នាយករដ្ឋមន្ត្រី​សន្យា​ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​ដោយ​ផ្ទាល់ដៃ

ដោយ ប៉ែន បូណា
ថ្ងៃ អាទិត្យ 01 កក្កដា 2012
RFI

ក្រោយពី​បញ្ជូន​ក្រុមយុវជន​ស្ម័គ្រចិត្ត​ជិត ៨០០ នាក់​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​នៅថ្ងៃនេះ​ថា នឹង​ចុះទៅ​ចែក​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ដីធ្លី​ដោយ​ផ្ទាល់ដៃ​ក្រោយ​ពេលដែល​ប្រតិបត្តិ​ការវាស់វែង​ដីធ្លី​នេះ​ចប់​រួចរាល់។ នៅក្នុង​ទំនាស់​ដីធ្លី​នេះដែរ ជនជាប់ចោទ​ក្នុង​សំណុំរឿង​បង្កើត​តំបន់អបគមន៍​នៅ​ឃុំ​កំពង់​ដំរី​ខេត្តក្រចេះ​បាន​ចូល​សារភាព​ជាមួយ​សមត្ថកិច្ចបណ្តើៗហើយ​ក្រោយ​ការអំពាវនាវ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបថតឯកសារ)

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបថតឯកសារ)
©channa/rfi

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីភ្នំពេញ

(02:25)

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាស​នៅថ្ងៃនេះ​ថា នឹង​ចុះ​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដោយផ្ទាល់​ដៃដល់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ណា​ដែល​ត្រូវបាន​វាស់វែង​ចប់​មុនគេ​ ដើម្បី​ជា​និមិត្តរូប​ក្នុង​ការធានា​សុវត្ថិភាព​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។ ថ្លែង​ពី​ខេត្តកំពង់ចាម​នាឱកាស​ទិវា​មច្ឆជាតិ ប្រមុខ​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ត​នានា​និង​ប្រជាពលរដ្ឋ​ជួយ​សម្រួល​ដល់​ការចុះវាស់វែង​ដីធ្លី​ ដើម្បី​ដំណើរការ​ឲ្យ​បាន​ឆាប់រហ័ស។ ការប្រកាស​បែបនេះ​បានធ្វើ​ឡើង​បន្ទាប់ពី​យុវជន​ស្ម័គ្រចិត្ត​ចំនួន​ជិត ៨០០ នាក់​បានចេញ​ដំណើរ​ពី​ភ្នំពេញ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឆ្ពោះទៅកាន់​បណ្តា​ខេត្ត​នានា ​ដើម្បី​វាស់វែង​ដី​ជូន​ពលរដ្ឋ​ដែល​មិនទាន់មាន​កម្មសិទ្ធិ​ដីធ្លី​នៅឡើយ។ ក្រុមយុវជន​ស្ម័គ្រចិត្ត​ប្រមាណ​ជា​ជិត ៤០០នាក់​ផ្សេងទៀត​នឹង​ចេញដំណើរ​ទៅកាន់​គោលដៅ​ដែរ​នៅ​ថ្ងៃទី២ ខែកក្កដា​ស្អែក​នេះ។

ក្រុមយុវជន​ស្ម​គ្រ័​ចិត្ត​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ានិត កូនប្រុស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី និង​ធ្វើការ​ជាមួយ​អ្នកជំនាញ​ ដើម្បី​វាស់​ព្រំដី​ចែកជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើដីរ​បស់​រដ្ឋ​ ឬ​លើដី​សម្បទាន។ យ៉ាងណាក៏ដោយ បេសកកម្ម​នេះ​មិនអាច​វាស់វែង​ដី​ដែល​កំពុងមាន​ទំនាស់​បាន​ទេ។ បើ​យោងតាម​លោកនាយក​រដ្ឋមន្ត្រី ដី​ណា​ដែលមាន​ជម្លោះ​ដណ្តើមគ្នា​រវាង​ប្រជាពលរដ្ឋ ត្រូវ​ទុក​ឲ្យ​តុលាការ​កាត់សេចក្តី​ជាមុនសិន។ ប៉ុន្តែ សម្រាប់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើដីរ​បស់រ​ដ្ឋ និង​របស់​ក្រុមហ៊ុន​សម្បទាន ក្រុមការងារ​នឹង​វាស់​ព្រំដី​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ដល់​ពួកគេ។
 
