អ្នកប្រជាធិបតេយ្យ​៖ ករណី ប៊ុន រដ្ឋា មិនមាន​ពាក់ព័ន្ធ​នឹង ម៉ម សូណង់ដូ ទេ​!

ថ្ងៃទី 6 កក្កដា 2012
ដោយ: លីនណា
CEN

លោក ជា បំរុង អនុ​ប្រ​ធា​សមាគម​អ្នកប្រជាធិបតេយ្យ (រូបថត : ស៊ីវ ចាន់ណា)

លោក ជា បំរុង អនុ​ប្រ​ធា​សមាគម​អ្នកប្រជាធិបតេយ្យ
(រូបថត : ស៊ីវ ចាន់ណា)

ភ្នំពេញ: ​សមាជិក​ក្រុម​សមាគម​អ្នកប្រជាធិបតេយ្យ បានចេញ​មុខ មក​អះអាងថា លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជានា​យក​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz មិនមែនជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ករណី​ដែល ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​ចោទប្រកាន់ថា ជា​មេក្លោង ក្នុងនាម​សមាគម​អ្នកប្រជាធិបតេយ្យ បាន​បំផុស​ឲ្យ​មានការ​ចាប់ដី នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​។​

Give our kids a better deal
លោក ជា បំរុង អនុ​ប្រ​ធា​សមាគម​អ្នកប្រជាធិបតេយ្យ (រូបថត : ស៊ីវ ចាន់ណា)

​សន្និសីទកាសែត​ស្រាយ​បំភ្លឺ កុំ​ឲ្យ​មានការ​សង្ស័យ​មកលើ​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ជុំវិញ​ព្រឹត្តិការណ៍ នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ បានធ្វើ​ឡើង នា​ព្រឹក​ម៉ោង ៨ និង ៣០ នាទី នា​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១២ នៅ​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ ផ្ទះ​លេខ​៣៣ ផ្លូវ ២៦ BT ភូមិ​ត្នោតជ្រំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

Give our kids a better deal
លោក ជា បំរុង អនុ​ប្រ​ធា​សមាគម​អ្នកប្រជាធិបតេយ្យ (រូបថត : ស៊ីវ ចាន់ណា)

​នៅក្នុង​សន្និសីទកាសែត​នោះ មានការ​បកស្រាយ​បំភ្លឺ​ដោយ​លោក ជា បំរុង អនុ​ប្រ​ធា​សមាគម​អ្នកប្រជាធិបតេយ្យ និង​លោក ពេជ្រ គឹម​ឆន់ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ខេត្តក្រចេះ​។ ពួកគេ បាន​អះអាងថា ការប្រព្រឹត្ត​របស់ ប៊ុន រដ្ឋា មិនមាន​ពាក់ព័ន្ធ និង​មិនមាន​បទបញ្ជា​អ្វី ពី​លោក ម៉ម សូណង់ដូ នោះទេ​។ លោក​ប្រធាន ម៉ម សូណង់ដូ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា មុន​ប្រព្រឹត្តិការណ៍ ដែល​រដ្ឋាភិបាល តាម​ចាប់​ប៊ុន​រដ្ឋា​។

​លោក ជា បំរុង លើកឡើងថា “​ប៊ុន រដ្ឋា ជា​អ្នកប្រព្រឹត្ត​ដោយ​ខ្លួនឯង មិន​ពាក់ព័ន្ធ​នឹង​លោក ម៉ម សូណង់ដូ ទេ​”​។​

​សូម​រម្លឹកថា លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ សព្វថ្ងៃ​កំពុងស្ថិត​នៅក្រៅ​ប្រទេស​។ លោក​ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដោយសារតែ​ជាប់ចោទ​នឹង​ករណី​បំផុសប្រជាជន​ឲ្យ​ចាប់ដី​ខុសច្បាប់​នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​។​

​តំណាង​សមាគម​អ្នកប្រជាធិបតេយ្យ ៥ នាក់ នៅ​ភូមិ​ប្រ​ម៉ា តំបន់​មាន​ជម្លោះដីធ្លី ក្នុង​ខេត្តក្រចេះ ត្រូវបាន​ប៉ូលិស​តាម​ចាប់ខ្លួន​។ មកដល់ពេលនេះ​មាន​បុរស ៤ នាក់ បាន​ចេញមក​សារភាព ហើយ​ប៉ូលិស​បាន​បង្វែរ​ឈ្មោះ អ្នក​ទាំងនោះ​ទៅជា​សាក្សី ដើម្បី​ចាត់ការ​លើ​ប្រធាន​ធំ​របស់​សមាគម​អ្នកប្រជាធិបតេយ្យ​។​

