នី មុន្នីនាថ តសក់វែងប្តូរស្ទីលថ្មី

Written by ភ្នំពេញដេលីញូវ
Thursday, 05 July 2012

ក្រោយពេល បញ្ចប់ការ សម្តែងនៅ ប្រទេសបារាំង តារាសម្តែង ទឹកភ្នែក នី មុន្នីនាថ បានបង្ហាញមុខ ជាបន្តបន្ទាប់ នៅតាមឆាក ប្រគំតន្ត្រី នៃស្ថានីយ ទូរទស្សន៍ នានា ប៉ុន្តែទស្សនិកជន ចាប់អារម្មណ៍ ឃើញថា កញ្ញា នី មុន្នីនាថ មានរូបរាងធាត់ ទ្រលុក ទ្រលន់ ជាពិសេស កាន់តែ ស្រស់ស្អាត ជាមួយសក់ វែងអន្លាយ ត្រឹមចង្កេះ ។ មានព័ត៌មាន ឱ្យដឹងថា នី មុន្នីនាថ គ្រោងនឹង ត្រឡប់មកកាន់ តំណែងជា ពិធីការិនី នៅក្នុងកម្មវិធី “តារាមាសតន្ត្រី” នៃទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ ។ ចំពោះ បញ្ហានេះ កញ្ញា នី មុន្នីនាថ បានអះអាង ថា “កន្លែងចាស់ ល្អជាងកន្លែងថ្មី ខ្ញុំមិនភ្លេច កំណើតទេ” ។

ត្រឡប់មកពី ប្រទេសបារាំង ភ្លាម នី មុន្នីនាថ បានស្រវា ស្រទេញឡើង បង្ហាញមុខនៅ តាមឆាក ប្រគំតន្ត្រី នៃស្ថានីយ ទូរទស្សន៍ នានា ដែលមាន ដូចជា CTN និង ទូរទស្សន៍អាស៊ី អាគ្នេយ៍ ដែលគេមើល ឃើញថា នាងមាន រូបរាងធាត់ និង សម្បុរស ជាងមុន ជាពិសេស មុខរបស់នាង ឡើងមូល ក្រឡង់ គួរឱ្យក្នាញ់ ។ អ្វីដែលចាប់ អារម្មណ៍ កាន់តែស្រស់ ស្អាតជា មួយសក់វែង អន្លាយ ត្រឹមចង្កេះ ។ តារាដែល បំពាក់ខ្ទង់ច្រមុះ សិប្បនិម្មិត រូបនេះ បានទទួល ស្គាល់ថា នាងពិត ជាធាត់ ដោយសារ ពេល នេះនាង ឡើងទម្ងន់ ពីរគីឡូក្រាម ។ សក់វែងមិន មែនជា សក់ពិត របស់នាងទេ គឺនាងបាន តក្រោយពី ត្រឡប់មកពី សម្តែងនៅ បារាំង ។ នី មុន្នីនាថ បានឱ្យដឹងថា “ដោយសារ កន្លងមក ទស្សនិកជន បានដាក់ រហស្សនាម ខ្ញុំថាជា តារាទឹកភ្នែក ដូច នេះ បើខ្ញុំតែងខ្លួន សិចស៊ី ហាក់មិនសូវ ទំនង ។ ម៉្យាងរូប រាងខ្ញុំក៏មិន ស័ក្តិសម ជាមួយ នឹងការតុបតែង បែបនេះផង ទើបខ្ញុំគិតថា មានតែប្តូរ ម៉ូដសក់ ដើម្បីកុំឱ្យមើល ឃើញដដែលៗ ខ្ញុំក៏សម្រេចចិត្ត តសក់ ព្រោះខ្ញុំ ស្រឡាញ់ សក់វែង ” ។ ទោះយ៉ាង ណា នី មុន្នីនាថ បានត្អូញត្អែរថា “ពិបាកថែ ព្រោះមិនមែន សក់ធម្មជាតិ” ។ ទស្សនិកជន ជាច្រើន សរសើរថា សក់វែង បែបនេះ នី មុន្នីនាថ កាន់តែស្រស់ ស្អាតមួយកម្រិត ។

