ថ្ងៃទី 6 កក្កដា 2012
ដោយ: សុខ ភក្តី
CEN
ភ្នំពេញ: លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការលើកឡើងរបស់គណបក្សសមរង្ស៊ី ជុំវិញព្រឹត្តិការណ៍ផ្ទុះអាវុធ ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ មិនបានបង្ហាញពីភាពជាក់ស្តែងលើសមូរភូមិ និងអ្វីដែលកើតឡើងជាក់ស្តែង នៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញទេ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា “ខ្ញុំយល់ស្របជាមួយឯកឧត្តម ខៀវ កាញារីទ្ធ ដែលលោកថា ព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ ជាការប៉ះទង្គិចកម្លាំងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលដើរតួជាគណបក្សចម្រុះ ក្នុងរដ្ឋាភិបាល។ អ្វីដែលជាភស្តុតាង ហើយយើងមានឯកសារច្បាស់លាស់ពីការដឹកជញ្ជូនអាវុធ មកបង្កើនកម្លាំងថាមពលរបស់ខ្លួន ហើយគណបក្សហ្វ៊ុនស៊ិនប៉ិច បានរំលោភនូវច្បាប់រដ្ឋ។ ទី២-គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានយកកម្លាំងខ្មែរក្រហម ដែលជាស្នូលនៃការវាយប្រហារ បំបាក់កម្លាំងរបស់រាជរដ្ឋាភិបាលសម្តេចហ៊ុនសែន ដែលកាលណោះ ជានាយករដ្ឋមន្ត្រីទី២។ អីចឹងការប៉ះទង្គិចនោះ គ្រាន់តែជាការធានានូវសណ្តាប់ធ្នាប់ និងស្ថិរភាពក្នុងរដ្ឋាភិបាលចម្រុះប៉ុណ្ណោះ”។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលខាងលើនេះ បានធ្វើឡើង ខណៈដែលគណបក្សសមរង្ស៊ី ប្រារព្ធខួប ១៥ ឆ្នាំ រម្លឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធ ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧។
គណបក្សសមរង្ស៊ី បានរៀបចំពិធីបុណ្យបង្សុកូលព្រះសង្ឃចំនួន ២០ អង្គ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត នៅក្នុងព្រឹត្តិការណ៍ ថ្ងៃទី៥ និងថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៧។ ព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា ឆ្នាំ១៩៩៧ ដែលនៅឆ្នាំនេះ គម្រប់ខួប ១៥ ឆ្នាំ ត្រូវបានគណបក្សសមរង្ស៊ី ចាត់ទុកថា ជាការធ្វើរដ្ឋប្រហារដណ្តើមអំណាចរវាងនាយករដ្ឋមន្ត្រីទី១ និងនាយករដ្ឋមន្ត្រីទី២ ក្នុងជំនាន់នោះ។
ពិធីបុណ្យបង្សុកូល ត្រូវបានធ្វើនៅព្រឹក ថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ២០១២ នៅទីស្នាក់ការកណ្តាលគណបក្សសមរង្ស៊ី ផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក គង់ គាំ ប្រធានស្តីទីគណបក្សសមរង្ស៊ី បានលើកឡើងថា គណបក្សសមរង្ស៊ី តែងតែប្រារព្ធខួបរម្លឹកព្រឹត្តិការណ៍ ថ្ងៃ៥ និងថ្ងៃទី៦កក្កដា ឆ្នាំ១៩៩៧ ជារៀងរាល់ឆ្នាំ។ គណបក្សសមរង្ស៊ី នៅតែចាត់ទុកព្រឹត្តិការណ៍នោះ ជាព្រឹត្តិការណ៍ជាតិ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលយើងត្រូវតែប្រារព្ធ ដោយមិនប្រកាន់ថា ជាព្រឹត្តិការណ៍របស់គណបក្សណាមួយទេ។
