រដ្ឋមន្ត្រីការបរទេស​ជា​នរណា កម្លាំង​ប្រជាជន​និង​សេដ្ឋកិច្ច​ប្រទេស​ទាំង​១០​នៅក្នុង​អាស៊ាន​

ថ្ងៃទី 7 កក្កដា 2012
ដោយ: លីនណា
CEN

ភ្នំពេញ: នៅ​ថ្ងៃ​ចន្ទ​ខាងមុខ​ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នឹង​ជួបប្រជុំហើយ​មុនពេល​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស ឬ​តំណាង​ជាន់ខ្ពស់មកពី​ប្រទេសជាច្រើន​ទៀតដែលជា​ដៃគូ​អាស៊ាន​។

​ថ្ងៃនេះ CEN សូម​បង្ហាញ​អំពី​ថា​តើ​រដ្ឋ​ន្ត្រី​ការបរទេស​អាស៊ាន​ទាំង​១០​នោះ ជា​នរណា ហើយ​តើ​ប្រទេសរបស់​ពួកគេ​មាន​កម្លាំងសេដ្ឋកិច្ច និង​ប្រជាជន​យ៉ាងណា​?

១- រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៖
​លោក ហោ ណាំហុង ( Hor Namhong ) កើត​នៅ​ថ្ងៃទី​១៥ ខែ​វិច្ចិកា ឆ្នាំ​១៩៣៥ លោក​បាន​ឡើងកាន់តំណែងជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩០ ដល់​១៩៩៣ និង​ពី​១៩៩៨ ដល់​សព្វថ្ងៃ​។​

​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចំនួន​ប្រជាជន​សរុប ១៤.៨០៥.៣៥៨ នាក់ ក្នុង​ឆ្នាំ​២០១១ ព្រះរាជាណាចក្រ​កម្ពុជា មាន​កំណើន​ប្រចាំឆ្នាំនៃ​ផលិតផលក្នុងស្រុក​សរុប (GDP) ៦,៥% ផលិតផល​ក្នុងស្រុក​សរុប​មានតម្លៃ​ជា​ទឹកប្រាក់​៣០,១៨១ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

២- រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ព្រះរាជាណាចក្រ​ថៃ ៖
​លោក ស៊ូ​រ៉ា​ពង់ តូ​វិចា​ក ឆៃ​គុល ( Surapong Tovichakchaikul ) កើត​នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​១៩៥៣ លោក​បាន​ឡើងកាន់តំណែងជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ព្រះរាជាណាចក្រ​ថៃ នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១១​។​

​ព្រះរាជាណាចក្រ​ថៃ មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៦៧ លាន​នាក់ ក្នុង​ឆ្នាំ​២០១២​។ ព្រះរាជាណាចក្រ​ថៃមាន​កំណើន​ផលិតផលក្នុងស្រុក​សរុប (GDP) ០,១% ។​ផលិតផល​ក្នុងស្រុក​សរុប​ស្មើនឹង ៦០១,៤ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

៣- រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ព្រុយ​ណេ ៖
​ព្រះអង្គម្ចាស់ មហាម៉ាត់ បូល​គី​យ៉ា ( Prince Mohamed Bolkiah ) កើត​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​១៩៤៧ ព្រះអង្គ​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ព្រុយ​ណេ នៅ​ឆ្នាំ​១៩៨៤ ដល់​បច្ចុប្បន្ន​។ ព្រះអង្គម្ចាស់ ក៏​ជា​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ព្រុយ​ណេ​ផងដែរ​។​

​ប្រទេស​ព្រុយ​ណេ មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៤០៨.៧៨៦ នាក់ ក្នុង​ឆ្នាំ​២០១១​។ ប្រទេស​ព្រុយ​ណេ មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៤,១%​។​ផលិតផល​ក្នុងស្រុក​សរុបស្មើនឹង ២០,៩៦៩ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

៤- រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ភូមា ៖
​លោក វាន់​ណា ម៉​ង់​ឡា​វីន ( Wunna Maung Lwin ) កើត​នៅ​ឆ្នាំ​១៩៥២​។ លោក​បាន​ឡើងកាន់តំណែង ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ភូមា នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១១​។​

​ប្រទេស​ភូមា មាន​ចំនួន​ប្រជាជន​សរុប​ជាង ៦០​លាន​នាក់ ក្នុង​ឆ្នាំ​២០១០​។ ប្រទេស​ភូមា មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៥,៥%​។​ផលិតផល​ក្នុងស្រុក​សរុប ស្មើនឹង ៨២,៧២ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

៥- រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ឥណ្ឌូណេស៊ី ៖
​លោក មា​ទី ណា​តា​ឡេ​ហ្គា​វ៉ា ( Marty Natalegawa ) កើត​នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​១៩៦៣​។ លោក​បាន​ឡើងកាន់តំណែង ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០០៩​។

