹងត្រូវបិទមួយរយៈដើម្បីរៀបចំកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិរាជធានីភ្នំពេញ អបអរថ្ងៃកំណើតកីឡាអូឡាំពិកលើកទី១១៨ និងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។
តាមសេចក្តីជូនដំណឹងរបស់សាលាក្រុង កីឡាកររត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនឹងត្រូវឆ្លងកាត់តាមដងមហាវិថីព្រះសុធារស មហាវិថីព្រះនរោត្តម មហាវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅមជ្ឈមណ្ឌលកោះពេជ្រ និងត្រឡប់មកបញ្ចប់នៅមុខព្រះបរមរាជវាំង។ ដូច្នេះកំណាត់ផ្លូវទាំងអស់នេះនឹងត្រូវបិទមួយរយៈពេលខ្លី៕