នៅក្នុង​ទំនាស់​ដី​នេះដែរ ជនជាប់ចោទ៣នាក់​ក្នុងចំណោម៥នាក់​ ដែល​ក្រសួងមហាផ្ទៃ​ប្រកាស​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការបង្កើត​តំបន់អបគមន៍​ក្នុង​ឃុំ​កំពង់​ដំរី ខេត្តក្រចេះ​នោះបាន​ចេញមក​សារភាព​ចំពោះមុខ​អាជ្ញាធរ​ហើយ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​អ្នក​ទាំងនោះ​ចេញមក​សារភាព​ កាលពី​ថ្ងៃទី២៦មិថុនា។ នេះ​បើ​យោងតាម​ប្រភពពី​ក្រសួងមហាផ្ទៃ។ ពួកគេ​នឹងត្រូវ​អាជ្ញាធរ​លើកលែងទោស​ និង​ប្រែក្លាយ​ទៅជា​សាក្សី​ដើម្បី​ដាក់បន្ទុក​លើ​មេខ្លោង។ មេខ្លោង​ដែល​អាជ្ញាធរ​សង្ស័​យ​ថា​ជា​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ។
 
ដំណើរ​ការផ្តល់​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​នៅពេលនេះ​គឺជា​ជំហាន​មួយ​ក្នុងការ​ឈានទៅ​កាត់បន្ថយ​បញ្ហាដីធ្លី​នៅ​កម្ពុជា ប៉ុន្តែ គេ​មិនដឹងថា ការវាស់វែង​ដីធ្លី​របស់​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដឹកនាំ​ដោយ​កូនប្រុស​លោកនាយក​រដ្ឋមន្ត្រី​នៅពេលនេះ​អាច​បញ្ចប់​បញ្ហាដីធ្លី​ដ៏​ស្មុគស្មាញ​បានដែរ​ឬ​យ៉ាងណា​នោះទេ៕

——————————————–

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

36 Responses to "នាយករដ្ឋមន្ត្រី​សន្យា​ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​ដោយ​ផ្ទាល់ដៃ"

  1. សូមអ្នកធ្វើល្អដោយចិត្តបរិសុទ្ធណា។
    គ្មាននណាអាចកុហក នរក និង​សួគ៌បានឡើយ។
    រឿងកើតចេញពីនណារ អ្នកហ្នឹងជាអ្នកដោះស្រាយ
    ពិតជាត្រឹមត្រូវណាស់។ សូមអ្នកកុំធ្វើកិច្ចការនេះដើម្បីសន្លឹកឆ្នោតឆ្នាំ២០១៣។
    ការបោករាស្ត្រនាំតែត្រូវទំនាយទេ។ សូមជួយដាស់តឿន។

  2. អ្នកឃ្វាលក្របី says:

    នេះជាទង្វើដ៏ល្អដែលមិនធ្លាប់មានរបស់លោកនាយករដ្ឋមន្ដ្រីសម្រាប់ពលរដ្ឋខ្មែរ។
    សេចក្ដីព្រួយបារម្ភដ៏ធំបំផុតរបស់ប្រជាជនខ្មែរគឺការបាតបង់ដីធ្លីដែលជាឆ្នាំងបាយរបស់គាត់់។
    សង្ឃឹមថាបងប្អូនជង្គង់បួនរបស់យើងមិនឡើងពីទឹកបឹងទន្លេសាបមកទទួលប័ណ្ណកម្មសិទ្ធិ​មុនអ្នកម្ចាស់ស្រុកទេ។

  3. ក្តាមស្រែ says:

    ហ៊ុន​ សែន​ ជាមេដឹកនាំដ៏មហាពិលពុលបំផុត​ សម្រាប់លទ្ឋិប្រជាធិបតេយ្យនៅកម្ពុជា (ប្រវត្តិរដ្ឋប្រហារ ឆ្នាំ១៩៩៧)