​ករណី​នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ត្រូវបាន​កម្លាំងចម្រុះរ​ដ្ឋា​ភិ​បាល បង្ក្រាប កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១២ បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់​។ រដ្ឋាភិបាល បាន​លើកឡើងថា មេខ្លោង ក្នុងនាម​សមាគម​អ្នកប្រជាធិបតេយ្យ បាន​បំផុស​ឲ្យ​មហាជន​ចូល​ចាប់ដី និង​បង្កើតជា​តំបន់អបគមន៍ លើដី​របស់​រដ្ឋ នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​៕​

What Next?

Recent Articles

18 Responses to "អ្នកប្រជាធិបតេយ្យ​៖ ករណី ប៊ុន រដ្ឋា មិនមាន​ពាក់ព័ន្ធ​នឹង ម៉ម សូណង់ដូ ទេ​!"

  1. Taksin says:

    ជាទ្រ្តឹស្តីនយោបាយរបស់ហ៊ុនសែនត្រាប់តាមទីក្រុងហាណូយគឺជានយោបាយល្បិចពិសពុលតាម ស្តង់ដាកុម្មុយនីស្ត៍ហូជីមីញ។ តែកាអនុវត្តនពេលខ្លះវាមិនអាចទៅរួចដូចការំពឹង​ទុករបស់​ហ៊ុនសែន និងមេអាយ៉ងនៅហាណូយ។ ល្បិចរបស់ហាណូយចង់ឲ្យម៉មសូណង់​ដូរ​នីរទេស​ទៅក្រៅស្រុកដូច លោកសមរង្សីដែរព្រោះហាណូយធុនទ្រាន់និងម៉បសូណង់ដូរ​និយាយឲ្យ​ប៉ះពាល់ប្រជាជនយួន គេកំពុងតែរស់នៅសំងំសុខនិងកំពុងតែបំផ្លិចបំផ្លាញធនធា​ន​ធម្មជាតិ​ខ្មែរ។ តែល្បិចដដែលៗនេះ វាមិនមានប្រសិទ្ធិភាពទៀតនោះទេនៅពេលដែលពលរដ្ឋខ្មែរ​លែង​ខ្លាចតុលាការ គុក និងស្លាប់ តទៅទៀតនោះ។ ដូច្នេះហ៊ុនសែនធ្វើឲ្យមេអាយ៉ងនៅ​ហាណូយ​កំពុងតែអស់សង្ឃឹមដែល ហ៊ុនសែនមិនអាចសម្រេចមហិច្ចតារបស់ទីក្រុងហាណូយបាន។

  2. លោកជា បំរុង ជាមនុស្សម្នាក់ស្នេហាជាតិណាស់។
    គាត់ខំប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្ត
    ដើម្បីជួយសមាគមអ្នកប្រជាធិបតេយ្យ។
    សូមយកចិត្តទុកដាក់ពីគាត់ផង​ ព្រោះគាត់
    ជាមនុស្សសំខាន់ណាស់ក្នុងសមាគម។

  3. CT says:

    whom theory is not matter the thing is what are going to do for Society and Cambodia future ? Today Tomorrow Yesterday the day after tomorrow ? What should we all think and prepare to work for ….?

  4. ta prum 4 faces says:

    Faked NGO, looked at theire appearents .. poor knowledges, poor performances,, poor educations

  5. រឿងទាក់ទងមិនទាក់ទងមិនអាស្រ័យលើសន្និសិទ្ធកាសែតនេះនោះទេ ហើយរឿងជាប់ទោសឬមិន ជាប់ ទោស បើមានពាក្យបណ្តឹងគឺអាស្រ័យលើតុលាការជាអ្នកសម្រេច។

  6. Srey Khmer says:

    Most of the court in Cambodia is useless and injustice verdict to the people, such as Chouk Bundit’s case as an example. So people have to be avoid with a crook and never get involve with them to hurt your own innocent people.

