ប៉ូលិស​កំពុង​សាកសួរ​លោក ​ម៉ម​ សូណង់ដូ តែ​មិន​ទាន់​ដឹងថា ត្រូវ​បញ្ជូន​ទៅ​ណា​ទេ​

ថ្ងៃទី 15 កក្កដា 2012
ដោយ: លីនណា
CEN

ភ្នំពេញ: លោក​ឧត្តមសេនីយ៍ឯក គៀត ច័ន្ទ​ថា​រិទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៥​កក្កដា ឆ្នាំ​២០១២ ថា ប៉ូលិស​កំពុង​សាកសួរ​លោក​ម៉ម​សូណង់ដូ និង​ធ្វើ​សំណុំបែបបទ​ក្នុង​ករណី​ចោទប្រកាន់​លោក​ ម៉ម ​សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz​។​

​លោក​ឧត្តមសេនីយ៍ឯក គៀត ច័ន្ទ​ថា​រិទ្ធ បាន​គូសបញ្ជាក់ថា “​ប៉ូលិស​កំពុង​ធ្វើ​សំណុំបែបបទ​។ តែ​មិន​ទាន់​ដឹងថា ត្រូវ​បញ្ជូន​គាត់ ទៅ​ណា​នៅឡើយ​ទេ​”​។​

​សូម​រម្លឹកថា សមត្ថកិច្ច ស្លៀកពាក់​ស៊ីវិល និង​ឯកសណ្ឋាន​ប៉ូលិស បាន​ចូល​ដល់​ក្នុងផ្ទះ ដែល​ជា​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ នៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​នាំ​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ FM ១០៥ MHz កាលពី​ព្រឹក​ម៉ោង​ជិត ៩ ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។ នេះ​បើ​តាម​ការឲ្យដឹង​របស់​លោកស្រី ឌិន ផា​ណា​រ៉ា ប្រពន្ធ​របស់​លោក ម៉ម សូណង់ដូ​។​

​លោកស្រី ឌិន ផា​ណា​រ៉ា បានឲ្យដឹងថា ក្នុង​ពេល​សមត្ថកិច្ច ចាប់ខ្លួន​លោក ម៉ម សូណង់ដូ នៅផ្ទះ​របស់​លោក​នោះ ក៏​មាន​ការ​អាន​ដីកា ចាប់ខ្លួន ដែល​ចេញពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ចោទប្រកាន់​លោក ម៉ម សូណង់ដូ ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដី នៅ​ខេត្ត​ក្រចេះ​។​

​នៅ​ព្រឹក​នេះ សមត្ថកិច្ច បាន​នាំ​ខ្លួន លោក​ម៉ម​សូណង់ដូ ពី​ផ្ទះ​របស់​លោក ទៅ​សាកសួរ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​។​

​អតីត​សកម្មជន​រិះគន់​ព្រំដែន ហើយ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា ចាប់​ដាក់​ពន្ធនាគារ កាលពី​ចុងឆ្នាំ​២០០៤ លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ បាន​ធ្វើដំណើរ​ពី​សហរដ្ឋអាមេរិក វិលត្រឡប់​មក​កាន់​ទី​ក្រុង​ភ្នំពេញ​វិញ កាលពី​ម៉ោង​ជាង ១០ យប់ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១២​។ នៅ​ពេល​លោក​ម៉ម​សូណង់ដូ មកដល់​ព្រលាន​យន្តហោះ ភ្នំពេញ គឺ​មិន​មាន​ការចាប់ខ្លួន​រូប​លោក​ឡើយ​។​

​នៅ​ពេល​មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក ម៉ម សូណង់ដូ ត្រូវបាន​ទទួល​ស្វាគមន៍​ដោយ​ក្រុម​គ្រួសារ និង​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ ក្រោម​ការឃ្លាំមើល​ពី​សកម្មជន​សង្គម​ស៊ីវិល និង​ក្រុម​អ្នកកាសែត​។​