លោក គង់ គាំ ក៏បានបន្ថែមថា “នេះមិនមែនជាជម្លោះប្រដាប់អាវុធរវាងនាយករដ្ឋមន្ត្រីទី១ ( សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ) និងនាយករដ្ឋមន្ត្រីទី២ ( សម្តេចហ៊ុនសែន ) ទេ ព្រោះពេលនោះ មិនមានមុខនាយករដ្ឋមន្ត្រីទាំងពីរ ចេញមុខសម្របសម្រួល ការឈប់បាញ់នោះទេ។ នេះជាការប្រយុទ្ធបង្ហូរឈាមរវាងនាយករដ្ឋមន្ត្រីទី១ និងនាយករដ្ឋមន្ត្រីទី២ ដែលជាការផ្តួល និងដណ្តើមអំណាចពីនាយករដ្ឋមន្ត្រីទី១ និងជាការសម្លាប់ក្រៅប្រព័ន្ធតុលាការលើឧត្តមសេនីយ៍ ស្មោះនឹងនាយករដ្ឋមន្ត្រីទី១ ប៉ុណ្ណោះ។
សូមរម្លឹកថា ព្រឹត្តិការណ៍ ថ្ងៃ៥-៦កក្កដា ឆ្នាំ១៩៩៧ ត្រូវបានរដ្ឋាភិបាល តាមរយៈក្រសួងព័ត៌មាន បានប្រកាសកាលពីឆ្នាំមុន ឈប់ឲ្យកាសែត ប្រើប្រាស់ពាក្យថា “រដ្ឋប្រហារ”។ រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសថា ជាអ្នករងគ្រោះ ដោយសារតែព្រឹត្តិការណ៍ថ្ងៃ៥ និងថ្ងៃ៦កក្កដា ឆ្នាំ១៩៩៧ ខណៈដែលគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីណោះជាដៃគូក្នុងរដ្ឋាភិបាលចម្រុះ ក្រោមការដឹកនាំរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាននាំកងកម្លាំងខ្មែរក្រហម ដើម្បីចូលរួមធ្វើសង្គ្រាមជាមួយនឹងកងកម្លាំងរបស់គណបក្សប្រជាជនកម្ពុជា។
យ៉ាងណាក៏ដោយ រៀងរាល់ខួបព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គណបក្សហ្វ៊ុនស៊ិនប៉ិច មិនបានប្រារព្ធពិធីរម្លឹកវិញ្ញាណក្ខន្ធអ្វីដល់កងទ័ព អ្នកស្មោះស្ម័គ្រនឹងសម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ឡើយ។ គណបក្សហ្វ៊ុនស៊ិនប៉ិច បានរម្លឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធ រវាងកងទ័ពគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច នៅរដូវបុណ្យភ្ជុំបិណ្ឌ ជំនួសវិញ៕
ទោះមិនហៅថារដ្ឋប្រហារ ក៍គេដឹងថាជាការដណ្តើមអំណាចរបស់អ្នកទី២ដែលអាងមាន
កំលាំងទព័ច្រើននិងមានទព័បរទេសជួយក្នុងការងារនេះ ពីព្រោះចង់បានអំណាចផ្ដាច់មុខ
ជានាយកទី១……..តើនេះគេមិនហៅថារដ្ឋប្រហារទេឫ ??ដោយសារជំពាក់គុណគេច្រើនណឹង
ហើយ បានជាមានការដូរដីដូរអី…….មកពីឥឡូវមានខ្មែរកន្ទប ច្រើនពេក….ចង់បានបុណ្យសក្ត័
ទោះជាអំណាចកំពុកក៍យកដែរ………………………..
It was not a coup; it was a law and an order set by Samdech HUN SEN!
បើគណបក្សសមរង្ស៊ីមិនគាស់កកាយឡើងវិញចំពោះព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា ប្រជាពលរដ្ធមិចដឹងថាជារដ្ធប្រហាររឺការដណ្តើមអំណាចទៅហើយប្រជាពលរដ្ធមិនដឹងអ្វីទាំងអស់ជាពិសេសក្មេងជំនាន់ក្រោយមិនដឹងថាព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា ជាថ្ងៃអ្វី៕៕៕៕៕៕៕៕៕
AH PHAN EUY EUY AH PHAN AING NING TROVV KRORP ROUNTASS BANH CHEAR POUM KHANN????.
អើចៅចេកអាំងបានប្រាប់ហើយថាកាលណាចង្អុលទៅគេ នោះម្រាម៤ទៀតនិងចង្អុលមកចំ កណ្តាលដើមទ្រូងឯងវិញហើយ។ចៅចេកអាំងមានសមត្តភាពត្រឹមលក់ចេកអាំងពិតមែន តែក៏ សប្យាយចិត្តដែរ ព្រោះនៅមានជីវិតសម្រាប់អង្គុយមើលនិងរាប់ពួកប្រឆាំងមិនគោរពច្បាប់រដ្ធឡើង តុលាការនិងជាប់គុក។
ហាហា,គ្រាន់តែអញជាមនុស្សលក់ចេកអាំងម្នាក់វានាំគ្នាខំទប់អញឡើងវីវក់,គេខ្លាចចៅចេកអាំង ដល់ម្លឺង,មានទាំងអ្នកជួយទប់ពីទស្សនាវតី្តអាណាធិបតេយ្យផង។
My comment is awaiting moderation.