​ប្រទេស​ឥណ្ឌូណេស៊ី មាន​ចំនួន​ប្រជាជន​សរុប​ជាង ២៣៧​លាន​នាក់ ក្នុង​ឆ្នាំ​២០១០​។ ប្រទេស​ឥណ្ឌូណេស៊ី មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៦,១%​។ ផលិតផល​ក្នុងស្រុក​សរុប​ស្មើនឹង ១.០០០.០០០ លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

៦- រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ឡាវ ៖
​លោក ថង​លុន ស៊ី​សុល​លី​ត ( Thongloun Sisoulith ) កើត​នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​១៩៤៥​។ លោក បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេសនៃ​ប្រទេស​ឡាវ នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០០៦​។​

​ប្រទេស​ឡាវ មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​ជាង ៦,៤៦៥ លាននាក់ ក្នុង​ឆ្នាំ​២០១២​។ ប្រទេស​ឡាវ មាន​ផលិតផល​ក្នុងស្រុក​សរុប (GDP)  ស្មើនឹង ១៤,២ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០០៩​។​

៧- រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ម៉ាឡេស៊ី ៖
​លោក អា​នី​ហ្វា​ស់ ហា​ជី​អា​ម៉ាន់ ( Anifah bin Haji Aman ) កើត​នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣​។ លោក​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០០៩​។​

​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ២៨,៣៣ លាន​នាក់ ក្នុង​ឆ្នាំ​២០១០​។ ប្រទេស​ម៉ាឡេស៊ី មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៥,២% ។​ផលិតផល​ក្នុងស្រុក​សរុបស្មើនឹង ៤១៤,៤ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១០​។​

៨- រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ហ្វីលីពីន ៖
​លោក អាល់​ប៊ឺ​ត ហ្វើ​រឺ​រូស ដេ​ល​រូស​សារី​អូ ( Albert Ferreros del Rosario) កើត​នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៣៩​។ លោក​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១១​។​

​ប្រទេស​ហ្វីលីពីន មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​ជាង ៩២,៣៣​លាន នាក់ ក្នុង​ឆ្នាំ​២០១០​។ ប្រទេស​ហ្វីលីពីន មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៣,៧%​។ ផលិតផល​ក្នុងស្រុក​សរុប​ស្មើនឹង ២១៣,១ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​។​

៩- រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​សឹង្ហ​បុរី ៖
​លោក កាស៊ី​វី​ស​វ៉ាន់​ណា​ថា​ន់ សាន​មុ​ហ្គា​ម ( Kasiviswanathan Shanmugam ) កើត​នៅ​ឆ្នាំ​១៩៥៩​។ លោក បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១១​។​

​ប្រទេស​សិង្ហបុរី មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៥.១៨៣.៧០០ នាក់ ក្នុង​ឆ្នាំ​២០១១​។ ប្រទេស​សិង្ហបុរី មាន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ស្មើនឹង ២៥១,៥ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១០​។​

១០- រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស​វៀតណាម ៖
​លោក ហ្វា​ម​បិ​ញ មិញ (Phạm Bình Minh) កើត​នៅថ្ងៃទី​២៦ ខែមីនា ឆ្នាំ​១៩៥៩​។ លោក បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១១​។​

​ប្រទេស​វៀតណាម មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​ជាង ៨៧,៨៤​លាន នាក់ ក្នុង​ឆ្នាំ​២០១១​។ ប្រទេស​វៀតណាម មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៥,៨ %​។​ផលិតផល​ក្នុងស្រុក​សរុប ស្មើនឹង ២៩៩,២ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១១​៕ S

លោក ហោ ណំាហុង ( Hor Namhong ) រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា

លោក ហោ ណំាហុង ( Hor Namhong ) រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា

Give our kids a better deal
លោក ស៊ូរ៉ាពង់ តូវិចាក ឆៃគុល ( Surapong Tovichakchaikul ) រដ្ឋមន្ត្រីក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ

Give our kids a better deal
ព្រះអង្គម្ចាស់ មហាម៉ាត់ បូលគីយ៉ា ( Prince Mohamed Bolkiah ) រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសព្រុយណេ

Give our kids a better deal
លោក វាន់ណា ម៉ង់ឡាវីន ( Wunna Maung Lwin ) រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសភូមា

Give our kids a better deal
លោក មាទី ណាតាឡេហ្គាវ៉ា ( Marty Natalegawa ) រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសឥណ្ឌូណេស៊ី

Give our kids a better deal
លោក ថងលុន ស៊ីសុលលីត ( Thongloun Sisoulith ) រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសឡាវ

Give our kids a better deal
លោក អានីហ្វាស់ ហាជីអាម៉ាន់ ( Anifah bin Haji Aman ) រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសម៉ាឡេស៊ី

Give our kids a better deal
លោក អាល់ប៊ឺត ហ្វើរឺរូស ដេលរូសសារីអូ ( Albert Ferreros del Rosario)

Give our kids a better deal
លោក កាស៊ីវីសវ៉ាន់ណាថាន់ សានមុហ្គាម ( Kasiviswanathan Shanmugam ) រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសសិង្ហបូរី

Give our kids a better deal
លោក ហ្វាមបិញ មិញ (Phạm Bình Minh) រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសវៀតណាម

What Next?

