04 July 2012
ឆាយ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍

តំណាងប្រជាពលរដ្ឋរងគ្រោះ នៅក្នុងសន្និសីទកាសែត នៅរាជធានីភ្នំពេញ កាលពីម្សិលមិញ។
រូបថត ម៉ៃ វីរៈ
ភ្នំពេញៈ ពលរដ្ឋរងគ្រោះ ដោយសាររដ្ឋាភិបាល ផ្តល់ដីសម្បទានសេដ្ឋកិច្ចដាំអំពៅ មកពីខេត្តចំនួន ៣ បានបើកយុទ្ធនាការស្ករសស្អាតស្អំ ក្នុងគោលបំណងអំពាវនាវដល់អ្នកប្រើស្ករសនៅលើពិភពលោក ជាពិសេសសហគមន៍អឺរ៉ុប បញ្ឈប់ការទិញផលិតផលស្ករស ដែល «ប្រឡាក់ឈាមពលរដ្ឋខ្មែរ»។
ខេត្តទាំង ៣ មានខេត្តកំពង់ស្ពឺ កោះកុង និងស្ទឹងត្រែង ជាខេត្តស្ថិតក្នុងយុទ្ធនាការរបស់ប្រជាពលរដ្ឋ ដែលគេធ្វើយុទ្ធនាការតាមគេហទំព័រឈ្មោះ www.boycottbloodsugar.net ។
តំណាងពលរដ្ឋឲ្យដឹងក្នុងសន្និសីទកាសែត នៃយុទ្ធនាការនេះ ធ្វើនៅរាជធានីភ្នំពេញកាលពីម្សិលមិញថា ស្ករសដែលនាំចេញពីប្រទេសកម្ពុជា ទៅលក់នៅសហគមន៍អឺរ៉ុប គឺមានការពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែក្រុមហ៊ុនផ្គត់ផ្គង់ និងក្រុមហ៊ុននាំចេញនាំចូលស្ករសទទួលបានផលប្រយោជន៍ពាណិជ្ជកម្មសព្វបែបយ៉ាងក្រោមគោលការណ៍ អ្វីៗគ្រប់យ៉ាង លើកលែងតែសព្វាវុធ។
លោក ផល វណ្ណៈ តំណាងពលរដ្ឋមកពីឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ឲ្យដឹងថា ពលរដ្ឋជិត ២០០០ គ្រួសារ នៅក្នុងឃុំរបស់លោក បានរងផលប៉ះពាល់ពីក្រុមហ៊ុនស្ករសភ្នំពេញ របស់លោកលីយ៉ុងផាត់ សមាជិកព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា និងក្រុមហ៊ុនស្ករសកំពង់ស្ពឺ ជារបស់ភរិយាលោកលី យ៉ុងផាត់ គឺលោកស្រី គឹម ហ៊ាង។ មកទល់ពេលនេះ មានប្រជាពលរដ្ឋជាង ៣០ នាក់ កំពុងរងបណ្តឹងនៅតុលាការ ពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលបានផ្តល់ឲ្យក្រុមហ៊ុន ដោយជាន់លើដីស្រែដីចម្ការរបស់ប្រជាពលរដ្ឋនេះ។
លោកនិយាយថា៖ «អ្វីដែលមានក្នុងវិបសាយយើង បានបង្កើតនេះ គឺមានការស្រាវជ្រាវត្រឹមត្រូវ មិនមែនយើងចេះតែដាក់ទេ។ ដូច្នេះសូមសហគមន៍អឺរ៉ុប ធ្វើពហិការ ការទិញស្ករសដែលប្រឡាក់ដោយឈាមពលរដ្ឋ»។ លោកបន្តថា៖ «គេអាចទិញស្ករនេះវិញបានបើសិនក្រុមហ៊ុនដែលពាក់ព័ន្ធ ដោះស្រាយតាមនីតិវិធីច្បាប់ គឺផ្តល់សំណងសមរម្យ ដល់អ្នកបាត់បង់ដីផ្ទះសម្បែង និងរបរចិញ្ចឹមជីវិត ព្រោះក្រុមហ៊ុនដេញពលរដ្ឋចេញយកដីដាំអំពៅដោយមិនផ្តល់សំណងសមរម្យ»។
លោក ផល វណ្ណៈ បន្តថា ពលរដ្ឋភាគច្រើនមិនបានប្រយោជន៍ការងារពីចម្ការអំពៅរបស់ក្រុមហ៊ុននេះច្រើនទេ ព្រោះក្រុមហ៊ុន ជួលមនុស្សពីខេត្តផ្សេងៗមកធ្វើការ ដោយធ្វើការជាង ១២ ម៉ោង បានប្រាក់តែ១ ម៉ឺន ២ ពាន់រៀលប៉ុណ្ណោះ។ លោកថា ៖ «អ្នកភូមិខ្លះ មិនចង់ធ្វើការឲ្យក្រុមហ៊ុនទេ ព្រោះគាត់ឈឺចាប់ ដោយសារគេបណ្តេញចេញពីដី ហើយត្រូវគេជួលឲ្យដាំអំពៅ នៅលើអតីតដីខ្លួនឯងទៀត នេះគឺឈឺចាប់ណាស់»។