​លោក​ម៉ម​សូណង់ដូ បាន​ផ្តល់​សម្ភាសន៍​ដល់​អ្នកកាសែត​ថា លោក​មិន​ភ័យ​ខ្លាច​នឹង​ការចាប់ខ្លួន​ណាមួយ ពី​សំណាក់​សមត្ថកិច្ច​ឡើយ ព្រោះ​លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បំផុស​មហាជន​ឲ្យ​ចាប់ដី ពិសេស​ករណី​នៅ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​នោះឡើយ​។

​ករណី​ជម្លោះ​ដី​នៅ​ខេត្ត​ក្រចេះ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ចាត់វិធានការ​តាម​ផ្លូវ​តុលាការ ប្រឆាំង​នឹង​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ដោយ​សម្តេច​នាយករដ្ឋមន្ត្រី អះអាងថា ប្រធាន​សមាគម​នេះ ជា​អ្នក​បំផុស​មហាជន​ឲ្យ​ចាប់​ដី​អាណាធិបតេយ្យ រហូត​ដល់​រដ្ឋាភិបាល បញ្ចេញ​កម្លាំង​ប៉ូលិស និង​កងទ័ព បង្ក្រាប កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ នាំ​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់​ត្រូវ​ចាប់ខ្លួន និង​រត់​គេចខ្លួន​។

​សាខាសមាគម​អ្នកប្រជាធិបតេយ្យ ៥ នាក់ ដែល​មាន​ទាំង​ឈ្មោះ ប៊ុន​រដ្ឋា ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​តាម​ចាប់ខ្លួន តាម​ដីកា​របស់​តុលាការ ក្នុង​រឿង​ជម្លោះ​ដី ដែល​សមត្ថកិច្ច​ចោទប្រកាន់ថា អ្នក​ទាំងនោះ ជា​មេក្លោង​ក្នុងការ​បំផុស​ឲ្យ​មហាជន​ចាប់ដី និង​បង្កើត​ជា​តំបន់អបគមន៍ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

​មកដល់ពេលនេះ មាន​ជនជាប់ចោទ ៤ នាក់ បាន​ចេញ​មក​សារភាព ហើយ​សមត្ថកិច្ច បាន​បង្វែរ​អ្នក​ទាំងនោះ ជា​សាក្សី ដើម្បី​ដាក់បន្ទុក ប្រឆាំង​នឹង​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ​៕​

What Next?

Recent Articles

44 Responses to "ប៉ូលិស​កំពុង​សាកសួរ​លោក ​ម៉ម​ សូណង់ដូ តែ​មិន​ទាន់​ដឹងថា ត្រូវ​បញ្ជូន​ទៅ​ណា​ទេ​"

  1. ឡូឡូ says:

    ជាល្បិចបង្កើតឡើងសំរាប់កំចាត់អ្នកជំទាស់ និង ដើម្បីបន្លប់សភាពការណ៍ ពីរឿង ស៊ុំគ្រលុំជា១យួនយកដីខ្មែរដូរភូមិខ្មែរ តាមផែនទីចំលែករបស់គេផង…..

  2. គជបលួចលុប says:

    មកពីគាត់អត់ព្រមស្លៀកសារ៉ុងគេចែកចឹងហើយ គឺគេចាប់ចឹង!!!!!

  3. IKEA says:

    This is srok Khmer! I call them police guy a chicken soup police.

  4. ta prum says:

    he trouble him self, Mam Sonando, blamed your self for this act..
    dont’ blamed governments for this situations.