Recent Articles

11 Responses to "រដ្ឋមន្ត្រីការបរទេស​ជា​នរណា កម្លាំង​ប្រជាជន​និង​សេដ្ឋកិច្ច​ប្រទេស​ទាំង​១០​នៅក្នុង​អាស៊ាន​"

  1. Srey Khmer says:

    Hor Namhong is 77 years old, he the most oldest than anybody, he should have been retired 15 year a go. However, the government of Cambodia has allowed an old man in his position for so long. Human being confused in an old age, especially he representative for the Cambodia. So the fate of our country is very important to choose the strong mind and high education to run for it.

  2. នៅមានប្រុយណេមួយចាស់វស្សាជាងយើងទៀតហ្ន​ !

  3. Mee Lam Trout says:

    មិនជាចាស់ ព្រោះក្ដនៅបាស់ វ៉ៃ ក៏រហ័សដកក៏រហ័ស!

  4. ទោះពួកឯងខំក្លែងថាអញចៅចេកអាំងជេសម្តេចវីរៈជនក៏គ្មានអ្នកណាជឿពួកឯងដែរកុំល្ងង់ពេក។ចៅចេកអាំងនៅតែដាំចេកសំរាប់អាំងនិងអង្គុយស៊ីចេកអាំងផឹកកាហ្វេអង្គុយមើលការសែតរាប់ពួកប្រឆាំងដែលមិនគោរពច្បាប់ជាប់គុកម្តងមួយៗ។ជួនកាលនគរបាលគេពឹងអោយទៅជួយវ៉ៃខ្នោះពួកប្រឆាំងមិនគោរពច្បាប់ប្រទេសញាត់គុកព្រៃសតែញឹក។

  5. ទោះពួកឯងខំក្លែងថាអញចៅចេកអាំងជេសម្តេចវីរៈជនក៏គ្មានអ្នកណាជឿពួកឯងដែរកុំល្ងង់ពេក។ចៅចេកអាំងនៅតែដាំចេកសំរាប់អាំងនិងអង្គុយស៊ីចេកអាំងផឹកកាហ្វេអង្គុយមើលការសែតរាប់ពួកប្រឆាំងដែលមិនគោរពច្បាប់ជាប់គុកម្តងមួយៗ។ជួនកាលនគរបាលគេពឹងអោយទៅជួយវ៉ៃខ្នោះពួកប្រឆាំងមិនគោរពច្បាប់ប្រទេសញាត់គុកព្រៃសតែញឹក។កុំល្ងង់ពេកពួកប្រឆាំងដ៏សែនអន់អើយ។

  6. Srey Khmer says:

    You guy are writing the suggestion like a child who is in first grade.
    Why don’t you open your eyes and see what is the article talking abut?

  7. ថាខ្ងុំជាអ្នកលក់ចេកអាំងទេ។ប្រាប់ហើយនៅតែមិនជឿ

  8. ខ្មៃរស្រលាញ់ខ្មៃរ says:

    តើជំនួនប្រជាជនក្នុងប្រទេនីមួយៗត្រឹមត្រូវរឺអត់់? ដូចជាប្រទេសឡាវជាប្រទេសមួយដែលមិន
    ធំណាស់ណាទេតែជំនួនប្រជាជនមានរហូតដល់ទៅ ៦,៤៦៥ លាននាក់, បើតាមតែខ្ញុំដឹងប្រទេសឡាវ
    គឺមានចំនួនប្រជាជនតិចជាងប្រទេថៃទេ

  9. BaBaBoo says:

    គ្រាន់តែមើលសាច់ដុំនៃក្រុមអាស៊ានទាំង១០នាក់ ហើយគិតអំពីគុណភាពសង្គម ប្រទេសកម្ពុជាហាក់ដូចអ្នក កើតរោគរបេង ។ គេមិនអាចសន្មត់ថា កម្ពុជាត្រូវប្រើថ្នាំប៉ូវបែបណាទេ ដើម្បីរត់ឲ្យទាន់គេ ក្នុងវិស័យសេដ្ឋកិច្ចនិង ធនធានមនុស្ស។ ទោះជាយ៉ាងណា ការបង្ហាញសាច់ដុំដាក់គ្នាលើសៃវៀនអាស៊ី គ្រាន់តែជាការចាប់ផ្តើមណែនាំឲ្យដៃគូរ ស្គាល់គ្នាមុនពេលវៃលុកទីផ្សានៅអនាគត។

  10. Name says:

    mok a nis yun jom mong

  11. Sadam Hun Sen says:

    នៅភ្លេចសួរថាតើលោកហោណាំហុងជានណា? ជាយួនបង្កប់ឲ្យធ្វើការនៅស្រុកខ្មែរ? ឬជាមេគុក បឹងត្របែកនៅសម័យខ្មែរក្រហម?

    លោកខាងលើប្រហែលជាច្រឡំហើយអំពីចំនួនប្រជាជនឡាវ។ តាមពិតចំនួនប្រជាពលរដ្ឋឡាវ​ខាងលើគេចង់សសេថា ៦លាន ៤៦៥ សែននាក់។