លោក តេង កៅ តំណាងពលរដ្ឋមកពីឃុំជីខលើ ស្រុកស្រែអំបិលខេត្តកោះកុង ឲ្យដឹងថា ក្រុមហ៊ុនពីរ បានចាប់ផ្តើមដាំអំពៅ ដោយឈូសឆាយដីពលរដ្ឋនៅឆ្នាំ២០០៦ ដោយប្រើកម្លាំងប្រដាប់អាវុធបាញ់លើពលរដ្ឋឲ្យរបួស។ លោកថា៖ «ការដាំអំពៅ មានការបាញ់ថ្នាំគីមី ធ្វើឲ្យប៉ះពាល់ដល់សត្វពាហនៈ និងសុខភាពមនុស្ស។ សូម្បីតែគោយើងទៅស៊ីស្មៅលើដីនោះ ក៏ត្រូវគេចាប់ឲ្យបង់លុយដែរ។ ការអភិវឌ្ឍនេះ រឹតតែធ្វើឲ្យយើងក្រទៅៗ»។
លោក ស្មិន តិ តំណាងពលរដ្ឋនៅខេត្តឧត្តរមានជ័យ ថ្លែងថា មានការតវ៉ានិងដាក់ពាក្យបណ្តឹងជាច្រើន ទៅកាន់អាជ្ញាធរ តែមិនមានដំណោះស្រាយសម្រាប់ពលរដ្ឋឡើយ ដែលជាលទ្ធផលធ្វើឲ្យប្រជាពលរដ្ឋ បាត់បង់ទាំងដីធ្លី ផ្ទះសម្បែងនិងមុខរបរចិញ្ចឹមជីវិត។
លោកបន្តថា ៖ «ចំណាកស្រុកទៅក្រៅប្រទេស បានកើតមានរឹតតែច្រើន ទោះមានការអភិវឌ្ឍរបស់ក្រុមហ៊ុនក៏ដោយ ពីព្រោះពលរដ្ឋយើង បានបាត់បង់ដីកសិកម្ម ដីស្រែចម្ការ បាត់បង់ឱកាសក្នុងការរកអនុផលព្រៃឈើ ទើបធ្វើឲ្យគាត់ធ្វើចំណាកស្រុក។ ក្រុមហ៊ុនមិនបានផ្តល់ការងារច្រើនឡើយ»។
បើតាមសេចក្តីថ្លែងការណ៍នៅក្នុងសន្និសីទនេះ ឲ្យដឹងថា ដីសម្បទានប្រមាណ៧ ម៉ឺន ៥ ពាន់ហិកតា ត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនឯកជននានា សម្រាប់ឧស្សាហកម្មស្ករអំពៅ ក្នុងចំណោមដីសម្បទានផ្សេងៗទៀតប្រមាណ ២ លានហិកតាទូទាំងប្រទេស សម្រាប់អភិវឌ្ឍដំណាំ កសិ-ឧស្សាហកម្ម។
លោក អៀង វុទ្ធី តំណាងអង្គការសមធម៌កម្ពុជា ឲ្យដឹងថា មានការរំលោភដីធ្លីពលរដ្ឋយកទៅដាំអំពៅ នៅខេត្តមួយចំនួនទៀត ដែលយុទ្ធនាការនេះ មិនបានសិក្សា ដូច្នេះមានតែខេត្តបីប៉ុណ្ណោះ ដែលប្រជាពលរដ្ឋមានការតស៊ូមតិខ្លាំងក្លាតាមប្រព័ន្ធវិបសាយ។ លោកបានបន្តថា៖ «ពលរដ្ឋគាត់ចងក្រងប្រមូលព័ត៌មានឲ្យអ្នកគាំទ្រ និងធ្វើការតស៊ូមតិ សម្រាប់អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មស្ករអំពៅនេះ ឲ្យដោះស្រាយនូវផលប៉ះពាល់ ដែលពួកគាត់បានប្រឈម»។
ទោះជាយ៉ាងណាក្តី លោកស្រី ឈាង គឹមស៊ុន តំណាងក្រុមហ៊ុនស្ករសភ្នំពេញ ថ្លែងថា ពលរដ្ឋនៅឃុំអមលាំង ដែលប៉ះពាល់ក្នុងដីដែលក្រុមហ៊ុនវិនិយោគ គឺត្រូវបានដោះស្រាយផលប៉ះពាល់រួចរាល់អស់ហើយ តាំងពីពីរឆ្នាំមុន និងចោទថាពលរដ្ឋដែលធ្វើសន្និសីទកាសែតនេះ ជាមនុស្សប្រឆាំងការអភិវឌ្ឍ។
លោកស្រីថ្លែងថា ៖ «រាល់បាតុភាពជាមួយពលរដ្ឋ និងក្រុមហ៊ុន គឺយើងដោះស្រាយអស់ហើយ នៅឆ្នាំ ២០១០។ គ្មានពលរដ្ឋណា ត្រូវក្រុមហ៊ុនរំលោភយកដីទេ។ សួរមើលថា តើយើងផ្តល់ការងារប៉ុន្មានរយនាក់ដល់ពួកគេ? ចុះហេតុអ្វីគេចេះតែចោទយើង បុគ្គលនេះជាមនុស្សគណបក្សប្រឆាំងរដ្ឋាភិបាល មិនចង់ឲ្យប្រទេសជាតិមានការអភិវឌ្ឍ»។
ប៉ុន្តែយ៉ាងណាក្តី ពលរដ្ឋនៅឃុំអមលាំងបាននិយាយថា ក្រុមហ៊ុនបានផ្តល់សំណងឲ្យពួកគាត់តិចតួចបំផុត ហើយត្រូវធ្វើឡើងដោយការចាប់បង្ខំ ដោយប្រើគ្រឿងចក្រឈូសវាតយកដីរបស់ពួកគាត់ខណៈដែលពុំទាន់មាន ការព្រមព្រៀងគ្នានៅឡើយ៕
Problem everywhere in Cambodia. They still think government is in the right direction. Hmm!