AH PHAN EUY EUY AH PHANគ្រាប់រន្ទះ AING NING TROVV BANHចំ KHMCH YEAY POKK POUM KHANN????.
Peal C Peal!
The Cambodian People are not stupid!
សម្តេចហ៊ុនសែន ដែលកាលណោះ ជានាយករដ្ឋមន្ត្រីទី២។ អីចឹងការប៉ះទង្គិចនោះ គ្រាន់តែជាការធានានូវសណ្តាប់ធ្នាប់ និងស្ថិរភាពក្នុងរដ្ឋាភិបាលចម្រុះប៉ុណ្ណោះ”។ ( មើលឯកសារទាំងពីនេះ
ហើយជួយវិភាគទាំងអស់គ្នា )
https://www.youtube.com/watch?v=_CAnI1G7YSg&feature=player_embedded#!
http://sokheounpang.files.wordpress.com/2008/02/coup-detat-5-6-july-1997-in-cambodia.pdf
The Cambodian People are not stupid!!
Yes, this is the job of SRP: គាស់កកាយ, creating problem in Khmer sociaty.
ធុញនឺងពួកអាប្រឆាំងអស់នេះដល់ហើយវើយ! បានតែជេរមិនដឹងក្បាលកន្ទុយអ្វីទេ! ចង់តែបំផ្លាញជាតិឯង។ មេវា គឺ អា KR និង អា Ho Tun ទាំ ២ វាឆ្កួតនឹងទឹកកន្ដួយនាង Srey Khmer នៅអាមេរិកឡើងឡប់អស់ហើយ! វាចូលចឹត្ដ ចមអ ណាស់៕
(Note: ចមអ = ចុយម៉ែអែង)
ពួកអឣាសត្វឆ្កែរត់ចោលស្រុកមិនដែលមានកំណើតមកកសាងប្រទេសស្អីវាកើត!
មើលប្រវត្តិពួកវាសុទ្ធតែពួកអឣាចូលមកបំផ្លាញជាតិនិងប្រជាជនពួកអឣាចោលម្សៀត!
នៅធ្វើកញ្ជះដាច់ថ្លៃប្រទេសប្រជាធិបតេយ្យពិតហ្នឹងហើយ!ខ្មែរម្ចាស់ឆ្នោត២០១៣
មិនត្រូវការពួកអឣាប្រាស់ស្រុកអឣស់ឯងនេះទេ!នាំគ្នាដេកស្រមៃឆ្កួតតែគ្នាអ្ហែងហ្នឹងទៅ!
សុទ្ធតែពួកអាស្លឈាមចង់ធ្វើធំព្រោះវាខ្វារកឃើញប្រេងឃើញរ៉ែសព្វបែបយ៉ាងនោះអី!
លោកចៅចេកអាំង អ្នកគុណនិយមដែនដីខាងលិចមិនខ្លាចលោកទេ ព្រោះលោកមិនមែនព្រះឫក៏
បិសាចឡើយ ។ ពួកយើងក៏បានវ៉ៃខ្នោះក្រុមអ្នកឯងបណ្តើរៗខ្លះហើយដែរ កុំក្អេងក្អាងពេកបិទមាត់
ដ៏ស្អុយគម្រក់អ្នកឯងខ្លះផង ។
លោក Mee Lam សូមលោកប្រើប្រាស់សំដីឲ្យបានសមរម្យ និងថ្លៃថ្នូរខ្លះផង ខ្ញុំដឹងថាលោកមិន
ដឹងកើតមកពីណា តាមមើលទៅលោកប្រហែលជាមិនគោរពសាសនាព្រះពុទ្ធទេ មេត្តាបិទ
មាត់ដ៏ស្អុយគម្រក់ខ្វះសីលធម៌របស់អ្នកឯងខ្លះផង ។ ខ្ញុំដឹងថាអ្នកឯងនេះ មិនធ្លាប់ចូលសា
លារៀន ទទួលការអប់រំអ្វីទេ ។ គ្មានអ្នកណាចង់បំផ្លាញជាតិទេ មានតែក្រុមខ្មែរក្រហម
