សមាគមអ្នកប្រជាធិបតេយ្យ​ ច្រានចោលការភ្ជាប់​លោក ម៉ម សូណង់ដូ ​ក្នុង​សំណុំរឿង​អបគមន៏​

សុក្រ 06 កក្តដា 2012
ស បទុម
ទស្សនាវដ្តីសារព័ត៌មានសេរី

ការនិរទេស​របស់លោក ម៉ម សូណង់ដូរ​ ​ដែល​ត្រូវ​បាន​គេសង្ស័យ​​ថា ​ជា​ផ្នែក​នៃការ​គេច​ចេញ​​​ពីការ​តាម​ចាប់ខ្លួន​​ដោយ​អាជ្ញាធរ ​ហ៊ុន សែន​ នោះ កាល​ពីព្រឹកមិញ​ អនុប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​ បានច្រាន​ចោល​ទាំង​​ស្រុង​​​ ចំពោះ​ការ​ភ្ជាប់​​ឈ្មោះ​របស់ប្រធានសមាគមនេះ​ ទៅ​ក្នុងសំណុំ​រឿង​​អបគមន៏ទឹកដី ​ ។

លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ

លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ

អនុប្រធានរបស់សមាគម​លោក ជា បំរុង ​បានថ្លែងក្នុងសន្និសីទកាសែត​មួយ​​ឯទីស្នាក់ការ​វិទ្យុសំបុកឃ្មុំ​ FM105MHZ​ ​​ក្នុង​ក្រុងភ្នំពេញ ​​ដោយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះសកម្មភាព​ចាប់​យក​​ដី​ នៅ​ក្នុង​ភូមិ ប្រមា ឃុំ កំពង់ដំរី ស្រុក ឆ្លូង ខេត្ត ក្រចេះ កាលពី​​ខែឧសភា​កន្លងទៅ ដែលនាំ​ឲ្យ​មាន​ការ​បង្រ្កាប​យ៉ាងព្រៃផ្សៃ​​ដែល​បានធ្វើ​ឲ្យ​ក្មេងស្រី​ជំទង់​ម្នាក់​ស្លាប់​នោះទេ។​ហើយថា​វាជា​ការទទួលខុស​ត្រូវ​របស់​ឈ្មោះ ប៊ុន រដ្ឋា ។

​គួរបញ្ជាក់ថា ដោយសារ​តែ​ការ​គម្រាមចាប់​ខ្លួន បាន​ធ្វើ​ឲ្យ​បុរស៤នាក់​​ក្នុង​ចំណោម៥នាក់​ដែល​រងការចោទថា​ ​បាន​​រៀបចំផែន​ការអបគមន៏ទឹកដី​ដែល​មិនគួរ​ឲ្យ​ជឿ បាន​​ចូល​សារភាព​ ។​ចំណែក​ម្នាក់​ទៀត​​មាន​ឈ្មោះ​ ប៊ុន រដ្ឋា ជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យ​ ដែលគ្រប់គ្រង​ដោយ​លោក ម៉ម សូណង់​ដូ កំពង់​តែ​គេច​ខ្លួន​នៅឡើយ ​ដែល​បើទោះបី​ថ្មីៗនេះ ហ៊ុន សែន បានអំពាវនាវ​ឲ្យ​ចូលសារភាព ជា​អ្វី​ដែល​គេមើលឃើញ​ ដើម្បី​ទម្លាក់​កំហុសលាបពណ៌​​ឲ្យ​​អ្នកផ្សេង ​ដែល​ជា​គូប្រជែង​ខាងនយោ​បាយ​​របស់​បក្សប្រជាជន​​ក្ដី ៕​

What Next?

Recent Articles

11 Responses to "សមាគមអ្នកប្រជាធិបតេយ្យ​ ច្រានចោលការភ្ជាប់​លោក ម៉ម សូណង់ដូ ​ក្នុង​សំណុំរឿង​អបគមន៏​"

  1. JML says:

    សូមរងចាំទស្សនាភាគបន្ត!! សូមអរគុណ!!

  2. Taksin says:

    ជាទ្រ្តឹស្តីនយោបាយរបស់ហ៊ុនសែនត្រាប់តាមទីក្រុងហាណូយគឺជានយោបាយល្បិចពិសពុលតាម ស្តង់ដាកុម្មុយនីស្ត៍ហូជីមីញ។ តែកាអនុវត្តនពេលខ្លះវាមិនអាចទៅរួចដូចការំពឹង​ទុករបស់​ហ៊ុនសែន និងមេអាយ៉ងនៅហាណូយ។ ល្បិចរបស់ហាណូយចង់ឲ្យម៉មសូណង់​ដូរ​នីរទេស​ទៅក្រៅស្រុកដូច លោកសមរង្សីដែរព្រោះហាណូយធុនទ្រាន់និងម៉បសូណង់ដូរ​និយាយឲ្យ​ប៉ះពាល់ប្រជាជនយួន គេកំពុងតែរស់នៅសំងំសុខនិងកំពុងតែបំផ្លិចបំផ្លាញធនធា​ន​ធម្មជាតិ​ខ្មែរ។ តែល្បិចដដែលៗនេះ វាមិនមានប្រសិទ្ធិភាពទៀតនោះទេនៅពេលដែលពលរដ្ឋខ្មែរ​លែង​ខ្លាចតុលាការ គុក និងស្លាប់ តទៅទៀតនោះ។ ដូច្នេះហ៊ុនសែនធ្វើឲ្យមេអាយ៉ងនៅ​ហាណូយ​កំពុងតែអស់សង្ឃឹមដែល ហ៊ុនសែនមិនអាចសម្រេចមហិច្ចតារបស់ទីក្រុងហាណូយបាន។

