កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​ថ្ងៃ​នេះ ពិភាក្សា​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​និង​អនុស្សា​រណៈ​យោគ​យល់​គ្នា​រវាង​អាស៊ាន-ចិន

សៅរ៍ 07 កក្តដា 2012
ដោយ វ៉េង សំបូរ
ទស្សនាវដ្តីសារព័ត៌មានសេរី

គិត​មក​ដល់​ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​ទី​ពីរ​ហើយ នៃ​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​លើក​ទី​៤៥ ដែល​តាម​គម្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១២។ ថ្ងៃ​ទីមួយ និង​ថ្ងៃ​ទី​ពីរ​នៃ​កិច្ច​ប្រជុំ​នេះ ប្រធាន​បទ​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ព្រម​ទាំង​ប្រធាន​បទ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​លើក​មក​ពិភាក្សា​ផង​ដែរ។

លោកស្រី សឿង រដ្ឋចាវី រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១ និង​ថ្ងៃទី​២​នេះ រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ទាំង​អស់​បាន​ពិភាក្សា​គ្នា​អំពី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​រវាង​អាស៊ាន និង​ចិន លើ​សន្ធិសញ្ញា​ស្តីពី​តំបន់​អាស៊ី​អាគ្នេយ៍ គ្មាន​អាវុធ​នុយក្លេ​អ៊ែ​ ស្តីពី​សន្ធិសញ្ញា និង​ពិធីសារ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២។

សូម​បញ្ជាក់​ថា កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​រយៈ​ពេល​៨​ថ្ងៃ​នេះ ក៏​មាន​ការ​ពិភាក្សា​ផង​ដែរ​អំពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ជាមួយ​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ (UNSC)។ ហើយ​ជាមួយ​គ្នា​នោះ ក៏​មាន​កិច្ច​ប្រជុំ​អាស៊ាន​បូក​បី​លើក​ទី១៣, កិច្ច​ប្រជុំ​អាស៊ាន​រដ្ឋមន្រ្តី​ការ​បរទេស​មេគង្គ​លើក​ទី៥ ជា​មួយ​ជប៉ុន​កូរ៉េ​ខាង​ត្បូង, អាស៊ាន​បូក​អូស្រ្តាលី កា​ណាដា ចិន សហភាព​អឺរ៉ុប ឥណ្ឌា នូវែហ្សេឡង់ និង អាស៊ាន​ជាមួយ​មហា​អំណាច​សហរដ្ឋអាមេរិក​ផង​ដែរ៕

What Next?

Recent Articles

2 Responses to "កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​ថ្ងៃ​នេះ ពិភាក្សា​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​និង​អនុស្សា​រណៈ​យោគ​យល់​គ្នា​រវាង​អាស៊ាន-ចិន"

  1. រាជ្ជស្សី says:

    យើងមានមោតនភាពដោយបានធ្វើជាម្ចាស់ផ្ទះនែកិច្ចដែលធ្វើឲ្យពិភព្វលោកស្គាល់
    ប្រទេសកម្ពុជានិងជាពិសេសទីក្រុងភ្នំពេញ!!!ដែលខុសកាលពីជាង៣០ឆ្នាំមុន។
    ងាកមកមើលក្រោយវិញរដ្ឋាភិបាលធ្វើខុសច្រើនណាស់ជាពិសេសផ្ទុយពីកិច្ចព្រមព្រៀង
    ទីក្រុងប៉ារីស។
    គិតត្រឹមតែ១៩៩២មកទលនិងបចុប្បន្នរដ្ឋាភិបាលជាប់ឆ្នោតមានប្រឡាក់ឈាម
    ប្រជាជនជាច្រើន។

  2. រាជ្ជស្សី says:

    ក្រឡេកទៅមុខវិញតើរដ្ឋាភិបាលបានត្រៀមលក្ខណសមប្បត្តិគ្រប់គ្រាន់ហើយឬនៅ
    ដើម្បីដើរឲ្យទាន់ប្រទេសជាសមាជិកក្នុងតំបន់។
    បើការគោរពសិទ្ឋិមនុស្សមិនបានប្រសើផងមានតែសភាពធ្ងន់ធ្ងរទៅវិញ។
    ប្រជាធិប្យតិយមានតែឈ្មោះដូច្នេះ?
    អំពើពុករលួយកាន់តែរីករាលដាលឡើងបែបនេះ?
    បង្កើច្បាប់ប្រឆាំងអំពើពុករលួយក្រាន់តែជាល្បែងបោកប្រាស់រាស្រ្ត។
    មន្រី្តរដ្ឋាភិបាលមិនហ៊ានប្រកាស់ទ្រព្យសមប្បតិ្តជាសារធារណះ។
    តើសង្ឈឹមអី?