កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស​អាស៊ាន​៤៤​លើក​កន្លងមក​ធ្វើ​នៅទីណា​?

ថ្ងៃទី 6 កក្កដា 2012
ដោយ: គ្រីទិច
CEN

ភ្នំពេញ: ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ​ហៅ​កាត់​ថា AMM (ASEAN Foreign Ministers’ Meeting) បានធ្វើ​៤៤​ដង​រួចមកហើយ​។ នៅ​ថ្ងៃ​ចន្ទ កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន នឹង​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៤៥ នៅ​ថ្ងៃទី​៩​កក្កដា​។

​តើ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​៤៤​លើក​កន្លងមក​ធ្វើ​នៅពេលណា ​និង​ប្រទេស​ណាខ្លះ​?

​ទី​១-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជា​លើកដំបូង​បាន​ប្រ​ព្រឹ​តិ្ត​ឡើង​នៅ​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៨ សីហា ១៩៦៧ ក្នុង​ទីក្រុង​បាង​កក ប្រទេស​ថៃ
​ទី​២-​ធ្វើឡើង​នៅ​ថ្ងៃទី​៦​ដល់ ៧ ខែសីហា ១៩៦៨​ ក្នុង​ទីក្រុង​ហ្សា​ការតា ប្រទេស​ឥណ្ឌូណេស៊ី ។​លោក អា​ដាំ ម៉ា​ឡិ​ក (Adam Malik)​ រដ្ឋមន្ត្រី​នៃ​ក្រសួង​កិច្ចការបរទេស​ឥណ្ឌូណេស៊ី​ជា​ប្រធាន​។
​ទី​៣-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៦​ដល់ ១៧ ខែធ្នូ ១៩៦៩​ក្នុងប្រទេស​កា​មេ​រូ​ន ។​លោក ទុន អា​ដុល រា​សាស (Tun Abdul Razak )​រដ្ឋមន្ត្រី​នៃ​ក្រសួង​កិច្ចការបរទេស​កា​មេ​រូ​ន។
​ទី​៤- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​១២​ដល់ ១៣ ខែ​មីនា ១៩៧១ ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ។​លោក​កា​ឡូ​ស ភី​រ៉ា​មូ​លូ (Carlos P. Romulo)​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​ជា​ប្រធាន​។
​ទី​៥- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៣​ដល់ ១៤ ខែមេសា ១៩៧២ ក្នុងប្រទេស​សិង្ហ​បុរី​។​លោក រា​ចា​រា​ត​ណាំ (Rajaratnam,)​រដ្ឋមន្ត្រី​បរទេស​សិង្ហ​បុរី​ជា​ប្រធាន​។​
​ទី​៦- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៦​ដល់ ១៨ ខែមេសា ១៩៧៣ ក្នុងប្រទេស​ថៃ ។​លោក​ឆា​ទី​ឆៃ ឆន​ហាវ៉ាន់ ( Chatichai Choonhavan)​រដ្ឋមន្ត្រីការបរទេស​ថៃ​ជា​ប្រធាន​។​
​ទី​៧- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​៧ ដល់ ៩ ខែឧសភា ១៩៧៤ ក្នុងប្រទេស​ឥណ្ឌូណេស៊ី ។​លោក អា​ដាំ ម៉ា​ឡិ​ក (Adam Malik)​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី​ជា​ប្រធាន​។​
​ទី​៨- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៣ ដល់ ១៥ ខែឧសភា ១៩៧៥ ក្នុងប្រទេស​ម៉ាឡេស៊ី ។​លោក​តេង​គូ អា​ម៉ាត់ រីត​ហូ​ឌី​ន (Tengku Ahmad Rithauddeen)​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី ជា​ប្រធាន​។​
​ទី​៩-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ដល់ ២៦ ខែមិថុនា ១៩៧៦ ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ លោក​កា​ឡូ​ស ភី​រ៉ា​មូ​លូ (Carlos P. Romulo)​ រដ្ឋមន្ត្រី​នៃ​ក្រសួង​កិច្ចការបរទេស​ហ្វីលីពីន​ជា​ប្រធាន​។​
​ទី​១០- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​៥ ដល់ ៨ ខែកក្កដា ១៩៧៧ ក្នុងប្រទេស​សិង្ហ​បុរី ក្រោម​អធិបតីភាព នាយករដ្ឋមន្ត្រី លី ក្វាន់ យូ (Lee Kuan Yew)
​ទី​១១- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៤ ដល់ ១៦ ខែមិថុនា ១៩៧៨ ក្នុង​ទីក្រុង​ផា​តា​យ៉ា ប្រទេស​ថៃ ក្រោម​អធិបតីភាព នាយករដ្ឋមន្ត្រី ក្រេ​ន​សាក់ ឆ​ម​ម៉ា​ណាន (Kriangsak Chomanan)
​ទី​១២ -​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៨ ដល់ ៣០ ខែមិថុនា ១៩៧៩ ក្នុង​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូណេស៊ី ក្រោម​អ​ធិ​បតី​​ភាព ប្រធានាធិបតី ស៊ួ ហា​តូ (SoeHarto)