  5. Wish Mam Sonando good luck! You are my hero.

  6. អ្នកស្នេហាជាតិពិតប្រាកដរមែងអាយុខ្លីណាស់នៅស្រុកខ្មែរ។

  7. មេទ័ពបាញ់អាចម៏ says:

    អស់លោកចេះតែនិយាយហើយ ប៉ូលីសអាចសុំដីការ ពីតុលាការនាំខ្លួនលោក មុំ ស៊ីម៉ង់់ត៏ដូ ទៅសាកសួរពីករណីដែលកូនចៅគាត់ (សមាជិកសមាគម) ដែលបានបង្កើតរដ្ធក្នុងរដ្ធ។ អស់លោកគួរ ឆែកមើលប្រវត្ដិសាស្ដ្រ អាមេរិកនាសតវត្សទី២១ នេះ នៅ ភីឡាដែលហ្ធៀ និងនៅ នៅ វ៉េកូ រដ្ធតិចសាស នៅកាណាដាក៏មានដែរ។ល។ តើរដ្ធាភិបាលគេធ្វីអ្វីខ្លះចំពោះពួក អប្បគមទាំងនេះ? គឺសម្លាប់ ឬ កំទេចចោល ស្លាប់ម៉្ដងៗរាប់រយនាក់។ រដ្ធាភិបាលខ្មែរបច្ចុប្បន្ន ស្លូតណាស់ មិនដូចអាមេរិក និង កាណាដាទេ គឺមិនទាន់បាញ់នរណាចោលឡើយ!!!

  8. ការខុសរបស់លោក ម៉ម​ សូណង់ដូ ដល់ថ្នាក់ចាប់ខ្លួនមែនដែឬអី? ទោសទាំង៤ចំណុចនេះ
    លោកម៉ម សូណង់ដូ បានប្រព្រឹតខ្លួនឯងដែរឬទេ? ប្រសិនបើ លោក ម៉ម សូណង់ដូ ដឹងថាខ្លួន
    ខុសហើយនៅ តែព្រមវឹលមកទទួលទោសវិញ ពិតជាសមជាអ្នក នយោបាយប្រឆាំង ដែលគួរអោយរាស្រ្ត គោរព កោតស្ញប់ស្ញែងមែន បើប្រៀបធៀបទៅ​និង លោក សម រង្សី ខុសគ្នាឆ្ងាយ ដូចមែឃហើយនិងដី។ ក្នុងនាម ក្របីនប់ ជាកូនខ្មែរ សូមស្ញប់ស្ញែងសរសើរ
    អស់ពីដួងចិត្ត ។(ធ្វើជ្រូកកុំរាទឹកក្តៅ)ធ្វើអ្នកនយោបាយកុំខ្លាចជាប់គុក ព្រោះគុកនយោបាយអី
    ឡូវ សុទ្ធតែម៉ាស៊ីនត្រជាក់ទេ។ ប្រជាជនខ្មែរទូទាំងប្រទេស ប្រាកដជាយល់ដឹងថាលោក ខុស
    ឬ ត្រូវ។ សូមអោយលោកពិតជាមានសេចក្តីក្លាហាន ពុំពារក្នុងឆាកនយោបាយ​ អោយបានជោគ
    ជ័យ ក្នុងឆាកជីវិតរបស់លោក។ ក្តបីនប់