  4. …ក៏នៅតែជាល្បិចសត្វឆ្កែចចកដដែល ។ រឿងចែកដី, មេដឹកខ្មែរនាំណា
    ក៏អាចចែកដល់ពលរដ្ខខ្លួនបានដែរ ។ បញ្ហាដែលសំខាន់បំផុតគឺរឿង
    ដែលហ៊ុន សែនឱ្យដីខ្មែរ, កោះខ្មែរ, ភោគសម្បត្តិធម្មជាតិប្រទេសខ្មែរដល់
    យួន និងរឿងបណ្តោយយួនរាប់លាននាក់ឱ្យចូលមករស់នៅពេញស្រុកខ្មែរ
    ដោយគ្មានពេលត្រលប់ទៅស្រុករបស់វាវិញ ហើយវាជាបញ្ហាដែលហ៊ុន
    សែនត្រូវតែដោះស្រាយឱ្យចេញ កាលដែលរាស្រ្តខ្មែររត់ច្រាសច្រាល
    ព្រោះអត់ដីនៅ រីឯយួនរស់ដោយសប្បាយនិងមានសិទ្ធិជាងខ្មែរម្ចាស់ដី!
    តែយួនរស់យ៉ាង

  5. រឿងចែកប័ណ្ណកម្មសិទ្ធដីធ្លីនិងកើតមានឡើងពិតប្រាកដ១០០% ពេលនោះពួកអាមេបោកវានិងអស់ អីយកមកព្រុសទៀតហើយ។រឿងដែលត្រូវគិតគូរគឺពួកមេក្លោងបង្កើតរដ្ធក្នុងរដ្ធ។ ពួកនេះស្រួលណាស់ជន្លរស្តាំស៊កឆ្វេងនោះគឺបានផលហើយ។គេមិនយកទោសពៃរ៏ប្រជាពលរដ្ធ ដែលចាញ់បោកគេនោះទេ គឺគេស្ទូចយកត្រីអាណាធិបតេយ្យដែលតូចតែតាំងខ្លួនជាធំនោះអោយ អស់។

  6. ពពួកនេះងាយស្រួលស្ទូចដូចបកចេកអ៊ីចឹង ធ្វើអោយពានរង្វាន់អាណាធិបតេយ្យអីមួយវាតាំងនាំគ្នា ជោរស្រែកអោយទ្រហ៊ឺង ដល់ពេលចូលលាន់ដូចអន្ទង់ទើបនាំគ្នាស្រែករដ្ធាភិបាលអយុតិ្តធម៍ណាស់ ។

  7. ល្បិចនៃជនល្មោភអំណាច

    ១- នេះគឺជាល្បិច ជនល្មោភអំណាច–ធ្វើសឿងអង់អាច ដោយដើរចែកដី
    ខ្មែររស់សុខៗ បុករុកបែកឆ្ងាយ–ក៏ចែកឱ្យឆ្ងាយ ក្នុងព្រៃ វាលស្រែ ។
    ២- ដីល្អត្រូវប៉ាន់ ដីរដ្ឋត្រូវអូស–ព្រោះអ្នកនៅខុស គឺពលរដ្ឋខ្មែរ
    ដីល្អអញ្ចឹង យើងមិនសមទេ–ទុកឱ្យយួនហ្វេ វាឱ្យថ្លៃខ្ពស់ ។
    ៣- នេះគឺជាល្បិច ធ្វើឱ្យខ្មែរកោត–ជិតពេលបោះឆ្នោត ចេញក្បាច់ទុរយស
    ធ្វើជាចែកដី ដីជាតិយើងសោះ–រីដីដែលអស់ យួនចោះយកទៀត ។
    ៤- ល្បិចនេះជាល្បិចនៃជនមិនថ្លៃ–ជនដែលម្ង៉ៃៗ បំរើយួនវៀត
    ខ្មែរអើយត្រូវយល់ កុំចាញ់កលស្នៀត–ជនដែលក្បត់ជាតិ ល្បិចច្រើនកន្លង ។
    ៥- នេះគឺជាល្បិច ជនគំនិតខ្មៅ–ជួយតែសត្រូវ ដែលវាប៉ុនប៉ង
    លេបយកដីខ្មែរ ដោយប្រើអាយ៉ង–រាស្រ្តខ្មែរប្អូនបង ត្រូវគិតឱ្យទាន់ ។
    ៦- ចែកដីនគរ នរណាក៏ចែកបាន–មិនបាច់ហ៊ុន សែន ចេញមុខធ្វើគ្រាន់
    បើឱ្យគេកោត យកដីពីយួន–ដីដែលពួកខ្លួន ដូរយកអំណាច ។
    ៧- ឱ្យឈ្មួញដេញខ្មែរ ខ្លួនបែរធ្វើចែក–វាមិនចម្លែក ភ្នែកខ្មែរក៏អាច
    មើលឃើញដឹងបាន ហ៊ុន-សែនប្រើល្បិច–ចង់ក្តាប់អំណាច តិចខ្មែរមិនយល់!

