ឧត្តម​មន្ត្រី​អាស៊ាន​ប្រជុំ ត្រៀម​ដល់​ថ្ងៃ​ប្រជុំ​រដ្ឋមន្ត្រីការបរទេស និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដទៃទៀត​

ថ្ងៃទី 6 កក្កដា 2012
ដោយ: សុខ ភក្តី
CEN

ភ្នំពេញ: ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន​លើ​ក​ទី​៤៥ កិច្ចប្រជុំ​ជាមួយ​ប្រទេស​ដៃគូ ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កិច្ចប្រជុំ​វេទិកា​អាស៊ាន លើក​ទី​១៩ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​២ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូ​ព៌ា ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១៣​កក្កដា ឆ្នាំ​២០១២​។ នៅ​ថ្ងៃ​ចាប់ផ្តើម​ដំបូង​នៃ​កិច្ចប្រជុំ នា​ថ្ងៃ​ទី​៦​កក្កដា ឆ្នាំ​២០១២ ជា​ថ្ងៃ​មក​ដល់​នៃ​ឧត្តម​មន្ត្រី តំណាង​អចិន្ត្រៃយ៍ និង​គណៈប្រតិភូ​អាស៊ាន​។

​តាម​កម្មវិធី ចាប់ពី​ម៉ោង ២ ដល់​ម៉ោង ៥ រសៀល ថ្ងៃទី​៦​កក្កដា ឆ្នាំ​២០១២ ជា​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​អាស៊ាន កិច្ចប្រជុំ​គណៈកម្មការ​តំណាង​អចិន្ត្រៃយ៍​អាស៊ាន និង​កិច្ចប្រជុំ​ពង្រាង​គណៈកម្មការ​ឧត្តមម​ន្ត្រី​អាស៊ាន នៅ​វិមាន​សន្តិភាព​។ កិច្ចប្រជុំ​ទាំងនោះ ដើម្បី​ត្រៀមរៀបចំ​របៀបវារៈ​សំខាន់ៗ សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ ទី​៩​កក្កដា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស ចុះ​ថ្ងៃ​ទី​២៩​មិថុនា ឆ្នាំ​២០១២ បង្ហាញថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៤៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។ ចំណែក​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិ​ប​ត្តិ​ការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៤៥ កិច្ចប្រជុំ​ជាមួយ​ប្រទេស​ដៃគូ ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កិច្ចប្រជុំ​វេទិកាតំបន់​អាស៊ាន លើក​ទី​១៩ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​២ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូ​ព៌ា​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល ក៏​បាន​បង្ហាញថា ក្រៅពី​កិច្ចប្រជុំ​ខាងលើ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរនៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដូច​ខាងក្រោម​៖

១-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជាមួយ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​អាស៊ាន ស្តី​អំពី​តំណាង​សិទ្ធិមនុស្ស នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១២​។​
២-​កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ីអាគ្នេយ៍ គ្មាន​អាវុធ​នុយក្លេអែរ នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១២​។​
៣-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​+៣ លើក​ទី​១៣ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១២​។​
៤-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ជប៉ុន លើក​ទី​៥ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១២​។​
៥-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១២​។​
៦-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អូស្ត្រាលី នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​
៧-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​កាណាដា នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​
៨-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​
៩-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​
១០-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជប៉ុន នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​
១១-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ឥណ្ឌា នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​
១២-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នូវែល​សេ​ឡ​ង់ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​
១៣-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​
១៤-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន រុស្ស៊ី នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​
១៥-​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល ក៏បាន​លើកឡើង​ថា ក្នុងអំឡុង​កិច្ចប្រជុំ​ខាងលើ ឯកសារ​សំខាន់ៗ​មួយចំនួន នឹង​ត្រូវ​ចុះហត្ថលេខា ដោយ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ដៃគូ​សន្ទនា​៖

១-​សេចក្តីប្រកាស​ស្តីពី​ពិធីសា​រលើ​សន្ធិសញ្ញា នៃ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ដោយ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១២​។​
២-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាស៊ាន និង​ចិន លើ​សន្ធិសញ្ញា ស្តីពីតំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ស្តី​ពី​សន្ធិសញ្ញា និង​ពិធីសារ​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១២​។​
៣-​ពិធីសារ​លើ​សន្ធិសញ្ញា​ស្តីពី​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ដោយ​ប្រទេស​មហាអំណាច​ទាំង​៥ នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១២​។​
៤-​លិខិត​តុ​បក​រណ៍នៃការ​ចូល​ជា​ភាគី​របស់​សហភាព​អឺរ៉ុប និង​លិខិត​តុ​បក​រណ៍​នៃ​ការបន្ត​លើ​សន្ធិសញ្ញា នៃ​មិត្តភាព​និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍​។​
៥-​លិខិត​តុ​បក​រណ៍ នៃ​ការចូល​ជា​ភាគី​របស់​ចក្រ​ក្រ​ភព​អង់គ្លេស និង​លិខិត​តុ​បក​រណ៍​នៃ​ការបន្ត​លើ​សន្ធិសញ្ញា នៃ​មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍​៕ S

What Next?

Recent Articles