  9. ការខុសរបស់លោក ម៉ម​ សូណង់ដូ ដល់ថ្នាក់ចាប់ខ្លួនមែនដែឬអី? ទោសទាំង៤ចំណុចនេះ
    លោកម៉ម សូណង់ដូ បានប្រព្រឹតខ្លួនឯងដែរឬទេ? ប្រសិនបើ លោក ម៉ម សូណង់ដូ ដឹងថាខ្លួន
    ខុសហើយនៅ តែព្រមវឹលមកទទួលទោសវិញ ពិតជាសមជាអ្នក នយោបាយប្រឆាំង ដែលគួរអោយរាស្រ្ត គោរព កោតស្ញប់ស្ញែងមែន បើប្រៀបធៀបទៅ​និង លោក សម រង្សី ខុសគ្នាឆ្ងាយ ដូចមែឃហើយនិងដី។ ក្នុងនាម ក្របីនប់ ជាកូនខ្មែរ សូមស្ញប់ស្ញែងសរសើរ
    អស់ពីដួងចិត្ត ។(ធ្វើជ្រូកកុំរាទឹកក្តៅ)ធ្វើអ្នកនយោបាយកុំខ្លាចជាប់គុក ព្រោះគុកនយោបាយអី
    ឡូវ សុទ្ធតែម៉ាស៊ីនត្រជាក់ទេ។ ប្រជាជនខ្មែរទូទាំងប្រទេស ប្រាកដជាយល់ដឹងថាលោក ខុស
    ឬ ត្រូវ។ សូមអោយលោកពិតជាមានសេចក្តីក្លាហាន ពុះពារក្នុងឆាកនយោបាយ​ អោយបានជោគ
    ជ័យ ក្នុងឆាកជីវិតរបស់លោក។ ក្របីនប់

  10. ចៅចេកអាំង says:

    ម៉េចចៅចេកអាំងប្រាប់ហើយជឿទេ ថាពេលមកដល់មិនទាន់ចាប់ទេ ព្រោះចាំប្រជុំអាស៊ានចប់សិន។ និតិវិធីនៃការចាប់ខ្លួនគឺយ៉ាងដូចនេះឯង។​ មិនអីទេតទល់តាមផ្លូវច្បាប់ទៅ រកសាក្សីនិងភស្តុតាង សំរាប់ដោះបន្ទុកទៅ។ស្រុកប្រជាធិបតេយ្យគឺយ៉ាងនេះឯង។
    នោះសួន សេរិរដ្ថាមួយទៀត។ចៅចេកអាំងប្រាប់ហើយនៅតែចចេសមិនតាម។

  11. Guerro Fernandez says:

    I want to give some good advices to Mr. Mam Sonando:
    -Stay away from dirty politic;
    -Enjoy your last hour of your life;
    -Become a monk and meditate more;
    -Abandon greed and ambition;
    -Touch with the nature, and more.

  12. Xman says:

    ប្រាប់ហើយមិនជឿ! ថាចាប់ ៗ មែន…..!….ៗ

  13. ក្មេងវត្ត says:

    សុទ្ធតែពួកអាខ្ញុំកញ្ជះយួនដាច់ថ្លៃ គ្មានអ្នកណាសរសើរពួកអាឯងថាខ្លាំងទេ ព្រោះខ្លាំងបានតែជាមួយរាស្រ្ដខ្លួនស្លូតត្រង់គ្មានអាវុធ តែបើខ្លាំងជាមួយចោរឈ្លានពានជិតខាង អាហ្នឹងបានគេថាខ្លាំង បានអញ្ចឹងអីជាមួយគេ ក្ដោបកន្ទុយរហូត។

  14. ក្មេងវត្ត says:

    នៅប្រទេសគេដ៍ទៃក្នុងលោក អ្នកដឹកនាំគេតែងតែតស៊ូរើបំរាស់អោយផុតពីអាណានិគមការជិះជាន់ត្រួតត្រាពីសំណាក់បរទេស ចម្លែកតែមេដឹកនាំខ្មែរបច្ចុបន្យ ខំតស៊ូនិងហ៊ានធ្វើអ្វីៗទាំងអស់រួមទាំងសម្លាប់រាស្រ្ដខ្លួនផង ដើម្បីនៅធ្វើខ្ញុំគេ។

  15. 0{}0 says:

    លោកពូ ម៉មសូណង់ដូ ពិតជាក្លាហានមែន!‍!
    ប៉ុន្តែពូជមេមន្រ្តីឆ្កែបិសាច វានៅតែកាន់គំនិតបិសាចណឹង
    កុំទុកចិត្តឆ្កែកាច កុំទុកចិត្តមន្រ្តីឆ្កែបិសាច ព្រោះវាតែងតែ
    ស្រេចឃ្លានលោហិត អ្នកស្នេហាជាតិ និងលោហិតអ្នកចម្លងធម៏
    ដូចលោកគ្រូ (ថាំងចេង អញ្ចឹង) ព្រោះអ្នកស្នេហាជាតិគឺជាបន្លា
    នៅលើផ្លូវនិងស្ពាន ដែលពួកឆ្កែបិសាចត្រូវដើរឆ្លង !!!!