  8. Ratha says:

    ចុះពលរដ្ឋនៅបឹងកក់វិញ 
    ម៉េចសម្ដេចមិនដោះស្រាយ
    មិនអាណិតក្មេងៗដែលដើរទាមទាររកយុត្តិធម៌ទេឬ?

  9. cheath says:

    មិនមែនជាល្បិច ឯងកុំកែគេច អាសូណង់ដូ
    ហៅអាបាញ់ទា អ្ហែងកំពុងថ្ងូរ មើលខ្លួនឲ្យធូរ
    ​ទើបជាថ្ងូរបាន។
    រឿងរ៉ាវចែកដី មិនមែនតូចអី អ្ហែងត្រូវប្រមាណ
    មុខត្រឹមអ្ហែងនេះ ចង់ជ្រែកមិនបាន អា៎!គួរភ្ញាក់ប្រាណ
    ស្គាល់ធំ ស្គាល់តូច។
    មនុស្សក្នុងសង្គម មានតូចមានធំ មានចាស់មានក្មេង
    មិនអាចលូកលាន់ ទទឹងទទែង នោះទើបគេក្រែង
    ខ្លួនជាអ្នកចេះ។
    មិនដូចអ្ហែងនេះ ខ្លួនក្អាត់សំគិះ តែប្រឹងបំប៉ោង
    ខ្លួនឲ្យរីកធំ ពោះពើងប្រហោង ចុងចប់ធ្លាយពោង
    បែកពោះក្សិនក្ស័យ។
    ដូចជារូបអ្ហែង ខ្លួនចេះមិនស្តែង ឫុកឲ្យប្រពៃ
    ធ្វើខ្លួនថោកទាប សាបលាភថ្លាថ្លៃ ស្តាយចិត្តភក្តី
    ម៉ែខំឲ្យរៀន។
    ធ្វើពាលចិត្តខ្លាំងតាំងមានះ ក្រៅពីអញច្បាស់គ្មានអ្នកច្នៃ
    មានតែអញទេទើបថ្លាថ្លៃ ក្រៅអញអត់ន័យរកមិនបាន។
    មានះចិត្តខ្លាំងតាំងខ្លួនខុស ច្បាប់មិនចំណុះស្ទុះចាប់អា៎
    ល្ងង់ខ្លៅឯងនេះមុខដូចស្វា ផុតស្នួរហើយណាអាសូណង់ដូ ។
    អ្ហែងស្តាប់ហើយពិចារណាទៅ ! ដឹងខុសកែខ្លួនមិនទាន់ហួសពេលប៉ុន្មានទេ អាក្លើ!

  10. យីស! អាឈីត,
    អញទើបដឹងអ្ហែងតែងកំណាព្យជួយគាំទ្រអញបានល្អមែន!ពេលពេលទំនេរមករូងខ្លាអើយ! ចាំអញឱ្យលិឍ!

  11. Tomy says:

    អនុសាសន័ដ៏ខ្ពង់ខ្ពស់នេះ មិនដឹងជាទទួលយោបល់ពីទីប្រឹក្សារណាខ្លះទេ វាបណ្តាលអោយប៉ះពាល់យ៉ាងខ្លាំងដល់អ្នកដែលគេចំណាយលុយទិញដីពេញថ្លៃ រហូតដល់ទៅ៣០ ឬ៥០ហិចតា ទីបំផុតមកដាក់លក្ខខ័ណ្ឌ អោយកម្មសិទ្ធត្រឹម៥ហិចតា តើគេឈឺចាប់ប៉ុនណា? ហើយតើមានអ្នករងគ្រោះប៉ុន្មាននាក់ដោយសារតែអនុសាសន៍ប្រកបដោយគតិបណ្ឌិតនោះ?

