ថ្ងៃទី 4 កក្កដា 2012
ដោយ: លីនណា
CEN
ភ្នំពេញ: សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចយល់ព្រមឲ្យមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច ចូលរួមសហការជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ក្នុងក្របខ័ណ្ឌមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តកំណែទម្រង់ដីធ្លី បន្ទាប់ពីសម្ដេច ហ៊ុន សែន ទទួលបានលិខិតស្នើពង្រឹងសហការរបស់លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច។
នេះបើតាមលិខិត នៃទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២។
ការឯកភាពឯកភាពឲ្យមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច បានចូលរួមសហការជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ក្នុងក្របខ័ណ្ឌមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តកំណែទម្រង់ដីធ្លី តាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្ស ហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ បានធ្វើលិខិតជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំផ្តល់នូវការឯកភាពឲ្យមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច បានរួមសហការជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ក្នុងក្របខណ្ឌមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តដោយសកម្មបំផុតតាមអនុសាសន៍របស់សម្តេចនាយក។
លោកឧបនាយករដ្ឋមន្ត្រីញឹក ប៊ុនឆៃ បានជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រីថា គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសសូមស្វាគមន៍ ដោយក្តីអំណរ និងគាំទ្រយ៉ាងក្លៀវក្លាបំផុត ចំពោះអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២ ស្តីពីការជម្រុញការអនុវត្តកម្មវិធីកំណែទម្រង់ដីធ្លី ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ ដើម្បីលើកកំពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ បានបន្តថា វិធានការដោះស្រាយបញ្ហាធំៗដោយប្រសិទ្ធភាព និងចំពេលវេលានេះគឺពិតជាការបំបិទមាត់ការញុះញង់និងការកេងប្រវ័ញ្ចនយោបាយរបស់គណបក្សប្រឆាំង ដែលតែងតែយកលេសគ្រប់ពេលវេលាធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាល ដែលក្នុងនោះ ក៏ប៉ះពាល់មកលើគណបក្សហ្វ៊ុនស៊ិនប៉ិចផងដែរ។
ចំពោះសំណើរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិចខាងលើនេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចារលើលិខិត “យល់ព្រមតាមសំណើ”។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ ស្តីពីការបង្កើតកណៈកម្មការត្រួតពិនិត្យការអនុវត្តនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី។ ដែលនៅក្នុងគណៈកម្មាការនេះ មានសមាសភាពដូចជា៖
១-លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីរៀបចំក្រសួងដែនដី នគរូបនីយ៍កម្ម និងសំណង់ជាប្រធាន។
២-លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកកិច្ច និងហិរញ្ញវត្ថុជាសមាជិក។
៣-លោក ប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីជាសមាជិក។
៤-លោក ឆាន់សុផាន់ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយ៍កម្ម និងសំណង់ជាសមាជិក។
៥-លោក រ័ត្ន សារិន រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយ៍កម្ម និងសំណង់ជាសមាជិក។
៦-លោក អ៊ិត ណូឌី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសមាជិក។
៧-លោក ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទជាសមាជិក។
៨-លោក ចាយ សាមិត្ត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ការពារនិងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថានជាសមាជិក។
៩-លោក សរ សុវណ្ណ អគ្គនាយកសុរិយោដីនិងភូមិសាស្ត្រ នៃក្រសួងដែនដី នគរូបនីយ៍កម្ម និងសំណង់ជាសមាជិក។
គណៈកម្មាការនេះ មាននភារកិច្ច ត្រួតពិនិត្យ និងផ្តល់មតិជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីសុំការសម្រេចលើសំណើសុំកាត់ដីចេញពីព្រៃសមម្បទាន ដីសម្បទានសេដ្ឋកិច្ច និងដីរដ្ឋ ដើម្បីបែងចែកជូនប្រជាពលរដ្ឋកាន់កាប់ស្របច្បាប់។ ប្រធានគណៈកម្មការនេះ មានសិទ្ធិបង្កើតលេខាធិការដ្ឋានមួយជាជំនួយការក្នុងអនុវត្តន៍ភារកិច្ចខាងលលើ៕

I am very much appreciated to the opposition party of Cambodia that is making so much scarifying for justice and people by pushing Hun Sen, his Government and CPP to the end of the corner with has more reasons to lie the people and country and finally decided to abandon some benefits such as this land reform to the people.
Without the opposition party, the people never and ever had this chance and opportunity!!!!
ជាការធម្មតា អ្នកផឹកនឹងអ្នកផឹកតែងតែត្រូវគ្នាអញ្ចឹងហើយ ផឹកតែអែងម្តេចនឹងសប្បាយ។