  7. បើតុលាការប្រទេសខ្មែរមិនបានការ ក៏សហប្រជាជាតិមិនយកតុលាការអន្តរជាតិមកដាក់នៅស្រុក ខ្មែរដែរ។

  8. ចៅក្រម មេធាវី បរទេសបានរៀនសូត្រពីកម្ពុជាយ៉ាងច្រើនសំរាប់អាជីពរបស់គេ។មានមេធាវីបរទេសខ្លះធ្វើការ ហួសពីអ្វីដែលជាដែនកំណត់សម្រាប់ខ្លួន។

  9. Srey Khmer says:

    That is so ridiculous to hear that some of the lawyers had followed the rules from the dictator lawless country.

  10. តាម៉ុក says:

    តាមពិតទៅវាគឺជានយោបាយរបស់ហ៊ុន សែនទេ សូមបងប្អូនខ្មែរមេត្តាយល់ឱយច្បាស់ យើងមើល សាវតារបស់ពួកកុម្មុយនិស្ដយួន ហូ ជីមិញ វាបង្កើតចលនា នៅក្នុងចលនា កាលសម័យប៉ុល ពត ហើយបច្ចុប្បន្ននេះ យួនហាណូយបានបង្កើត អំណាច នៅក្នុងអំណាច នៅក្នុងប្រទេសកម្ពុជាយើង ហើយយើងតាមដានមើលអ្វីដែលហ៊ុន សែនធ្វើ គឺវាបានបង្កើតបក្ស នៅក្នុងបក្ស មានគណបក្ស ហ្វុនស៊ិនប៉ិច ពួកវាបានបង្កើតញ៉ឹក ប៊ុនឆៃ នៅក្នុងគណបក្សជាតិខ្មែរ ពួកវាបានបង្កើតអាគង់ មុនី ដើម្បីបំផ្លាញយើង រឿងដូច្នេះវាមិនមែនយើងចេះតែថាទេ ព្រោះហ៊ុន សែនធ្លាប់ស្រែកប្រកាស់ជា ញយដងមកហើយថា វានឹងចូលទៅបំផ្លាញគណបក្សទាំងអស់នោះឱយរលាយខ្ទេចខ្ទី ។ ឥឡូវនេះ គឺនាយហ៊ុន សែន បានបង្កើតសមាគមន៏ នៅក្នុងសមាគមន៏ គឺវាបានទិញក្បាលអាប៊ុន រដ្ឋាឱយ ដើរតួរក្នុងរឿងនេះ ដើម្បីចាប់លោកម៉ម សុណង់ដូ ដូច្នេះរឿងនេះប៊ុន រដ្ឋាគឺជាមនុស្សរបស់ហ៊ុន សែនទេ។

  11. The same Pol pot regime under Hanoi Tactic set up games. Hun sen have a Big mistakes in KHMER history than SDACH KAN,POL POT AND TEAM the same King CHEY CHETHA2 too. HANOI, will throw Hun sen away when his no more Power soon.in that time his will know How Bad about YOURN HANOI, do for him in the future. [The same noun chea now…too late]

  12. សុខោទ័យ says:

    Some crooks organized their NGOs for their own political fames. Bullshits, Srey Khmer, living in the US, know nothing about the crooks’ tricks!!!

  13. Mee Lam Trout says:

    ធុញនឺងពួកអាប្រឆាំងអស់នេះដល់ហើយវើយ! បានតែជេរមិនដឹងក្បាលកន្ទុយអ្វីទេ! ចង់តែបំផ្លាញជាតិឯង។​ មេវា គឺ អា KR និង អា Ho Tun ទាំ ២ វាឆ្កួតនឹងទឹកកន្ដួយនាង Srey Khmer នៅអាមេរិកឡើងឡប់អស់ហើយ! វាចូលចឹត្ដ ចមអ ណាស់៕
    (Note: ចមអ = ចុយម៉ែអែង)

  14. ខ្មែរម្ចាស់ឆ្នោត 2013 says:

    ពួកអឣាសត្វឆ្កែរត់ចោលស្រុកមិនដែលមានកំណើតមកកសាងប្រទេសស្អីវាកើត!
    មើលប្រវត្តិពួកវាសុទ្ធតែពួកអឣាចូលមកបំផ្លាញជាតិនិងប្រជាជនពួកអឣាចោលម្សៀត!
    នៅធ្វើកញ្ជះដាច់ថ្លៃប្រទេសប្រជាធិបតេយ្យពិតហ្នឹងហើយ!ខ្មែរម្ចាស់ឆ្នោត២០១៣
    មិនត្រូវការពួកអឣាប្រាស់ស្រុកអឣស់ឯងនេះទេ!នាំគ្នាដេកស្រមៃឆ្កួតតែគ្នាអ្ហែងហ្នឹងទៅ!
    សុទ្ធតែពួកអាស្លឈាមចង់ធ្វើធំព្រោះវាខ្វារកឃើញប្រេងឃើញរ៉ែសព្វបែបយ៉ាងនោះអី

  15. ជារឿយៗនៅក្នុងប្រវត្តិសាស្រ្តខ្មែរ ឱ្យតែអ្នកស្នេហាជាតិ
    តែងតែចាញ់ពួកក្បត់ជាតិ៖ សម័យអតីតស្តេចសីហនុ ខ្មែរ
    ស្នេហាជាតិជាច្រើននាក់ត្រូវស្តេចហ្នឹងបញ្ឆោតយកមក
    បាញ់ចោល ។ សម័យលន់ នល់ អ្នកស្នេហាជាតិដែលក្រាញ
    នៅក្នុងប្រទេស ដើម្បីការពារប្រទេសប្រឆាំងយួនយៀកកុង
    និងស្តេចក្បត់ជាតិឈ្មោះសីហនុ ក៏ចាញ់ ។ ពួកក្បត់ជាតិ ក្បត់
    សាសនាចូលមកក៏សម្លាប់ខ្មែរអស់រាប់នលាន ។ សម័យជនក្បត់
    ជាតិជាន់ថ្មីឈ្មោះហ៊ុន សែន ក៏វាបានសម្លាប់ខ្មែរអស់រាប់ពាន់នាក់
    ហើយវាក៏កំពុងសម្លាប់និងប្រើគ្រប់ល្បិចកលដោះម្បីបំបាក់ស្មារតី
    ខ្មែរស្នេហាជាតិតទៅទៀត ។

  16. Janet Koy says:

    ស្នេហាជាតិយូរទៅ អស់ដីរលីង សម្លាប់ប្រជាជនឯង យូរៗទៅសាសន៏ខ្មែរសុទ្ធ នៅចំនួនតិច ហើយប្រទេសកាន់ដោយកូនកាត់ចិន កូនកាត់យួន កូនកាត់ថៃ។ ចំណែកខ្មែរសុទ្ធបានត្រឹមតែខ្ញុំគេតែប៉ុណ្ណោះ។ ខំប្រកាប់ប្រចាក់គ្នាទៅ អោយវារលាយរលត់ទាំងអស់គ្នា ទើបស្ដាយក្រោយ។

  17. Janet Koy says:

    ស្នេហាជាតិយូរទៅ អស់ដីរលីង សម្លាប់ប្រជាជនឯង យូរៗទៅសាសន៏ខ្មែរសុទ្ធ នៅចំនួនតិច ហើយប្រទេសកាន់ដោយកូនកាត់ចិន កូនកាត់យួន កូនកាត់ថៃ។ ចំណែកខ្មែរសុទ្ធបានត្រឹមតែខ្ញុំគេតែប៉ុណ្ណោះ។ ខំប្រកាប់ប្រចាក់គ្នាទៅ អោយវារលាយរលត់ទាំងអស់គ្នា ទើបស្ដាយក្រោយ។ ល្អហើយខ្មែរ ម្នាក់ៗមុខដូចខ្មោច!!!

  18. BaBaBoo says:

    មនុស្សអាចបង្កើតច្បាប់ តែច្បាប់មិនអាចបង្កើតមនុស្សបានទេ អាស្រ័យហេតុនេះមុននិងកាត់ទោសមនុស្ស គេគួរកអ្នកទទួលខុសត្រូចចំពោះមុខច្បា់ប់ ។ គេមិនអាចចោទប្រកាន់ទោសកំហុស គ្រាន់តែសំអាងលើប្រជាប្រិយភាព នៃបុគ្គលម្នាក់ ដោយការរើសអើងបែបផែននយោបាយនោះឡើយ៕