ថ្ងៃទី 1 កក្កដា 2012
ដោយ: លីនណា
CEN
ភ្នំពេញ: សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យគ្រប់ក្រសួង ស្ថាប័នរបស់រដ្ឋ បន្តសន្សំសំចៃលើមុខសញ្ញាចំណាយដែលពុំសូវចាំបាច់ ផ្អាកការសាងសង់អគារថ្មី និងសេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣។ នេះបើយោងតាមសារាចរណែនាំ ស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២។
សារាចរណែនាំបង្ហាញថា ត្រូវបន្តការត្បិតត្បៀតចំណាយចរន្ត ពិសេសការបន្តសន្សំសំចៃលើមុខសញ្ញាសម្ភារៈ និងឧបករណ៍ទំនើប ការជួសជុលធំៗ គ្រឿងសង្ហារឹមប្រណិត ព្រមទាំងការចំណាយលើអគ្គិសនី ទូរស័ព្ទ និងប្រេងឥន្ធនៈ ដើម្បីកាត់បន្ថយថវិការដ្ឋសរុប អោយស្ថិតមកនៅត្រឹមកម្រិត ១៩,២១ % នៃផសស (ផលិតផលសរុបក្នុងស្រុក) គឺថយចុះ ០,១២ % នៃផសស ធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១២ ដែលក្នុងនោះការចំណាយចរន្តថវិកា និងត្រូវរក្សាអោយនៅត្រឹម ១,៣៦ % នៃផសស (ថយចុះ ០,០៩ % នៃផសស ធៀបនឹងច្បាប់ឆ្នាំ២០១២) និងចំណាយមូលធន នឹងត្រូវវរក្សាអោយនៅត្រឹម ៧,៨៥ % នៃផសស (ថយចុះ ០,០២ % នៃផសស ធៀបនឹងឆ្នាំ២០១២) ក្នុងទិសដៅរក្សាអតិរេកចរន្តក្នុងរង្វង់ ២,៣៣ % នៃផសស និងឱនភាពថវិកាសរុបក្នុងរង្វង់ -៥,២៧ % នៃផសស។ ការចំណាយមូលធនដោយហិរញ្ញប្បទានក្នុងស្រុក ត្រូវកំណត់ក្នុងកម្រិត ២,៤៣ % នៃផសស គឺថយចុះ ០,០៣ % នៃផសស ធៀបនឹងច្បាប់២០១២ ក្នុងនោះការចំណាយសម្រាប់រំលស់បំណុល ត្រូវកំណត់ត្រឹម ០,៤៤ % នៃផសស គឺកើន ១២ % ធៀបនឹងច្បាប់ឆ្នាំ២០១២។ ទន្ទឹមនឹងនេះ ការចំណាយមូលធនដោយហិរញ្ញប្បទានក្រៅប្រទេស ត្រូវបានគ្រោងក្នុងកម្រិត ៤,៩៧ % នៃផសស គឺកើនប្រមាណ ១០ % ធៀបនឹងច្បាប់២០១២។
សារចរណែនាំបានអោយដឹងទៀតថា ត្រូវវិភាជន៍ចំណាយចរន្តទៅតាមវិស័យនីមួយៗ ដូចតទៅ ៖ វិស័យសង្គមកិច្ច ស្មើនឹង ៤,២៤ % នៃផសស គឺស្មើនឹងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០១២, វិស័យសេដ្ឋកិច្ច ០,៩០ % នៃផសស ថយចុះ ០,០៤ % នៃផសស ធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១២, វិស័យរដ្ឋបាលទូទៅ ១,៥៥ % នៃផសស ថយចុះ ០,០៧ % នៃផសស ធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១២, វិស័យការពារជាតិ និងសន្តិសុខ ២,៤២ % នៃផសស ថយចុះ ០,០១% នៃផសស ធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១២។
ថវិការាជធានី ខេត្ត ត្រូវកំណត់ត្រឹម ០,៧១ % នៃផសស ដែលក្នុងនោះថវិកាផ្ទាល់របស់រាជធានី ខេត្ត មានប្រមាណ ០,៦០ % នៃផសសមានកំណើន ០,០២ % នៃផសស ឬ ១៤,៧ % ធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១២ និងថវិកាឧបត្ថម្ភពីថ្នាក់ជាតិ ស្មើនឹង ០,១១ % នៃផសស។ ទន្ទឹមនឹងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវចេញសារាចរណែនាំដោយឡែក សម្រាប់ការរៀបចំថវិកាថ្នាក់ក្រោមជាតិ ដោយឈរលើមូលដ្ឋាននៃសារាចរណែនាំនេះ ជាពិសេសការកំណត់កញ្ចប់ និងការវិភាជថវិកាទៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវគោរពទៅតាមគោលការណ៍ និងវិធានតាមជំពូក ដូចបានកំណត់ក្នុងសារាចរណែនាំនេះ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូល និងប្រសិទ្ធភាពចំណាយ ដើម្បីកាត់បន្ថយឱនភាពថវិកា និងរក្សាអតិរេកសាច់ប្រាក់។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅក្នុងសារចរណែនាំថា ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ “គឺជាឧបករណ៍ដ៍សំខាន់បំផុត សម្រាប់ឈានទោដល់សម្រេចឲ្យបាន នូវបណ្តាគោលដៅជាអាទិភាពខខាងលើ”។
ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលមានកាតព្វកិច្ចរៀបចំឲ្យបានទាន់ពេលវេលា នូវសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣។ នៅក្នុងកិច្ចដំណើរការនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចាប់ផ្តើមការចរចា និងពិភាក្សារៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ ជាមួយក្រសួងស្ថាប័ន និងមន្ទីរជំនាញ រាជធានី ខេត្តទាំងអស់ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០១២។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ និងធ្វើកំណត់បង្ហាញនៃសេចក្តីព្រាងច្បាប់នេះ ហើយផ្ញើជូនគណៈរដ្ឋមន្ត្រី អោយបានក្នុងសប្តាហ៍ទី១ នៃខែតុលា ឆ្នាំ២០១២ ដើម្បីគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេចផ្ញើជូនរដ្ឋសភា អោយបានក្នុងសប្តាហ៍ទី១ នៃខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីស្ថាប័ននីតិបញ្ញត្តិមានពេលគ្រប់គ្រាន់ ក្នុងការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់នេះ អោយបានមុនថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២៕ K
ប្រហែលសន្សំដើម្បីទុកលុយឃោសនាបោះឆ្នោត ព្រោះពិបាកកាត់ប្រាក់ខែមន្រ្តីរាជការទាំងអស់ ណាមួយខ្លាចគេរិះគន់ ព្រោះកាលពីបោះឆ្នាតឃុំសង្កាត់ប្រើលុយអស់ច្រើន ហើយមិនទាន់បើកប្រាក់ខែអោយមន្រ្តីខ្លះផងរហូតមកដល់ពេលនេះ បើតាមដឹង! ខ្មាស់គេណាស់ ហ៊ុន សែនអើយ!
no need to save you are richman , sell land, forest, …. with money borrow from foreign a lot of
គួរឱ្យចង់សើចនឹងសម្តីនាយករដ្ឋមន្រ្តីខ្មែរ ។ គ្រប់ក្រសួងសុទ្ធតែ
ជាសំបុកនៃហ្វូងចោរប្លន់ជាតិ តីវាអាចឱ្យមានការសន្សំសំចៃថវិការ
ជាតិដូចម្តេចបាន? ហើយវិធីប្លន់ចាតិបានដោយស្របច្បាប់គឺចេញ
ពូហ៊ុន សែន, ចម ប្រសិត, សុខ អាន, សុខ គង់, មែ៉ន សំអន, ប៊ុន
រ៉ានី, ពួកឧកញ៉ានិងមេឈ្លើងជាច្រើនក្បាលទៀតនោះឯង ។ នៅ
អាស៊ីភាគអាគ្នេយ៍ ប្រទេសខ្មែរមិនមែនជាប្រទេសក្រខ្សត់ ដើរតែ
សុំតានគេឡើយ តែមេដឹកនាំខ្មែរ, I beg to count down form ex-King
SihanouK, ដែលនាំអាទិ៍ បំផ្លិចបំផ្លាញប្រទេសខ្មែរឱ្យក្រ ។ ដោយមាន
អ្នកដឹកនាំខ្ញុំយួនដូចសព្វថ្ងៃ ការងើបឡើងវិញនៃប្រទេសយើងគឺដូច
ជាការអូសឫស្សីចញ្រ្ចាសចុងអញ្ចឹង៖ វាទៅមិនរួច ពីព្រោះអ្នកដឹកនាំ
និងសហការីរួមអំពើទុច្ចរិតមិនមានគំនិតអភិរក្សសម្បត្តិប្រទេសជាតិ ។
ថែមពីលើនេះទៀត ហ្វូងវៀតរាប់លាននាក់ក៏ជួយបំផ្លាញអត់សំចៃដៃ
ពីព្រោះកម្ពុជាមិនមែនជាប្រទេសរបស់វាពីកាលណា, ទាល់តែដល់នោះ
ពេលដែលវាលេបប្រទេសយើងដល់ក្នុងពោះវាហើយ ទើបវាបន្ធូរដៃ!