  12. ជូនសារនេះចំពោះអាលោកមេទ័ពបាញ់ទា៖ការវាស់វែងដីរដ្ឋចែកជូនដល់ប្រជាជននេះគឺរដ្ឋាភិបាល លោកបានធ្វើត្រឹមត្រូវហើយឯងកុំនៅកន្តើយធ្វើមិនយល់ កាលដែលប្រជាខ្លះ{១}ល្មើសទៅឆ្ការដីរដ្ឋ ធ្វើជាកម្មសទ្ធិ្ឯងមិនឈ្មួសឈ្មុលទៅការពារប្រសើជាងជាគិតតែថា។
    {១}ប្រជាទាំងអស់មិនគិតថ្នាក់ណាឡើយ

  13. ក្ដាំងពួកអាប្រឆ says:

    ពួកអឣាមិនល្មោភអឣំណាចគ្រាន់តែចាញ់ឆ្នោតឃុំសង្កាត់ភ្លាមឡាំប៉ាដូចក្មេងបៀមដៃ!
    តើថ្ងៃណាទើបដូរចរិតថោកនេះហ្ន៎?

  14. Lim Ngoc Huoth says:

    Mr. Cheath, Good Poem about Mam Sonando!

  15. chu gi says:

    កុំឮតែនិយាយ

  16. SOPHEAP says:

    A DOG CHEAT! A DOG YUN

  17. Ban Ali says:

    នយោបាយរបស់ហ៊ុនសែនគឺច្បាស់ដូចថ្ងៃអញ្ចឹងឥឡូវនេះ។ ហ៊ុនសែនគ្មានឆន្ទៈពិតប្រាកដក្នុងការ​ ដោះស្រាយផ្តល់ប្លង់កម្មសិទ្ធដល់ប្រជាពលរដ្ឋនោះទេ ការប្រកាសរបស់ហ៊ុនសែនពីរឿចុះបញ្ជីរ ដីធ្លីពេលថ្មីៗនេះមានគោលបំណងខាងនយោបាយច្រើនជាងជាពិសេសចង់បានសន្លឹកឆ្នោតនៅ អាណតិបោះឆ្នោតខាងមុខ​ ហើយបន្ទាប់ពីហ៊ុនសែនជាប់ឆ្នោតជាថ្មីហើយនោះ ហ៊ុនសែននិង កែប្រែបណ្ឌ័កម្មសិទ្ធទាំងនោះវិញតាមរយៈឲ្យដៃជើងហ៊ុនសែនទៅប្លន់យកដីទាំងនោះមកវិញ។ ល្បិចរបស់ហ៊ុនសែនជិតអស់ហើយឥឡូវនេះព្រោះប្រជាជនឥឡូវមិនល្ងង់ដូចមុនទេ។ ដូចជាបិទ ឡូនេសាទ ប្រកាសតែមួភ្លែតហើយរឿងកើតឡើងតែដដែលៗ វាជាឪកាសសម្រាប់អាជ្ញាធរមាន អំណាចកាន់តែប្រព្រឹត្តអំពើរពុករលួយកាន់តែស្រួលតែប៉ុណ្ណោះ។

  18. cheath says:

    SOPHEAP ឯងនេះទើប AH! DOG YUN ព្រោះអានាងឯងអត់ចេះអក្សរខ្មែរ អីតាម៉ាម៉ាត់ !

  19. Vichet says:

    អញ្ចឹងល្អដែរ ដោយយក “កំណាព្យ” ធ្វើជាអាវុធក្នុងការធ្វើសង្គ្រាម ជាជាង បញ្ចេញវោហារដាក់គ្នា ដោយយក “ពាក្យសម្ដីដ៏លាមក” មកជេរប្រមាទគ្នា។ ដោយសារមនោគមន៏វិជ្ចា “នយោបាយ” ដ៏ផ្កាប់មុខដក់ជាប់ក្នុងផ្នត់គំនិតអគតិ ពួកអស់លោក។