  16. ឡូឡូ says:

    ការចោទប្រកាន់របៀបរើសអើង ការចាប់ដីធ្លី​មានកាំភ្លើងបាញ់ចាប ស្នា​សំរាប់បាញ់សត្វក្នុងព្រៃ
    ថាអប្បគមន៍ ? តែដកកាំភ្លើងបាញ់សំដៅហ្វូងមនុស្ស មានរបួសមនុស្សទៀតបែជាថា អចេតនា ?
    នេះជាល្បិចចង់សំលាប់ឆ្កែចោទថាវាឆ្កួត ​​ របៀបកំរោល៤ជ្រុង ……..

  17. បណ្តាសាព្រះឥន្ទ says:

    អាខ្វាងម្ខាក់​ អើយអាខ្វាក់ម្ខាង​ ចុះអាហ្អែងអីក៏ខំសាងបាបកម្មអីខ្លាំងម្លេះ មិនយូរមិនឆាប់
    បាបកម្មទាំងនេះនឹងធ្លាក់មកលើឯងវិញជាមិនខានឡើយ ហ្អែងចាំមើលចុុះ។

  18. cheath says:

    អាក្តូ ! អញថាអ្ហែងប្រយ័ត្នជោរ ជោរមែន
    អញថាអ្ហែងជោរ ! ជឿតាមពាក្យគេរុញស៊ីក្លូអោយចូលឡាន ចូលឡានមែន !
    អញប្រាប់រួចហើយតើ ! ថាកុំអោយជោរតាមពាក្យគេបញ្ចើច បញ្ចើរថាសុទ្ធតែជាវីរជននោះ ដល់ជោរខ្លាំង មកតាំងខ្លួនជាអ្នកខ្លាហែក គឺអញ្ចឹងហើយ !
    ចាំពាក្យអញប្រាប់ទេ ! អញសរសេរជាបែបកំណាព្យអោយទៀត
    អញប្រាប់ហើយ ! ប្រាប់ទៀត !ថានៅឯណាបានសុខ សម្ងំនៅសិនទៅ ប្រាប់ហើយអត់ជឿអញទេ
    ទំរាំច្បាប់រកឃើញខ្មៅ-សអាវ៉ាអើយ ! មីនាងអាវ៉ាឯងក្រៀមមាត់អស់ហើយវើយ ! !

  19. វាជាកិត្តិយសដែរដែលគាត់ហ៊ានលះបង់ វាគ្រាន់បើជាងពួកកាត់ដីអោយួន។

  20. cheath says:

    អាសូណង់ដូអើយ ! តែប៉ុណ្ណេះបក្សប្រឆាំង យកឈ្មោះអ្ហែងធ្វើអាជីវកម្មនយោបាយ
    សប្បាយចិត្តងាប់ហើយអ្ហា៎ !
    ពួកវាបន់អោយតែអ្ហែងជាប់គុកទេ ! ទើបពួកវាមានពាក្យស្រែកបន្ទរនយោបាយខ្លះអ្ហា៎ !

  21. cheath says:

    កុំឆ្ងល់ ! អត់ឆ្ងាយទេ ! អាសូណង់ដូនោះ
    អោយប្រពន្ធវាយកបាយ ខជើងជ្រូកទៅអោយវាស៊ីនៅខេត្តក្រចេះទៅ
    ត្រូវហើយ !

