បណ្ដឹងទាស់​របស់​តំណាង​គណបក្ស​ប្រជាជន និង​សមរង្ស៊ី​ត្រូវបដិសេធ​

ថ្ងៃទី 16 មិថុនា 2012
ដោយ: លីនណា
CEN

ភ្នំពេញ: គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប​. នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១២ បាន​បើក​សវន​កា​រលើ​បណ្តឹង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ប្តឹង​ជំទាស់​លើ​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការរៀបចំ​ការបោះ​ឆ្នោត​(​គជប​) រាជធានី​ភ្នំពេញ ដែល​បានសម្រេច​ពិន័យ​លោក សម រង្ស៊ី ចំនួន​១០ លាន​រៀល​។ សវនាការ បានសម្រេច​បដិសេធចោល​បណ្ដឹង​របស់លោក ព្រហ្ម គន្ធ និង​បណ្ដឹង​របស់លោក ថាច់ ឃុន​សារិន ព្រោះ​ផ្ទុយ​នឹង​គតិ​ច្បាប់ និង​តម្កល់​សេចក្ដីសម្រេច​លេខ ០០១/១២ គ​ធ​ប​.​ស​.​ស​.​រ ចុះ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១២ របស់ គជប រាជធានី​ភ្នំពេញ ទុកជាបានការ​ពេញ​ទាំងមូល​។​

​នៅក្នុង​សវនាការ​មាន​លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជា​ប្រធាន​អង្គជំនុំជម្រះ និង​មាន​សមាជិក​ចំនួន​៨ រូប សម្រាប់​ប់​សួរដេញដោល​ទៅលើ​អ្នក​ពាក់​ពន្ធ នៅក្នុង​សវនាការ​។ ចំណែក​គណបក្ស សម រង្ស៊ី តំណាង​ដោយ​លោក ថាច់ ឃុន​រិ​ន ហើយ​គណបក្ស​ប្រជាជន​កម្ពុជា តំណាង​ដោយ​លោក ព្រហ្ម គន្ធ និង​មាន​មេធាវី​មួយរូប​។​

​សវនាការ​នោះ គឺ​រៀបចំឡើង​តាម​បណ្តឹង​របស់​គណបក្ស​ប្រជា​ជាន​កម្ពុជា ដែល​បាន​ប្តឹង​ជំទាស់​ទៅនឹង​សេច​ល​ក្តី​សម្រេច​របស់ គជប រាជធានី​ភ្នំពេញ ដែល​បានសម្រេច​ពិន័យ​លោក សម រង្ស៊ី ចំនួន​១០ លាន​រៀល ដោយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​អះអាងថា ការពិន័យ​១០ លាន​រៀល​នោះ វា​មិន​សម​ទៅ​និង​ទង្វើ​ដែល​លោក សម រង្ស៊ី បាន​ប្រព្រឹត្ត​ការជេរប្រមាថ​នោះទេ​។​

​ចំណែក​គណបក្ស​សម រង្ស៊ី បាន​ប្តឹ​ជំទាស់​ថា សេចក្តីសម្រេច​របស់​គ​ណៈ​កម្ម​ការរៀប​ចំការ​បោះឆ្នោត​រាជធានី​ភ្នំពេញ ដែល​បានសំរេច​ពិន័យ​លោក សម រង្ស៊ី ចំនួន​១០ លាន​រៀល​នោះ មិន​ត្រឹមត្រូវ ពីព្រោះ​នៅក្នុង​សវនាការ​របស់ គជប រាជា​នី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែឧសភា នោះ ដើមបណ្តឹង​មិនបាន​បង្ហាញ​ភស្តុតាង​ច្បាស់លាស់​។​

​តាម​សេចក្ដីប្រកាស​លទ្ធផល នៃ​សវនាការ​របស់ គ​.​ជ​.​ប​. បាន​បង្ហាញថា សំណុំរឿង​ទាំង ២​ខាងលើនេះ មាន​អង្គហេតុ​ដូចគ្នា ក្រុមប្រឹក្សា​ជំនុំជម្រះ​បានសម្រេច​បញ្ចូល​សំណុំ​រឿងនេះ ជា​រឿង​តែមួយ (​លេខ ០៤៥/១២)​។ ក្រោយពី​បាន​ស្ដាប់​ដើមបណ្ដឹង ចុង​ចម្លើយ និង​បាន​ពិនិត្យ​ពិចារណា​លើ​អង្គហេតុ​រួចមក ក្រុមប្រឹក្សា​ជំនុំជម្រះ​បានសម្រេច​បដិសេធចោល​បណ្ដឹង​របស់លោក ព្រហ្ម គន្ធ និង​បណ្ដឹង​របស់លោក ថាច់ ឃុន​សារិន ព្រោះ​ផ្ទុយ​នឹង​គតិ​ច្បាប់​។ តម្កល់​សេចក្ដីសម្រេច​លេខ ០០១/១២ គ​ធ​ប​.​ស​.​ស​.​រ ចុះ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១២ របស់ គជប រាជធានី​ភ្នំពេញ ទុកជាបានការ​ពេញ​ទាំងមូល​។ នៅក្នុង​សេចក្ដីប្រកាស​បានបញ្ជាក់​ថា “​សេចក្ដីសម្រេច​នេះ ជំនុំជម្រះ​នឹង​ប្រកាស​ជា​សាធារណៈ​នៅ​ចំពោះ​គូភាគី និង​ជា​សេចក្ដីសម្រេច​ចុងក្រោយ​”​។​

​សូម​រម្លឹកថា នៅ​ថ្ងៃ​ចុងបញ្ចប់​នៃ​ការឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ ទី​៣ ឆ្នាំ​២០១២(១​មិថុនា​២០១២) គណបក្ស​សម រង្ស៊ី បានធ្វើ​ការចាក់​បញ្ចាំង​រូបភាព និង​សំឡេង​លោក សម រង្ស៊ី តាមរយៈ​វីដេអូ​ខិ​ន​ហ្វ្រើ​រិ​ន​ពី​ក្រៅប្រទេស នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី ទល់មុខ​តុលាការ​កំពូល អតីត​រដ្ឋសភា​ចាស់ ដោយបាន​ជេរប្រមាថ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា រដ្ឋាភិបាល​ហ៊ុន សែន ក្បត់ជាតិ បានធ្វើ​សម្បទាន​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​ជាតិ ទាំង​បរទេស ដល់ ៩៩​ឆ្នាំ​នោះ គឺ​ក្បត់ជាតិ រដ្ឋាភិបាល​សម រង្ស៊ី ឆ្នាំក្រោយ​នឹង​យក​ដី​នោះ​មកវិញ​។ នៅ​ថ្ងៃទី​៦ ខែមិថុនា តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រហ្ម គន្ធ បានដាក់​ពាក្យបណ្ដឹង​មក គជប រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​រាជធានី​ភ្នំពេញ​បើកសវនាការ និង​បានសម្រេច​កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១២ សម្រេច​ផ្តន្ទាទោស​ឈ្មោះ សម រង្ស៊ី ឲ្យ​ពិន័យ​ជា​ប្រាក់​ចំនួន ១០.០០០.០០០(​ដប់​លាន​រៀល​) ពីបទ​ជេរប្រមាថ​នាយករដ្ឋមន្ត្រី​៕​

What Next?

Recent Articles