  20. សូមសមេ្តច​េមត្តាជួតពិនិត្រខាងសូរយេាដិ​េខត្ត​កណ្តាល​​​ស្រុក​កណ្តល​ស្ទឹង​ឃំុ​ត្បែង​​ផង​​
    មាន​បពា្ហាមួយបាន​កេីតឡេីង​​មាន​ប្លង់​ដី​េធ្វី​េហី​យ​មួយ​ចំនួន​េគ​ពំុ​ប្រ​គល់​ជូន​ពលរដ្ឋ​ឡេីយ​​េដាយ​ខាង​សូរីយេា​ដី​មាន​​ប្រ​សាសន៏​ថា​​ដី​ជាប់​ពន្ធ​។៊
    តេី​ពន្ធ​អ្វី​េទៀត​េទៅ​​​ក្រែង​សម្តេច​ប្រកាស​ែលង​យក​ពន្ធ​យូរ​េហីយ​តេី​?
    ម្យា់់ង​េទៀត​េតី​សម្តេច​ដឹង​ទេ​ពេល​សូរយេា​ដី​គាត់​ចុះ​ធ្វេី​ការ​េនាះ​គាត់​យក​លុយ​ច្រេីន​ដង​ណាស់​​​​រួម​មាន​​​​េពល​វាស់​លុយ​ម្តង​ចុះ​បពាា្ជី​លុយ​ម្តង​ធេ្វី​បង្កាន់​ែដ​លុយ​ម្តង​និង​ទទួល​ប្លង់​លុយ​ម្តង​េទៀត​។
    ឥឡូវ​ស្រាប់​មាន​ប្លង់​ខ្លះ​ពំុ​ព្រម​ប្រ​គល់​េអាយ​​ពលរដ្ឋ​ដេាយ​ថា​ជាប់​ពន្ឋ​​
    តេី​ពន្ធ​អ្វី​ែដរ​??????​សូម​បពាា្ជក់​ផង???
    េតី​អាជ្ញាធរ​ប្រ​ឆាំង​អំពេីរ​ពុក​រលួយ​គិត​យា់់ង​​ណា​​ចំេពាះ​រេឿង​េនះ​???

    បពាា្ជក់​ះ​​​បេីចង់​ព័តមាន​ច្បាស់​សូមអ្នក​សារព័តមាន​អពេា្ជី្​ទៅ​សួ​រ​ពលរដ្ឋ​ភូមី​កំណប់​ឃំុ​ត្បែង​ស្រុក​កណ្តល​ស្ទឹង​​​ខេត្ត​កណ្តាល​បាន។

  21. Roeun Vissal says:

    To be a primeminister must be responsible for the fate of the people and the country and look at every corner of society without discrimination. Canbodian people have hurt by land conflict for long time, where were you at that time? why you just wake up this time, Mr. Hun Sen? Is this your real pity on people, Hun Sen? Is this your action from your heart or Just your trick? I just remind you, you must believe on Kaim Phal ” the real good deed will receive good luck, but the fake good deed will receive bad luck one day” Please remember, primeminister.

  22. ទឹកដីខ្មែរដ៏អភ័ព្វ says:

    ខ្ញុំគ្រាន់តែចាំពួកអាអស់ហ្នឹងចែកប័ណ្ណកម្មសិទ្ធិហ្នឹងជាងបីឆ្នាំហើយ​ ចាំឡើងចង់ទៅនៅក្នុងព្រៃហើយវាគ្មានបានប្រយោជន៍អីទេ!!!វាចែកតែពួកបោះឆ្នោតឲ្យ មីកាកី ស្រីលើកជើងហ្នឹងទេ!

  23. ខ្ញុំគ្រាន់តែចាំពួកអាអស់ហ្នឹងចែកប័ណ្ណកម្មសិទ្ធិហ្នឹងជាងបីឆ្នាំហើយ​ ចាំឡើងចង់ទៅនៅក្នុងព្រៃហើយវាគ្មានបានប្រយោជន៍អីទេ!!!វាចែកតែពួកបោះឆ្នោតឲ្យ មីកាកី ស្រីលើកជើងហ្នឹងទេ!មិនមែនខ្ញុំចេះតែថាទេណាខ្ញុំជួបផ្ទាល់ហើយ

  24. ta neak says:

    where and where , ….. is 12 hecta for boeung kok people , a blind man,

  25. ចៅចេកអាំង says:

    អ្នកខេត្តកណ្តាលៈ
    តើអ្នកមានលេខទូរស័ព្ទអង្គភាពប្រឆាំងអំពើពុករលួយឬទេ ទូរស័ព្ទទៅគេទៅ។

  26. ការបែងចែកដី គឺដើម្បី៖
    ១)បង្វែរអារម្មណ៍ពលរដ្ឋពីការដូរភូមិសម្ដេចហេងសំរិនអោយយូន
    ២)ដើម្បីបង្កើនប្រជាប្រិយកូនសម្តេច​ ក្នុងគោលបំណងស្នងនាពេលអនាគត់។

    ផលវិបាក៖
    មិនមានជំនាញ
    មន្ត្រីសូរិយោដីមិនមានសមត្ថភាព
    ប្រជាជនមានទិញដីរាប់រយហិតាធ្វើកសិកម្មកំពុងទួញយំយ៉ាងពេញទំហឹងប៉ុន្មានថ្ងៃនេះ
    ធ្វើអោយខូចគោលនយោបាយដីសប្បទានជនជាតិភាគតិ ក្រោមការឧបត្ថមរបស់UNDP

  27. ចង្រិតដែក says:

    ប្លន់ដីគេហើយ ធ្វើឯងទៅចែកដីឱ្យគេវិញ ដើម្បីឱ្យគេថាខ្លួនជាមនុស្សល្អ!
    អាពងក្ដ !!

  28. Khmer says:

    Hun Sen Government is the biggest government of the world if we are comparing with the number of population, and country wise BUT very few of the government officials are working for the country and people. This is the reason that Hun Sen can’t find the officials to measure the lands for people beside his son and now there is no one can distribute the land certificates to people beside himself!!!!

  29. donjeyu says:

    នេះគ្រាន់តែជាល្បែងបង្វែរអារម្មណ៍រាស្រ្ដកំុអោយនឹកឃេីញកំហុសខុសឆ្គងរបស់ខ្លួនដែលបានធេី្វកន្លងមក ដូចពាក្យ ‹‹អ្នកអស់សង្ឃឹម›› យាយចឹង។ ថ្វីត្បិតតែយេីងជាប្រជារាស្រ្ដ នៅតាមខេត្តតែយេិងក៍អាចយល់ដឹងពីបំណងល្អលាក់ពុតរបស់សម្ដេចសែនហ៊ុនឯងនេះដែរ ទេវត្តាបីសាច

  30. ​អ្នកអាន says:

    គិតតែពីតំឡើងពន្ធដី ផ្ទះ យានយន្ត និងសារពើពន្ធ…ប៉ុន្តែប្រាក់ខែមន្ត្រីរាជការចាយមិនគ្រប់(លើកលែង
    ពួកប្រព្រឹត្រ្តអំពើពុករលួយ)សូមសម្តេច ជោរ…….ជួយមើល និងបន្ថែមឲ្យគ្រប់ផង ! កុំគិតតែបន្ថែម២០% ក្នុង១ឆ្នាំ សម្រាប់សម្លេងឆ្នោតនោះ ។ទង្វើបែបនេះគេមិនហៅថាអ្នកដឹកនាំល្អ
    ឬអ្នកគ្រប់គ្រងល្អនោះទេ ! ។

  31. ខ្ញុំឆ្ងល់ថាហេតុអី្វ បានជាសម្តេច ប្រើលុយខ្លួនឯង ដើម្បីធ្វើរឿងនេះ?
    ចំពោះអ្នកគ្រប់គ្នាវិញ តើសុខចិត្តចំណាយលុយខ្លួនឯងដើម្បីផលប្រយោជន៏ដូចនេះទេ?​ បឹប ប្រពន្ធខឹងអឡូវ មិនអញ្ចឹង ឫខ្ញុំនិយាយខុស សូមអ្នកទាំងអស់គ្នាជួយឆ្លើយផង?