  22. Diamand says:

    every body ! must know Cambodia…

  23. ធ្វើអ្នកប្រជាធិបតេយ្យអោយចេះគោរពច្បាប់ប្រទេស, មិនមែនធ្វើប៉ាតណាប៉ាតណីនោះទេ, ស្អីចង់ធ្វើ បដិវត្តិផ្កាម្លិះ(យកតំរាប់តាមលីប៊ី?)?ខណៈដែលប្រទេសជាតិកំពុងសុខសាន្ត និងឆ្ពោះទៅរកការអភិវឌ្ឍន៏នោះ? អីឡូវ នេះអាណានៅក្នុងលូដូចកណ្តុរនោះ? នៅអាគល់,អាហៃនិងអារដ្ធាទៀត អាពួកនេះនិយាយឡើងគឺយក មេឃ ទ្រាប់អង្គុយតែម្តង។
    លឺថាសម រង្សីចង់ធ្វើវីរៈជនដែរ។ថ្ងៃក្រោយដល់វេនអាខាម្តង។

  24. BaBaBoo says:

    ជាងរឿងធម្មាតា ពួកកុម្មុយនិស្ត កាលណាចង់សម្លាប់មនុស្ស គ្រាន់តែរកចំណុចខ្សោយណា មួយមកចោទទម្លាក់ទោសជាការស្រេច ហើយទាំងនេះ ក្រសួងមហាផ្ទៃប្រទេសកម្ពុជាក្លាយេ ជាឈ្នាន់ធ្លាក់នៅក្នុងកណ្តាប់ដៃហាណូយទាំងស្រុង ហើយការបត់បែនរបស់ប្រទេសកម្ពុជា លែងជា របស់កម្ពុជាទៀតហើយ។ ដូចធ្លាប់រម្លឹកមកហើយ ហាណូយត្រូវតែសម្លាប់ បំបាត់អ្នកស្នេហាជាតិខ្មែរឲ្យអស់ ដូចកាលធ្វើទៅលើកម្ពុជាក្រោមដូចគ្នា ។ សារុបសេចក្តី នយោបាយនៃល្បែងដែលពួកហាណូយកំពុងវាយផ្តាច់ កំពុងមើលឃើញភាពព្រៃផ្សៃកាន់តែសហាវទៅៗ ហើយមិនថាតែរូបលោកម៉មសូណង់ដូតែមួយអង្គងនោះទេ ទៅអនាគតកាលណាហាណូយបំបាត់អស់ពួកប្រឆាំង អ្នកចុងក្រោយគេគឺ ពួកាអាយ៉ងខ្លួនឯងតែម្តង។ ពាក្យខ្មែរតែងនិយាយថា «អូនអ្ហើយកុំសើចបង ប្រយ៍ត្នពារវាឆ្លងម្តងម្នាក់» នេះហើយដែលហាណូយយកមកអនុវត្ត សម្លាប់ខ្មែរឲ្យអស់ ចាំតែមើលទៅ! ៕

  25. ឡូឡូ says:

    bababoo និយាយត្រូវណាស់

  26. សំរែ says:

    ជាប់គុកក៏មិនអីដែរតែប្រជាធិបតីយ៏មិនត្រូវជាប់គុកទេ!
    ដូច្នេះពលរដ្ឋខ្មែរដែលត្រូវការលទ្ធិប្រជាធិបតីយ៏ត្រូវតែក្រោកឈរឡើងរកសិទ្ធិនិងសេរីភាពជូន
    ដល់ពលរដ្ឋដែលមានឈាមជ៍រជាខ្មែរទាំងអស់​ឱ្យបានដូចបំណងយើងទាំងអស់គ្នា!គឺយើងចង់
    រស់នៅក្នុងរបបមួយដែលមានលទ្ធិប្រជាធិបតីយ៏និងសេរីនិយម។ល។

  27. សំរែ says:

    ឈឺចុះខ្លួនប្រាណ!
    តែកុំឱ្យឈឺចិត្ត!