  3. kumnitkhmer says:

    កំចាត់ខ្មែរអ្នកស្នេហាជាតិ​ មានតែល្បិច ស្វាស៊ីបាយលាបមាត់ពពែនេះទេ ដែលជាជំនាញរបស់ពួកគម្មុយនិស្ត តាំងពីសម័យប៉ុលពតមកទល់បច្ចុប្បន្នកាលនេះ។

  4. Chet Meta says:

    មន្ត្រីខ្មែរ និង​ អាជ្ញារធម៌ខ្មែរបច្ចុប្បន្នកំពុងតែកើតជម្អឺ ឆ្កួតនឹងការប្រព្រឹត្តិអំពើពុករលួយ
    អំពើហឹង្សាលើរាស្រ្តខ្មែរ ការលក់ឧត្តមគតិជាតិ បក្សពួកនិយម គ្រួសារនិយម បំផ្លាញ់សម្បត្តិធម្មជាតិ អន្តោប្រវេសន៍ខុសច្បាប់។ តើមានឪសថណាអាចព្យាបាលជម្ងឺនេះទេ? សូមឲ្យអង្គការ WHO ជួយស្រាវជ្រៀវរកឪសថនេះដើម្បីជួយព្យាបាលមន្រ្តីខ្មែរផង! សូមជួយផង!

  5. អ្នកប្រយុទ្ធ says:

    ម៉ម សូណង់ដូ ចង់ដូរឈ្មោះទៅជា ម៉ម កម្មង់ដូវិញ នេះជាការត្រឹមត្រូវមួយ។

  6. មានឧត្តមគតិខ្ពស់ចេះធ្វើអំពើល្អ បានជួយជនក្រីក្រ ដោយផ្ទាល់ៗ
    ដៃនេះជាមនុស្សមានគុណធម៌កំរ៉រកបាន ។ តែនៅតែបង្កប់ភាព
    ពិសពុលច្រណែននិន្ទាជាមួយអ្នកដែលស្រលាញ់ពិតប្រាកដ និយាយ
    មិនចេញសោះពោលពាក្យសរសើរវានាំអោយគាត់ឈឺចាប់ ។ ប្រហែល
    ជាគំនិតលោកចង់យកប្រជាជនខ្មែរ ដើម្បីសំរេចបំណង
    ដែលមានអាថ៌កំបាំង មិនគិតដល់ភាពវឹកវរដល់សន្តិភាពដែលយើង
    កំពុងមានសព្វថ្ងៃ ។ បុគ្គលតែម្នាក់ចេញមុខធ្វើជាអ្នកក្លាហាន អ្វីក៏ចេះ
    អ្វីក៏ដឹង មើលទៅអ្នកដទៃមិនស្មើខ្លួន មិនទំលាប់ធ្វើការជារួមក្នុងផ្លូវកណ្តាល
    បុគ្គលបែបនេះពេលមានបញ្ហាអាងតែស្លាប់ជាធំ។ ប្រសិនបើប្រទេសជាតិមានវិបត្តិ
    តើអោយនណាជាអ្នកទទួលខុសត្រូវ។
    បើលោកធ្វើជាអ្នកសីល្បៈវិញ
    ប្រហែលអាចល្បីឈ្មោះហើយចំណូលបានមកជួយដល់សង្គមជាតិ
    ។សូមចេះសរសើរដល់អ្នកដឹកនាំដទៃផង បើពិតជាលោកមានគតិបណ្ឌិត
    ខ្ពង់ខ្ពស់មែន ។ សូមសរសើរនៅការខិតខំរបស់លោក សូម៉ង់ដូ កន្លងមក
    គួរតែទទួលបានរង្វាន់មេដៃដ៏ខ្ពស់បំផុតរបស់ជាតិ និង ពីអន្តរជាតិ។

  7. នាយឡេវ says:

    ខ្ញុំយល់ស្របតាម អ្នកប្រយុទ្ធ គូដូឈ្មោះពី ម៉ម សូណង់ដូ ទៅ ម៉ម កម្មង់ដូ វិញទៅព្រោះលោកក្លាហានជាងលោក សម រង្ស៊ី មិនខ្លាចគុកដូចលោក សម រង្ស៊ី!!!!

  8. សុវណ្ណ មិនា says:

    He should be retired from politic and enjoy life since he is more than 70 years old!

  9. ta prum 4 faces says:

    let capture together, the most wanted man in cambodia,,
    he can runs, but he can’t hide ..

    if,,, see him – any where, any places, let make a report to PHN …

  10. អាហ៊ុន សែននិងប្រពន្ធវាជាឃាតករផង ជាជនក្បត់ជាតិផង
    ម្តេចក៏អាជ្ញាធរមិនអូសអំបែងក្បាលពួកវាមកកាត់ទោស!