កម្មករ​កាត់ដេរ បាតុកម្ម បិទ​ផ្លូវ​ជាតិ​លេខ​៤ នៅ​ជិត​ផ្សារ​បែក​ចាន ស្រុក​អង្គស្នួល​

ថ្ងៃទី 4 កក្កដា 2012
ដោយ: រតនា
CEN

ខេត្តកណ្តាល: ​កម្មករ​រោងចក្រ​កាត់ដេរ តៃយ៉ាង ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ជាង ៣.០០០ នាក់ ដឹកនាំ​ដោយ​លោក​រ៉ុង​ឈុន ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា បាន​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ ៤ ម្តុំ​ផ្សារ​បែក​ចាន នា​ព្រឹក​ម៉ោង​ប្រហែល ៨ ថ្ងៃទី​៤​កក្កដា ឆ្នាំ​២០១២​។ មក​ដល់​ម៉ោង​ជាង ៩​ព្រឹក​នេះ កម្មករ​នៅ​តែ​បន្ត​ឈរ​បិទផ្លូវ ដោយ​គ្មាន​ដំណោះស្រាយ​។​

​លោក រ៉ុង ឈុន ដែល​ចូលរួម​តវ៉ា​ជាមួយនឹង​កម្មករ​បានឲ្យដឹងថា ការតវ៉ា ឈរ​បិទ​ផ្លូវ​ជាតិ​លេខ​៤ ដោយសារ​តែ​ភាគី​រោងចក្រ​កាត់ដេរ តា​យ យ៉ាង បាន​ចាក់​មេក្រូ រំខាន​ដល់​ការតវ៉ា​របស់​កម្មករ នៅ​មុខ​រោងចក្រ​កាត់ដេរ​។ កម្មករ​រោងចក្រ​កាត់ដេរ តា​យ យ៉ាង ក៏​ទាមទារ​នូវ​លក្ខខណ្ឌ ៥ ចំណុច រួមមាន ប្រាក់​អត្ថប្រយោជន៍​សម្រាប់​កម្ម​ក​រ ប្រាក់​ថ្លៃ​ធ្វើដំណើរ និង​ស្នាក់នៅ ១៥ ដុល្លារ​ក្នុង​មួយខែ ប្រាក់​ថ្លៃ​ទឹកដោះគោ សម្រាប់​កម្មការិនី ដែល​មាន​កូនខ្ចី​ចំនួន ១៥ ដុល្លារ ក្នុង​មួយ​ខែ ប្រាក់រង្វាន់​ទៀងទាត់ ១៥​ដុល្លារ​ក្នុង​មួយខែ និង​ទាមទារ​កុំ​ឲ្យ​ថៅកែ​រោងចក្រ​កាត់​ប្រាក់ខែ​កម្មករ នៅពេលដែល​ពួកគេ​សុំ​ច្បាប់​ឈប់សំរាក ជាដើម​។​

​លោក រ៉ុង ឈុន បន្តថា នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១២ លោក​នឹង​ដឹកនាំ​កម្មករ ដើរ​ហែ​ក្បួន ចេញ​ពី​រោងចក្រ​កាត់ដេរ តៃយ៉ាង ទៅកាន់​ការិយាល័យ​ផ្ទះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ស្ថានទូត​អាមេរិក និង​សហគមន៍​អឺរ៉ុប ដើម្បី​ស្វែងរក​អន្តរាគមន៍​។

ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមកម្មករប្រដាប់ដោយដំបង និងដុំថ្ម បានឈរបិទផ្លូវជាតិលេខ៤ នៅម្តុំផ្សារបែកចាន បណ្តាលឲ្យកកស្ទះចរាចរណ៍ជាង ២ គីឡូម៉ែត្រ។ កម្លាំងប៉ូលិស​ខេត្ត និងអភិបាលខេត្តកណ្តាល កំពុងចុះទៅអន្តរាគមន៍លើករណីនេះ។

លោកស្នងការបានបន្ថែមថា លោករ៉ុងឈុន ដឹកនាំកម្មករធ្វើបាតុកម្មនេះ ដើម្បីតែ​បម្រើ​ផលប្រយោជន៍គណបក្សប្រឆាំងប៉ុណ្ណោះ៕

What Next?

Recent Articles

One Response to "កម្មករ​កាត់ដេរ បាតុកម្ម បិទ​ផ្លូវ​ជាតិ​លេខ​៤ នៅ​ជិត​ផ្សារ​បែក​ចាន ស្រុក​អង្គស្នួល​"

  1. cheath says:

    អារ៉ុងឈុនកេណ្ឌមនុស្ស ប្រដាប់ដោយដុំថ្ម ដំបងអញ្ចឹង
    ប្រហែលរត់ទាន់ អាម៉ម សូណង់ដូ ដែលឈរឈ្មោះលេខមួយ មុនស្រាប់ ហើយក៏ប្រហែលដូចពាក្យវាស្បថមែនទេដឹង !
    អាម៉ម សូណង់ដូ វាបានស្បថថា និងអន្ទងហៅគ្នាវា តាមលេខរៀង ដែលពួកវាធ្លាប់ជាប់គុកជាមួយគ្នាលើកមុនឲ្យអស់
    អាម៉ម សូណង់ដូ វាប្តេជ្ញាហើយ ប្តេជ្ញាទៀតថា វាមិនឲ្យបាត់ឈ្មោះអាណាម្នាក់ទេ
    អ្ហែងកុំចង់រួចខ្លួនតែម្នាក់ឯង និងកុំឲ្យពូកែឈរសើចវាពេក