លោកឯងហ្នឹង។ នៅពេលគេចង់ជួយជាតិ និងកសាងជាតិ ក្រុមលោកឯងរារាំងគេ ។
ចំពោះលោកខ្មែរម្ចាស់ឆ្នោតវិញ ក៏ដូចគ្នាដែរមានតែពួក្រុមអ្នកឯងទេដែលបំផ្លាញជាតិ
តើកន្លងមកនេះ អ្នកណាផ្តល់ដីសម្បទានឲ្យគេកាប់បំផ្លាញព្រៃឈើស្ទើរអស់ពីស្រុក
ខ្មែរ ។ សូមកុំភ្លេចថានៅអំឡុងទសវត្សរ៍ ឆ្នាំ៨០ កុំតែបានបងប្អូននៅប្រទេសក្រៅ ផ្ញើ
ប្រាក់ដុល្លារមកជួយក្រុមគ្រួសារ និងបានកសាងវត្តអារាមទៀតផង ស្មានលោកឯងមាន
ឡានជិះ ម្ល៉េះជិះកង់ឌុបរហូតមកដល់សព្វថ្ងៃ។ នេះបានចំជាឆាប់ភ្លេចគុណថ្ងៃ៧មករា
មែន។ ខ្ញុំដឹងសារជាតិរបស់អ្នកឯងហើយ ចោទគេសុទ្ធតែចង់ធ្វើធំ គិតតែខ្លួនឯងកំពុង
ស្លឈាម ង ក ប្រកាច់ប្រកិន ព្រោះភ័យខ្លាចបាត់អំណាចដ៏ទុច្ចរិតរបស់អ្នកឯង ។ ហើយ
ក៏មានតែលោកឯងទេដែលឆ្កួតខ្លាំងជាងគេ ដែលមិនចង់ឲ្យកូនខ្មែរនៅបរទេស យកចំ
ណេះដឹង និងធនធានមកជួយកសាងជាតិ ។ ពិតជាគ្រាន់បើមែន សព្វថ្ងៃមានប្រជាជន
ខ្មែរប៉ុន្មានម៉ឺននាក់ចេញទៅធ្វើការនៅប្រទេសក្រៅ ប្រហែលមានទាំងបងប្អូនលោកឯង
ផងក៏មិនដឹង ។ បើគ្មានប្រជាធិបតេយ្យទេ ស្មានតែមានតំណាងរាស្រ្តក្រុមរបស់លោក
ឯងនៅក្នុងរដ្ឋភា ហើយក៏គ្មានអ្នកវិនិយោគិនមករកស៊ីនៅស្រុកខ្មែរដែរ ។ កុំភ្លេចគុណ
ថ្ងៃ ៧ មករា ។
ពេលខ្មែរជួយគេទាល់តែអស់កម្ពុជាក្រោមគេមិនដែលដឹងគុណផង ឥឡូវមានពួកកន្ទបមកពីហាណូយ
មកឲ្យគេដឹងគុណគេទៅវិញ ខ្មែរក្រហមសំលាប់ខ្មែរក៍ដោយសារចាញ់ល្បិចយួន យួនដេញខ្មែរក្រហម
ក៍ដោយសារលេបកម្ពុជាមិនបាន ដូច្នេះមានតែកំចាត់ចោលបានជាបន្តុបពពួកស៊ីឡាកគេនេះបាន
អំណាចទៅ សារជាតិពួកនេះគិតតែអំណាចប៉ុនណោះ…!!
អ្នកគុណនិយមដែនដីខាងលិច,ខ្ងុំសូមខ្លាចលោកហើយបើលោកជាប្រជាជនបក្សប្រឆាំងដែលគោរព ច្បាប់ប្រទេសកម្ពុជាមិនបង្ករភាពអានាធិបតេយ្យនិងប្រជាពលរដ្ធដ៏ទៃទៀតដែលគោរពច្បាប់
,នោះចៅចេកអាំងសូមគោរព។តែបើលោកហ៊ានតែបង្ករអស្តេរភាពសង្គមកម្ពុជា,យើងនិងប៉ះគ្នាហើយ,មិនដឹង អ្នកណាវ៉ៃខ្នោះអ្នកណាទេពេលនោះ។
My comment is awaiting moderation.
My comment is awaiting moderation.
អ្នកគុណនិយមដែនខាងលិច លោកពូកែរទ្រឹស្ដីណាស់ តែការអនុវត្តន៏យ៉ាងណាដែរ?