​ទី​១៣- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ដល់ ២៦ ខែមិថុនា ១៩៨០ ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ក្រោម​អ​ធិប​តី​​ភាព នាយករដ្ឋមន្ត្រី ដា​តូ ហួ​សាន អូន (Dato’ Hussein Onn)
​ទី​១៤-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ដល់ ១៨ ខែមិថុនា ១៩៨១ ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ក្រោម​អធិបតីភាព ប្រធានាធិបតី ហ្វេ​ឌី​ណង់ ម៉ា​កូ​ស (Ferdinand E. Marcos)
​ទី​១៥ -កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៤ ដល់ ១៦ ខែមិថុនា ១៩៨២ ក្នុងប្រទេស​សិង្ហ​បុរី ក្រោម​អ​ធិ​បតី​ភាព នាយករដ្ឋមន្ត្រី លី ហ្វា​ន់ ចូ​វ (Lee Kuan Yew)
​ទី​១៦-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ដល់ ២៥ ខែមិថុនា ១៩៨៣ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ក្រោម​អធិបតីភាព នាយករដ្ឋមន្ត្រី ប្រេ​ម ទីន​សុល​ឡា​ណុន​ដា (Prem Tinsulanonda)
​ទី​១៧-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ធ្វើឡើង​នៅ​ថ្ងៃទី​៩ ដល់ ១០ ខែមិថុនា ១៩៨៤ ក្នុង​ទីក្រុង​ហ្សា​ការតា ប្រទេស​ឥណ្ឌូណេស៊ី ក្រោម​អធិបតីភាព ប្រធានាធិបតី ស៊ូ ហា​តូ (Soeharto)
​ទី​១៨ -​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​៩ ខែកក្កដា ១៩៨៥ ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ក្រោម​អធិបតី​​ភាព នាយករដ្ឋមន្ត្រី ដា​តូ សេរី មហា​ធៀ មូ​ហា​ម៉ាត់ (Dato’ Seri Dr. Mahathir Mohamad)
​ទី​១៩ -​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៣​ដល់ ២៨ ខែមិថុនា ១៩៨៦ ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ក្រោម​អធិបតីភាព ប្រធានាធិបតី ខូ​រា​សូន អាគី​ណូ (Corazon C. Aquino)
​ទី​២០-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ដល់ ១៦ ខែមិថុនា ១៩៨៧ ក្នុងប្រទេស​សិង្ហ​បុរី ក្រោម​អធិបតីភាព នាយករដ្ឋមន្ត្រី លី ក្វាន់​យូ (Lee Kuan Yew)
​ទី​២១- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​៤ ដល់ ៥ ខែកក្កដា ១៩៨៨ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ក្រោម​អធិបតីភាព នាយករដ្ឋមន្ត្រី ប្រេ​មទីន សុល​ឡា​ណុន​ដា (Prem Tinsulanonda)
​ទី​២២-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ធ្វើឡើង​នៅ​ថ្ងៃទី​៣​ដល់ ៤ ខែកក្កដា ១៩៨៩ ក្នុង​ព្រុយណេ ក្រោម​ព្រះរាជអធិបតីភាព ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហា​សា​នាល់ បុល​គី​យ៉ា (Sultan Haji Hassanal Bolkiah)
​ទី​២៣-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ដល់ ២៥ ខែមិថុនា ១៩៩០ ក្នុង​ទីក្រុង​ហ្សា​ការតា ប្រទេស​ឥណ្ឌូណេស៊ី ក្រោម​អធិបតីភាព ប្រធានាធិបតី ស៊ួ ហា​តូ​
​ទី​២៤-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ធ្វើឡើង​នៅ​ថ្ងៃទី​១៩ ដល់ ២០ ខែកក្កដា ១៩៩១ ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ក្រោម​អធិបតីភាព នាយករដ្ឋមន្ត្រី មហា​ធៀ (Dato’ Seri Dr. Mahathir Mohamad)
​ទី​២៥ -​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​២១​ដល់ ២២ ខែកក្កដា ១៩៨២ ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ក្រោម​អធិបតីភាព ប្រធានាធិបតី ហ្វី​ដេ​ល វី​រ៉ា​ម៉ូ​ស (Fidel V, Ramos)
​ទី​២៦ -​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៣ ដល់ ២៤ ខែកក្កដា ១៩៩៣ ក្នុងប្រទេស​សិង្ហ​បុរី
​ទី​២៧-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ដល់ ៣០ ខែកក្កដា ១៩៩៤ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​
​ទី​២៨- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៩​ដល់ ៣០ ខែកក្កដា ១៩៩៥ ក្នុង ប្រទេស​ព្រុយ​ណេ ក្រោម​អធិបតីភាព ស្តេច​ស៊ុ​លត​ង់ (Sultan Haji Hassanal Bolkiah)