  28. សំរែ says:

    ចាំដល់ណាទៀត បងប្អូនរួមឈាមខ្មែរទាំងអស់គ្នា ! ២១ខេត្តបាត់អស់ទៅហើយ !
    ២៤ខេត្តសព្វថ្ងែនេះ ខេត្តនិមួយៗ គេគ្រប់គ្រងស្ទើរតែ៩០ភាគរយទៅហើយ តើយើង
    គួរក្រោកឡើងឫុទេ ? គិតហើយពិចារណា…….គិតហើយពិចារណា…….››››››››››› ។

  29. វាមិនមែនយួនប្រាប់ឱ្យធ្វើអញ្ចឹងទេ តែវាជាល្បិចកំសាករបស់
    ហ៊ុន សែនដែលវាខ្លាចអ្នកចេះដឹងច្រើនជាង ធ្វើឱ្យវាបបរាជ័យ
    នៅថ្ងៃអនាគត ក៏វាប្រើកលល្បិចក្តាប់អំណាចឱ្យបានរហូតដល់ថ្ងៃ
    ខ្លួនស្លាប់ ពីព្រោះហ៊ុន សែនដឹងយ៉ាងច្បាស់ថា បើកាលណាខ្លួន
    អស់អំណាចយូរមុនពេលខ្លួនស្លាប់ វាត្រូវប្រឈមមុខនឹងតុលាការ
    កាត់ទោសពីបទឧក្រិដ្ឋក្បត់ជាតិមិនរួចឡើយ អញ្ចឹងហើយទើប
    វាប្រឹងប្រើគ្រប់មធ្យោបាយបិសាច ដើម្បីបំភ័យ បន្លាច ដាក់គុក
    អ្នកស្នេហាជាតិខ្មែរគ្រប់រូបឱ្យខាងតែបាន ។ អំពើបិសាចរបស់ហ៊ុន
    សែនមិនមែនជះឥទ្ធិពលអាក្រក់ដល់តែខ្លួនហ៊ុន សែនម្នាក់ទេ ប៉ុន្តែ
    វាជាប់រយោងដល់មួយអំបូររបស់វាទៀត ។

  30. AH CHEK ANG NING AH BANH ACH KHOUR KBALL wear keu khourr CHHKAI.

  31. cheath says:

    វាមិនអាចម៏ទេអាបាញ់ទា ! ត្បិតថាអ្ហែងពួកម៉ាកអញ បើអ្ហែងធ្វើខុសច្បាប់អញ្ចឹង
    ក៏អញចាប់អ្ហែងចូលបក (ប៉ុស្តិ៏ប៉ូលីស)ដែរ អ្ហា៎ !
    ឈ្មោះថាពលរដ្ឋត្រូវតែគោរពច្បាប់ ! ទោះអាម៉ាកឯងនៅស្រុកគេ ក៏ត្រូវតែគោរពច្បាប់
    ប្រទេសដែលអាម៉ាកឯងនៅដែរ ! មិនអញ្ចឹង
    បើមិនជឿអ្ហែងធ្វើដូច អាសូណង់ដូ នៅប្រទេសដែលអាម៉ាកឯងនៅហ្នឹងមើល
    មិនមែនត្រឹមចាប់អ្ហែងដាក់គុកសួររកខុសត្រូវនោះទេ ស្រួលមិនស្រួល បាញ់អ្ហែងចោល
    ដោយមិនបាច់សួរឯណោះ ។ ម៉្យាងទៀត ស្អុយណាស់ក៏ចាប់បញ្ជូនអ្ហែង មកស្រុកដើមវិញដែរ
    អ្ហែងធ្លាប់ដឹងហើយតើអ្ហី !
    មិនមែនគេខ្លាចចំណេះអាម៉មសូណង់ដូ ដូចអ្ហែងចេះតែថាទេ
    អាម៉មសូណង់ដូ !វាឈរឈ្មោះអោយគេបោះឆ្នោត អោយវាធ្វើជានាយករដ្ឋមន្ត្រីប៉ុន្មានដងហើយ
    លទ្ធផលវាបានស្អី ! ម៉ា មណ្ឌលវាមិនបាន១០០សម្លេងផងហ្នឹង
    វាអត់ចេះធ្វើនយោបាយទេ ! វាគ្រាន់តែជាមនុស្សសស្លាក់សស្លើតខាងនយោបាយហ្នឹង
    និយាយមួយម៉ាត់ខ្លី ! ក្នុងនិគមនិមួយៗណាក៏ដោយ សុទ្ធតែមានច្បាប់
    ដូច្នេះបុគ្គលម្នាក់ៗ ត្រូវគោរពច្បាប់ក្នុងនិគមនិមួយៗនោះ