លោកស្រី ឈាង គឹមស៊ុន បើសិនជាគេយកដីលោកស្រី ហើយអោយលោកស្រីធ្វើជាកញ្ជះឆីប្រាក់ខែគេ តើលោកស្រីគួរដឹងគុណគេដែរឬទេ?
This is a very good approach!!! I am encouraging the victims at all fields start doing this approach to promote this kind of injustice and human right abuse to the final consumers to stop buying and eating those products that are investing or producing by creating suffer and injustice to the people in Cambodia!!!
សង្រ្គាមសេដ្ឋកិច្ច ឈ្នះនិងចាញ់ ក្រឬមាន ខ្លាំងនិងខ្សោយ គេមើលតែខ្សែញាក់ សេដ្ឋកិច្ចនៅខាងក្រៅប្រទេស ។ ចំពោះកម្ពុជា មិនទាន់ឃើញមានអ្វីសោះនៅខាងក្រៅ ជាហេតុមួយដែលប្រទេស វៀតណាមកំពង់ជាន់ករកម្ពុជា ប៉ែកខាងកើត ឯថៃធាក់សេដ្ឋកិច្ចកម្ពុជាផ្កាប់មុខពីខាងលិច។ គ្មានប្រជាជាតិណា គេសុំឲ្យអ្នកខាងក្រៅឈប់ទិញផលិតផលម៉ែឪខ្លួនឯងខំធ្វើបាននោះទេ ៕
BaBaBOO: I think what they are doing now is not asking the foreign countries to stop buying the accountable investment products in Cambodia but the only those mafia that are created corruption and social injustice to the country and people. Those mafia products are not represent of Cambodia and our nation and the mafia investment never bring our nation upper with more prosperity!!!!
Please stop supporting mafia and mafia investment that are going to destroy our country!!!!
ធ្វើជាមនុស្សត្រូវចេះរៀនមើលព្រៃទាំងមូលកុំសម្លឹងមើលដើមឈើរមួយដើមៗ។
The group of dictator are using an expression of ” the whole forest as whole” to gradually abuse the human rights, corruptions, creating the social injustices, creating mafia networks…for their own party, group and family…..
It is reminding me about Pol Pot regime who had accused the individual people (who had not the whole comrades of the communist party or not the whole members of the country) as the members of CIA and kills them!!!
The development of a country can not kills one parts of the people and community and just focusing on other par or another community!!!
The Individual trees are the members of the whole forest!!!! Cutting or killing the individual tree is meaning that destroying the whole forest!!!!
ឈាង គឹមស៊ុន គឺជា ឧត្តមសេនីយ៌ត្រីនៅក្រសួងមហាផៃ្ទ និងមានងារជាឧកញ៉ាផងដែរ។ ប្តីរបស់គាត់ ស្លាប់ដោយឃាតកម្មគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយប្អូនឯងបង្កើត។
គួរអាណិតកសិករ