នី មុន្នីនាថ នៅតែមាន ហុងស៊ុយ ជាក់ស្តែង នាងមានការងារ បន្តបន្ទាប់ ជាប់គ្នារដឹក ដែលមាន ដូចជា ថតខារ៉ាអូខេ ស្ប៉តពាណិជ្ជកម្ម និង ឆាប់ៗនេះ នាងត្រៀមខ្លួន ថតវីដេអូភាគ នៅស្ថានីយ ទូរទស្សន៍ បាយ័ន ក្នុងតំណែង ជាតួឯកស្រី ។ នី មុន្នីនាថ ក៏ជា ពិធីការិនី នៅ ក្នុងកម្មវិធី សម្ផស្សនៃ មជ្ឈមណ្ឌល្ក មេហ្គាបែល សម្រាប់ចាក់ផ្សាយ នៅទូរទស្សន៍ CTN ផង ដែរ ។ អ្វីដែលកត់ សម្គាល់រហូតមក ដល់ពេល នេះហើយគេនៅ តែមិនទាន់ឃើញ នី មុន្នីនាថ ត្រឡប់ចូល ធ្វើពិធីការិនី នៅក្នុងកម្មវិធី “ តារា មាសតន្ត្រី ” នៃទូរទស្សន៍ ប៉ុស្តិ៍ លេខ ៥ នៅ ឡើយទេ ។ អ្នកខ្លះ និយាយថា នី មុន្នីនាថ នឹងបាត់បង់ ការងារនេះ ។ ទោះយ៉ាងណា អ្នកសម្តែងមាឌ តូចល្អិតរូបនេះ អះអាងថា នាងត្រៀមខ្លួន ចូលកាន់ កម្មវិធីនេះវិញ ក្នុងនោះ នី មុន្នីនាថ បាន និយាយថា មានទូរទស្សន៍ ថ្មីមួយ ទាក់ទង តែនាង បដិសេធ ដោយប្រាប់ថា “កន្លែងចាស់ ល្អជាងកន្លែងថ្មី ។ និយាយ ទៅខ្ញុំមិន ភ្លេចកន្លែង ដែលផ្តល់ កំណើតឱ្យខ្ញុំទេ ” ។

ទោះជាប្រឡូក ក្នុងសិល្បៈជាច្រើនឆ្នាំ ក៏ពិតមែន តែ នី មុន្នីនាថ មិនសូវជួប ប្រទះរឿង អាស្រូវស្នេហា ប៉ុន្មានទេ ។ ក្នុងនោះនាង និយាយថា អ្វីៗដែលនាង មានសព្វថ្ងៃ សមល្មម អត់ត្រូវការរបស់ ក្តៅក្រហាយទេ ។ រឿងគូ ស្រករ តារាសម្តែង រូបនេះបន្ត ថា “ខ្ញុំអត់ចង់ និយាយទេ ព្រោះអាចយូរ ឬ ឆាប់ទៅតាម ការជាក់ស្តែង ” ។

គួររំឭកថា នី មុន្នីនាថ បានត្រឡប់មក ដល់ស្រុកខ្មែរ កាលពីថ្ងៃទី ៥ ខែមិថុនា កន្លងទៅនេះ បន្ទាប់ពីចេញ ទៅសម្តែងនៅ ប្រទេសបារាំង អស់រយៈ ពេលពីរខែ មួយសប្តាហ៍ ។ ក្រៅពីចេញទៅ សម្តែង នៅប្រទេស បារាំង នី មុន្នីនាថ ក៏បានទៅសម្តែង នៅប្រទេស អាល្លឺម៉ង់ ហុល្លង់ និង បែលហ្ស៊ិក ផងដែរ ។ ជាមួយនឹង ការអះអាងថា បានទទួល ជោគជ័យ នី មុន្នីនាថ បានបង្ហើបថា ការចេញ ទៅបរទេស លើកនេះ នាងទទួលបាន ប្រាក់ច្រើនគួរសម ដែលអាចជួយ សម្រាលជីវភាព បានមួយកម្រិត ។ កន្លងមក សិល្បករ-ការិនី ជា ច្រើននៅពេល ទៅសម្តែង នៅក្រៅប្រទេស តែងបាន ជួបស្នេហ៍ នៅទីនោះដែល អ្នកខ្លះ ក៏បានរៀបការ និង រស់នៅ យ៉ាងមាន សុភមង្គល ។ ដោយឡែក នី មុន្នីនាថ ប្រាប់ថា មិន មានបុរសណា សុំស្នេហ៍នាងទេ មានតែសុំ រាប់អាន ធម្មតា ៕

What Next?

Recent Articles