ដោយ ដែន អយុធ្យា
2012-07-04
វិទ្យុអាស៊ីសេរី
កម្មករ កម្មការិនីនៃសហគ្រាសកាត់ដេរ តាយ យៀន (Tai Yang) រាប់រយនាក់ ប្រមូលផ្ដុំគ្នាធ្វើកូដកម្មអហិង្សាបិទផ្លូវជាតិលេខ៤ នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៤ កក្កដា។

កម្មករកម្មការិនីនៃសហគ្រាសកាត់ដេរ តាយ យៀន (Tai Yang) ប្រមូលផ្ដុំគ្នាធ្វើកូដកម្មបិទផ្លូវជាតិលេខ៤ នាស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី៤ កក្កដា ឆ្នាំ២០១២។
RFA/Den Ayuthyea
ការធ្វើកូដកម្មបិទផ្លូវនេះ ចាប់ផ្ដើមតាំងពីម៉ោងជាង ៨ព្រឹក រហូតមកដល់ម៉ោង ១១ នេះ នៅមិនទាន់បញ្ចប់នៅឡើយទេ។ ចំណែកស្ថានភាពចរាចរណ៍មានការកកស្ទះ អ្នកធ្វើដំណើរមិនអាចឆ្លងកាត់បានទេ។
កម្មករធ្វើកូដកម្មទាមទារលក្ខខណ្ឌ ៥ចំណុច ដូចជា ស្មើឲ្យក្រុមហ៊ុនទូទាត់ប្រាក់អត្ថប្រយោជន៍ជូនកម្មករលើករណីថៅកែបានប្តូរឈ្មោះក្រុមហ៊ុន។ ស្នើផ្ដល់ប្រាក់ថ្លៃធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន ១៥ដុល្លារក្នុង១ខែ។ ស្នើដំឡើងប្រាក់រង្វាន់ទៀតទាត់ ១៥ដុល្លារ ក្នុង១ខែ និងស្នើដំឡើងប្រាក់ថ្លៃទឹកដោះគោចំនួន ១៥ដុល្លារ ក្នុង១ខែជាដើម។
នៅព្រឹកថ្ងៃ៤ កក្កដា នេះដែរ លោកអភិបាលស្រុកអង្គស្នួល និងរដ្ឋលេខាធិការក្រសួងសង្គមកិច្ច ក៏បានចុះមកជួបលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលចូលរួមទាមទារសិទ្ធិជូនកម្មករ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយណាមួយនៅឡើយទេ ដោយមន្ត្រីក្រសួងសុំជួបតំណាងក្រុមហ៊ុនជាមុនសិន។
ការទាមទានូវអ្វីដែលហួសហេតុពេក និងនាំមកនូវការបាត់បង់ទៅវិញេ! ហើយការដែលកំពង់នាំគ្នាធ្វើកូដកម្មបិទ ផ្លូវមិនមែនជាមធ្យោបាយអភិវឌ្ឃន៌ស្រុកទេស។ បើមានការងារធ្វើហើយ ចេះតែទ្រាំធ្វើសិនទៅ យ៉ាងហោចណាស់គ្រាន់ បើជាងទៅធ្វើការនៅក្រៅប្រទេស តាមទូក តាមសមុទ្រ ត្រូវគេបេះឲ្យស្លាមស៊ី។ គួនាំគ្នាដកថយ ទុកឲ្យចរន្តសេដ្ឋកិច្ចដើរ ឬក៏គាំងស្ទះ បងប្អូនរើសយកបានតែ១គត់ ៕