ម៉េចទៀតហើយ អាម៉ម សូណង់ដូ ហៅអាបាញ់ទា ! អ្ហែងនៅតែអត់ចោលក្បួន អាខាងជេរគេ
ទាំងទទឹងទិសអត់មានការពិតហ្នឹងសោះ អ្ហា៎ ! ហ្អា៎ស អាឈាមថោក !
អាល្ងើឯងនេះ ! អូសស្នូកដើរច្រាសស្រកីអញ្ចឹង បានវាចេះតែជាប់គុកហ្នឹងណា !
អាអន្តរធានឯងនេះ បែបជៀសមិនផុតពីគុកទេ !អាក្រយ៉ៅជាប់គុក
យ៉ាប់ណាស់ ! អាម៉មសូណង់ដូ អាក្រយ៉ៅក្រឡាច់ !
សម្តេចមានព្រះយោបល់ត្រឹមត្រូវ សូមគាំទ្រពេញទំហឹងនូវឆន្ទះចង់សន្សំសំចៃ ព្រោះកន្លងមកចំណាយអត់ក្បាលអត់កន្ទុយ ថែមទាំងយកទ្រព្យសម្បត្តិរដ្ឋប្រើប្រាសបំរើបក្ស ជាពិសេសខាងបក្សប្រជាជននាំមុខខ្លាំងដៃជាងគេ។
ទទួលស្គាល់ពិតជាមានករណីយនេះមែន តែកំពុងតែបំបាត់ជាបណ្តើតហើយ។អាចនៅសល់ខ្លះ តែដូចជានៅតិចតួតទេ ដែលការនេះច្រើនតែជាបុគ្គលទេមិនមែនជាគោលការណ៏រួមទេ។
ទឹកសមុទ្ទសមុទ្រមិនងាយរីងទេ បងចៅចេកអាំង
តែចេះតែខំកែទៅ វាប្រសិនជាងមិនកែខ្លួន។
ស្របពេលជាមួយគ្នា គួរគិតគូរពីប្រយោជន៍រាស្ត្រផង។
គាត់ទ្រឹស្តីល្អ តែកំរនឹងអាចធ្វើបានព្រោះគ្មានឆន្ទៈនឹងធ្វើ តែអាចទាក់ឆាន់វិញ តាមមើល!
សូមអោយនិយាយហើយធ្វើផង។ ខ្ញុំឃើញតែនិយាយ ហើយមិនធ្វើសោះ។ ច្រើនណាស់ធ្វើបានបីខែ បន្ទាប់មកគេបន្ធូរអោយរលង់ខ្សុចតែម្តង។ និយាយពិរោះណាស់។ ចូលត្រចៀកខ្ញុំភ្លុកៗតែម្តង តែមើលពីការអនុវត្តវិញ ចប់មិនបាច់និយាយ អត់ធ្វើសោះ។
សន្សំសំចៃថវិកា តែនាំគ្នាសន្សំពេលវេលា នៅសប្បាយផឹកស៊ី
អោយបានច្រើនក្រវិលៗតែតាមហាងទំនើបៗ មិនបាច់អោយថវិកា
ធ្លាក់ច្រើនដល់ជនបទបទទេ ទុកអោយបរទេសគេមកជួយ
អភិវឌ្ឍន៍ជូន។ កេងជ្រុលអោយដប់តាមទារទៅវិញជាងពាក់កណ្តាល
មិនមែនពុករលួយទេ គឺស៊ីតាមជំនាញ អាងនាយករដ្ឋមន្ត្រី
មិនហ៊ានត្រួតពិនិត្យមិនហ៊ានដកចេញ ។ល្មមឆ្អែតហើយឫនៅ?
ចង់បានភាពក្រីក្រេវាងាយស្រួលណាស់ធ្វើបែបនេះបន្តទៀត
នឹងទទួលបានអ្នកក្រកាន់តែច្រើនមិនខាន ។! ?
ទុកលុយឱ្យមន្ដ្រីពុករលួយលួច!
គេមិនអង្គុយបក់ផ្សែងទេ គឺគេត្រូវការចាក់ទឹកពន្លត់តែម្តងទើបចប់?។ តែមិនងាយនិងចប់ដោយសារ តែមានចារឹកនៅលើជញ្ចាំងប្រាសាទបុរាណទៅហើយ។
Samdech Decho has a good leadership and far-sighted views!
គ្រាន់តែពួកអ្នកអមការពាររាប់ពាន់នាក់សីុលុយរាប់លានដុល្លារ គួរទុកតែ១០ឬ២០នាក់បានហើយ
ម្តេចក៍ខ្លាចចេតរ៉ូយម្លេះ គ្មាននរណាគេចរួចទេសំដាច់អើយ។