បើក​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៣០

ថ្ងៃទី 2 កក្កដា 2012
ដោយ: លីនណា
CEN

បើក​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៣០

បើក​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៣០

ភ្នំពេញ: កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៣០ ចាប់ផ្ដើម​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១២ ធ្វើ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រៀបចំ​ដោយ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​កម្ពុជា រួមសហការ​ដោយ​អគ្គលេខាធិការដ្ឋាន​អាស៊ាន និង​មជ្ឈមណ្ឌល​ថាមពល​អាស៊ាន​។​ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ជា សេងហុង រដ្ឋលេខាធិការក្រសួងថាមពល រ៉ែ និងថាមពល។

Give our kids a better deal
បើក​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៣០

​កិច្ចប្រជុំ​រយៈពេល ៥ ថ្ងៃនេះ មានការ​ចូលរួម​ពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន និង​មាន​ដៃ​ពិភាក្សា​រួមមាន ៖ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ដ្រាលី ឥណ្ឌា ណូ​វែ​ល​ហ្សឺ​ឡង់ រុស្ស៊ី អាមេរិក សហភាព​អឺរ៉ុប ទីភ្នាក់ងារ​ថាមពលអាស៊ាន និង​វិទ្យាស្ថាន​ស្រាវជ្រាវសេដ្ឋកិច្ច​អាស៊ាន និងអាស៊ី​បូព៌ា​។

Give our kids a better deal
បើក​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៣០

កិច្ចប្រជុំលើកទី៣០នេះ នឹងពិភាក្សាផ្តោតសំខាន់ទៅលើសន្តិសុខក្នុងតំបន់ ថាមពលប៉ៃតងក្នុងបរិបទបម្រែបម្រួលអាកាសធាតុ និងការអនុវត្តផែនការសកម្មភាពអាស៊ាន សម្រាប់កិច្ចសហប្រតិបត្តិការថាមពលអាស៊ាន ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ ក្នុងនោះរួមមាន : បណ្ដាញថាមពលអាស៊ាន ការតភ្ជាប់​បំពង់​ឧស្ម័ន​អាស៊ាន បច្ចេកវិទ្យា​ធ្យូងថ្ម​ស្អាត ថាមពល​កកើត​ឡើងវិញ ប្រសិទ្ធភាព​និង​ការអភិរក្ស​ថាមពល គោលនយោបាយ និង​ការកសាង​ផែនការ​ថាមពល​តំបន់ និង​ថាមពលនុយក្លេអ៊ែរ​ស៊ីវិល​។

​លទ្ធផល​នៃ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ថាមពល​នេះ នឹងត្រូវ​ដាក់​ឆ្លង​បន្ត​នៅឯ​សម័យប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ទី​៣០ ដែល​នឹង​គ្រោង​ធ្វើ​ក្នុងអំឡុង​ខែកញ្ញា ឆ្នាំ​២០១២ ខាងមុខ នៅ​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

What Next?

Recent Articles