​ទី​២៩- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​២០​ដល់ ២១​ខែកក្កដា ១៩៩៦ ក្នុង​ទីក្រុង​ហ្សា​ការតា
​ទី​៣០- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ានធ្វើឡើង​នៅ​ថ្ងៃទី​២៤ ដល់ ២៥ ខែកក្កដា ១៩៩៧ ក្នុង​ទីក្រុង​សួ​បាន ចា​វា ប្រទេស​ម៉ាឡេស៊ី ក្រោម​អ​ធិ​បតី​​ភាព​រដ្ឋមន្ត្រីការបរទេស​មា​ឡេ​ស៊ី​
​ទី​៣១- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ដល់ ២៥ ខែកក្កដា ១៩៩៨ ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ក្រោម​អ​ធិ​បតី​​ភាព​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​
​ទី​៣២-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ធ្វើឡើង​នៅ​ថ្ងៃទី​២៣ ដល់ ២៤ ខែកក្កដា ១៩៩៩ ក្នុងប្រទេស​សិង្ហ​បុរី
​ទី​៣៣- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ានធ្វើឡើង​នៅ​ថ្ងៃទី​២៤ ដល់ ២៥ ខែកក្កដា ២០០០ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ក្រោម​អ​ធិប​តី​យភាព​រដ្ឋមន្ត្រីការបរទេស​ថៃ លោក​សូ​រី​ន ភី​ត​សុវណ្ណ (Surin Pitsuwan)
​ទី​៣៤- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៣ ដល់ ២៤ ខែកក្កដា ២០០១ ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ក្រោម​អធិបតីភាព​រដ្ឋមន្ត្រីការបរទេស​វៀតណាម ហ្គុ​យ​យិន ឌី នេន (Nguyen Dy Nien)
​ទី​៣៥-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ធ្វើឡើង​នៅ​ថ្ងៃទី​២៩​ដល់ ៣០ ខែកក្កដា ២០០២ ក្នុង​ទីក្រុង​បង់​ដា​សេរី បេ​កា​វ៉ាន់ ប្រទេស​ព្រុយ​ណេ ក្រោម​អធិបតីភាព ស្តេច​ស៊ុ​លត​ង់​(Sultan Haji Hassanal Bolkiah)
​ទី​៣៦- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ដល់ ១៧ ខែមិថុនា ២០០៣ ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ។​រដ្ឋមន្ត្រីការបរទេស​កម្ពុជា គឺ​លោក ហោ​ណាំ ហុង ជា​ប្រធាន​
​ទី​៣៧- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៩​ដល់ ៣០ ខែមិថុនា ២០០៤ ក្នុង​ទីក្រុង​ហ្សា​ការតា ប្រទេស​ឥណ្ឌូណេស៊ី ។​រដ្ឋមន្ត្រីការបរទេស ហាសាន់ វី​រា​ជូ​ដា (Hassan Wirajuda)​ ជា​ប្រធាន​
​ទី​៣៨- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៦ ខែកក្កដា ២០០៥ ក្នុងប្រទេស​ឡាវ ។​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ឡាវ​ជា​ប្រធាន​
​ទី​៣៩- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែកក្កដា ២០០៦ ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ក្រោម​អធិបតីភាព នាយករដ្ឋមន្ត្រី ដា​តូ សេរី ស៊ី​យេ​ត ហា​មី​ត អាល់​បា ( Dato’ Seri Syed Hamid Alba)
​ទី​៤០- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ដល់ ៣០ ខែកក្កដា ២០០៧ ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ។​
​ទី​៤១ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​២១​ខែកក្កដា ២០០៨ ក្នុងប្រទេស​សិង្ហ​បុរី ។​រដ្ឋមន្ត្រីការបរទេស លោក George Yeo​ជា​ប្រធាន​។​
​ទី​៤២ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​២០ ខែកក្កដា ២០០៩ ក្នុង​ទីក្រុង​ភូ​កេ​ត ប្រទេស​ថៃ ។​រដ្ឋមន្ត្រីការបរទេស​ថៃ លោក​កា​ស៊ីត ភី​រម្យ (Kasit Piromya)​ជា​ប្រធាន​។​
​ទី​៤៣-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ធ្វើឡើង​នៅ​ថ្ងៃទី​១៩​ដល់ ២០ ខែកក្កដា ២០១០ ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ រដ្ឋមន្ត្រីការបរទេស​វៀតណាម Pham Gia Khiem ជា​ប្រធាន​
​ទី​៤៤- កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៩ ខែកក្កដា ២០១១​ក្នុង​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូណេស៊ី​៕ ​S

What Next?

Recent Articles