ឧត្តម​មន្ត្រី​អាស៊ាន ត្រៀម​រួចរាល់ ដើម្បី​ដាក់​ពង្រាង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង COC ជូន​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ប្រជុំពិភាក្សា​

ថ្ងៃទី 7 កក្កដា 2012
ដោយ: រតនា
CEN

ឧត្តម​មន្ត្រី​អាស៊ាន ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃ​ទី​៦​កក្កដា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ (រូបថត​៖ ស៊ីវ ចាន់ណា)

ឧត្តម​មន្ត្រី​អាស៊ាន ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃ​ទី​៦​កក្កដា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ
(រូបថត​៖ ស៊ីវ ចាន់ណា)

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បានប្រកាសថា ឧត្តម​មន្ត្រី​អាស៊ាន បាន​ពិភាក្សា​ផ្ទៃក្នុង​ចប់​ហើយ លើ​សេចក្តីព្រាង​ក្រម​ប្រតិបត្តិ ស្តីពី សមុទ្រ​ចិន​ខាងត្បូង COC (Code of Conducts in the South China Sea) ដែល​កំណត់​ពី​យន្តការ​ដោះស្រាយ​ជម្លោះ នៅ​សមុទ្រ​ចិន​ខាងត្បូង​។ សេចក្តីព្រាង​ក្រម​ប្រតិបត្តិ COC នោះ នឹង​ត្រូវ​ឧត្តម​មន្ត្រី​អាស៊ាន ដាក់​ជូន​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ពិភាក្សា ក្នុង​កិច្ចប្រជុំ​ពេញអង្គ នា​សប្តាហ៍​ក្រោយ​។​

Give our kids a better deal
ឧត្តម​មន្ត្រី​អាស៊ាន ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃ​ទី​៦​កក្កដា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ (រូបថត​៖ ស៊ីវ ចាន់ណា)​

​ក្នុង​សន្និសីទកាសែត នា​ព្រលប់​ថ្ងៃទី​៨​កក្កដា ឆ្នាំ​២០១២ លោកស្រី សៀង រដ្ឋ​ចា​វី រដ្ឋលេខាធិការ​ក្រសួងការបរទេស ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​អាស៊ាន​ប្រជុំ​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៦​កក្កដា ដល់​ថ្ងៃ​ទី​៨​កក្កដា ឆ្នាំ​២០១២ បាន​លើកឡើង​ថា ឧត្តម​មន្ត្រី​អាស៊ាន បាន​ពិភាក្សា​ផ្ទៃក្នុង​ចប់​ហើយ លើ​សេចក្តីព្រាង​នៃ​ដំណើរការ​បង្កើត​ក្រម​ប្រតិបត្តិ COC។ ឧត្តម​មន្ត្រី​អាស៊ាន នឹង​ត្រៀម​សេចក្តីព្រាង​នោះ​ដាក់​ជូន​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ប្រជុំពិភាក្សា នៅពេល​ខាងមុខ ដើម្បី​ត្រៀម​ពិភាក្សា​ជាមួយ​ប្រទេស​ចិន​។ ប្រទេស​ចិន ដែល​មាន​ឆន្ទៈ ក្នុង​ការពិភាក្សា​ជាមួយ​អាស៊ាន លើ​យន្តការ​ដោះស្រាយ​ជម្លោះ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង រវាង​ប្រទេស​ចិន និង​សមាជិក​អាស៊ាន​មួយចំនួន រួមមាន​៖ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ប្រ៊ុយណេ​។​

​ក្នុង​សន្និសីទកាសែត លោកស្រី សៀង រដ្ឋ​ចា​វី ក៏បាន​លើកឡើង​ពី​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​មួយ​ចំនួន ដូចជា ការត្រៀម​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៤៥ កិច្ចប្រជុំ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន វេទិកា​តំបន់​អាស៊ាន លើក​ទី​១៩ កិច្ចប្រជុំ​លើក​ទី​២ នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ី​បូព៌ា និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរទេស​អាស៊ាន ជាមួយ​ប្រទេស​ដៃគូ ព្រមទាំង​កិច្ចប្រជុំ​ជាច្រើន​ផ្សេង​ទៀត ដែល​នឹង​ធ្វើឡើង​ជា​បន្តបន្ទាប់ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។​

​តាម​កម្មវិធី កិច្ចប្រជុំ​រវាង​ឧត្តម​មន្ត្រី​អាស៊ាន និង​ចិន នឹង​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៩​កក្កដា ឆ្នាំ​២០១២ ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាង​ក្រម​ប្រតិបត្តិ ស្តីពី សមុទ្រ​ចិន​ខាងត្បូង CoC៕

What Next?

Recent Articles