មូលហេតុនាំឱ្យកើតជំងឺទឹកនោមផ្អែម

Written by ភ្នំពេញដេលីញូវ
Tuesday, 19 June 2012

ទឹកនោមផ្អែម កើតមាន មិនរើសមុខ ឡើយ ។ នរណា ក៏ដោយ កន្លែងណា ក៏ដោយ អាយុប៉ុន្មាន ក៏ដោយ ក៏អាចកើត ជំងឺ ទឹកនោមផ្អែម ដែរ ។ មនុស្សពេញវ័យ ជាច្រើន កើតជំងឺ ទឹកនោមផ្អែម ជាច្រើនឆ្នាំហើយ ទើបដឹងថាខ្លួន មានរោគសញ្ញា ជំងឺ នេះ ។ មនុស្សច្រើន ណាស់ មានផលវិបាក បណ្តាលមកពី ជំងឺនេះ ដូចជា ការខូចភ្នែក ការខូច តម្រងនោម ជំងឺបេះដូង និង ការខូច សរសៃប្រសាទ ។ នៅកន្លែង ជាច្រើន នៅក្នុងពិភពលោក មនុស្សមាន ជំងឺ ទឹកនោមផ្អែម ជាច្រើន មិនបានធ្វើ រោគវិនិច្ឆ័យ ទាល់ តែសោះ ។ ការរកឃើញ ជំងឺ ទឹកនោមផ្អែម នៅដំណាក់ កាលដំបូង មានន័យថា វាអាច ព្យាបាលបាន និង អាចកាត់បន្ថយ ហានិភ័យ នៃការមាន ផលវិបាក ធ្ងន់ធ្ងរ យ៉ាងច្រើន ។ ទឹកនោមផ្អែម ជាជំងឺមួយ ដែលកើតឡើង ដោយសារ បញ្ហាដែល ទាក់ទង ទៅនឹង ការផលិត និង ផ្គត់ផ្គង់ អាំងស៊ុយលីន នៅក្នុង ខ្លួនមនុស្ស ។

អាហារភាគ ច្រើនបំផុត ដែលយើង បរិភោគបាន ក្លាយទៅជា គ្លុយកូស ដែលជាជាតិស្ករ មួយប្រភេទ ។ យើងប្រើគ្លុយកូស ជាប្រភព ថាមពល ដើម្បីផ្តល់ថាមពល ដល់សាច់ដុំ និង កោសិកា របស់យើង ។ ខ្លួនរបស់យើង ដឹកជញ្ជូន គ្លុយកូស ទៅក្នុង ចរន្ត ឈាម ។ ដើម្បី ឱ្យសាច់ដុំ របស់យើង និង ជាលិកា ដទៃទៀត ស្រូបគ្លុយកូស ពីចរន្តឈាម យើងត្រូវការ អ័រម៉ូនម៉្យាង ហៅថា អាំងស៊ុយលីន ។ បើគ្មាន អាំងស៊ុយលីន ទេ ខ្លួនរបស់យើង មិនអាចទទួលបាន ថាមពល ដែលចាំបាច់ពី អាហារ របស់យើង ឡើយ ។ អាំងស៊ុយលីន ត្រូវបាន ផលិតដោយ ក្រពេញធំមួយ នៅពីក្រោយក្រពះ គឺលំពែង ។ វាត្រូវ បញ្ចោញដោយ កោសិកាឈ្មោះ ប៊ែតា ។ នៅពេល មនុស្សម្នាក់ មានជំងឺ ទឹកនោមផ្អែម លំពែងមិនអាច ផលិតជាតិ អាំងស៊ុយលីន បានទេ ឬក៏ខ្លួនយើង មិនអាចប្រើ អាំងស៊ុយលីន ឱ្យមាន ប្រសិទ្ធភាព ។ ដូច្នេះអ្នកកើត ទឹកនោមផ្អែម មិនអាចប្រើ គ្លុយកូស ពីអាហារ ដែលពួក គេបរិភោគ ឱ្យបាន គ្រប់គ្រាន់ឡើយ ។ ប្រការនេះ ធ្វើឱ្យជាតិ គ្លុយកូស នៅក្នុងឈាម មានការ កើនឡើង ។ កម្រិតគ្លុយកូស នៅក្នុង ឈាមខ្ពស់ ឬ កម្រិតជាតិស្ករ នៅក្នុងឈាមខ្ពស់ ហៅ ថា ជាតិស្ករ នៅក្នុង ឈាមខ្ពស់ ។ កម្រិតគ្លុយកូស នៅក្នុងឈាមខ្ពស់ អាចនាំ ឱ្យមាន ផលវិបាក ធ្ងន់ធ្ងរ ។ នៅពេល បច្ចុប្បន្ននេះ គ្មានឱសថណា អាចព្យាបាល ជំងឺ ទឹកនោមផ្អែម ឱ្យជាដាច់ នោះឡើយ ៕

What Next?

Recent Articles