  32. សូម្បីពេលអ្នកចូល KTV ហើយចេញលុយច្រើនជាងគេ គឺដើម្បីយកមុខប៉ុណ្ណោះ កុំអោយខ្មាស់ស្រីៗៗៗ រួចហើយយកវិក្កយបត្រ មិនអញ្ចឹង?​ ដែលហ៊ានចេញអោយ ។

  33. ឡូឡូ says:

    ចៅហ្វាយយួនចាប់ផ្ដើមទារសគុណហើយ ឯអាមោគស៊ុំគ្រលុំគ្នាស្ងាត់ៗ យកផែនទីយួនមកអនុវត្តន៍
    បន្លំប្រជាជាតិខ្មែរ ម៉េចមិនបង្ហាញផែនទីជាសាធារណមក ឲ្យគេឃើញផង ។
    ហាសហា ភយ័ខ្លួនខំចុះវាស់ដីឲ្យរាស្ត្រ ដើម្បីបន្លប់សភាពការណ៍ ​យកដុល្លា បុណ្យសក្ត៍ទិញទឹកចិត្ត
    យ៉ាងណាកុំនិយាយថាជាសគុណគេជួយរំដោះពីពតអីណា………គឺយួនឈ្លានពានខ្មែរសុធសាទ
    ពីពោ្រះតែខ្មែរក្រហមមិនរណប ……ជំទាស់និងសហពន្ធ័ឥណ្ឌូចិន….។ យួនប្រើសង្រ្គាមមិនប្រកាស
    អាងសូវៀតនិងបក្ស វ៉ាសូវី ប្រើទព័ជាងដប់មុឺននាក់ លុកគ្រប់មុខព្រួញ …..ធ្វើឲ្យពត បាក់រត់ទៅដល់
    ជាយដែនសៀម…។ តែមុននឹងវាយលុក គេប្រើគិញកកូរផ្ទៃក្នុងពត ឲ្យបែកបាក់កាប់សំលាប់ គ្នាលែងទុកចិត្តគ្នា ….។ ដល់ឈ្នះគេបន្តុបពួកអស់នោះឡើងកាន់អំណាច…….។​​ វាជាល្បិចព្រួញ១បាញ់បានសត្វពីរ….កំចាត់ពតជាសត្រូវហើយបានដីខ្មែរទាំងមូលនិងធ្វើឲ្យខ្មែរ
    ដឹងគុណថាបានរំដោះពីភាពវេទនាទៀត….។យួនខ្លាចពតទៅថ្ងៃមុខបើខ្មែរជើនលើននិងទព័ខ្លាំង
    ប្រហែលកូរ៉េខាងជើង នឹងត្រូវយ៉ាប់ ​ដូចនេះត្រូវសរុកផ្ដួលរំលំពត ឲ្យហើយ…មុននឹងចិនជួយពត
    នឹងមិនទាន់ដឹងខ្លួន ពីព្រោះដឹងថាពតទាមទារទឹកដី……។

  34. លោកហ៊ុនសែន បើល្អម៉េចមិនអោយក្មេងលោកចុះវាស់ដីចែកអោយរាស្តរស់ស្រួលក្នុងក្រុងផង…
    រឺក៍នៅថ្ងៃមុខអាចនឹងបន្តបណេ្តញរាស្តទៀត…។

  35. ៣B says:

    ដើម្បីឈ្នះឆ្នោត ២០១៣ សម្តេចហ៊ុន សែនត្រូវតែចេញតួឯកក្នុងនាមវិរបុរស់ចិត្តធម៌ ចុះដោយចែកប័ណ្ណកម្មសិទ្ធដី ។ ចំណុចនេះ មិនមែនជារឿងធម្មតាទេ ដូចនៅក្នុងគណៈបក្សប្រជាជនសព្វថ្ងៃបែកជាពីរ ៖ ខាងលោក វ៉ា គឹមហុងបេះចែកហែកដីឲ្យទៅយួន ឯសម្តេច ហ៊ុន សែន ចុះចែកឲ្យរាស្រ្តខ្មែរ។

  36. Make Iteasy says:

    រាស្ត្រខ្មែរមិនសូវស្គាល់ច្បាប់ទេ ទោះ សំដាច់ ធ្វើអំពើខុសច្បាប់ ក៏រាស្ត្រមិនដឹងដែរ ស្រុកខ្មែរ នាយករដ្ឋមន្ត្រី មិនគោរពច្បាប់ផង តើឲ្យអ្នកណាគោរពទៅ