  32. មេទ័ពបាញ់អាចម៏ says:

    cheath, you are perfectly right!

  33. Som Ean says:

    សូមមេត្តាបញ្ចេញមតិនូវអ្វី ដែលជាប្រយោជន៍​ សម្រាប់ជាតិទាំងអស់គ្នា ដោយឈរលើគោលការណ៍​ សច្ចៈ​ និងយុត្តិធម៌។

  34. អញគិតថាអ្ហែងនិងអញដូចមិនត្រូវប៉ាន់ធ្វើមិត្រគ្នាទេ ប៉ុន្តែដោយហេតុ
    អាល្ងើឯងហៅអញថាពួកម៉ាក អញទុកឱ្យអ្ហែងគិតតែខ្លួនអ្ហែងចុះ ។ អញ
    មានមិត្តគ្រប់គ្រាន់ ហើយក៏ជាមិត្រត្រូវប៉ាន់ ។ បើយកមនុស្សដូចអាល្ងើ
    ឯងមក អ្ហែងក៏កើតជាមិត្តលើស ព្រោះអ្ហែងល្ងើពេកហើយដែលប្រៀបធៀប
    ច្បាប់នៃហ្វូងចោររបស់បនកញ្ជះយួន មកនឹងច្បាប់នគរដូចនៅប្រទេស
    ជឿនលឿនឯទៀត ។ គួររកមិត្តណាដែលត្រូវប៉ាន់នឹងអ្ហែង ។

  35. ម្ចាស់ឆ្នោត2013 says:

    មេទ័ពបាញ់អឣាចម៍!ពិតជានិយាយត្រូវណាស់!នៅវេកូរដ្ឋតិចសាសមនុស្សស្លាប់
    រាប់រយ!គឺគេបាញ់បញ្ឆេះសម្លាប់មិនថាកូនក្មេងដែលនៅក្នុងវិហារយេស៊ូនោះ!

  36. ល្បិចនៃបិសាចស្រេកឈាម
    ១- លេងអុក សាមកុក មើលកុនចិន–ហ៊ុន សែនចេះឆ្អិនប្រើល្បិចខ្មៅ
    ឡើងងារខ្លួនឯងនិងកូនចៅ–កូនក្នុង កូនក្រៅ សុទ្ធតែផ្កាយ ។
    ២- នេះជាកលល្បិចជនបិសាច–ចង់បានអំណាចដល់ខ្លួនក្ស័យ
    រៀបចំផែនការគ្រប់វិស័យ–ចាក់កាប់ប្រល័យត្រួសត្រាយផ្លូវ ។
    ៣- ហេង ពៅជាប់គុកមួយជីវី–ឡង់ ឌីក៏ស្លាប់ប្រាប់មិនត្រូវ
    តើហេតុការណ៍នេះន័យអ្វីទៅ?–គឺត្រួសត្រាយផ្លូវក្តាប់អំណាច!
    ៤- រយឧក្រិដ្ឋកម្មចាំមិនអស់–សម្លាប់ស្រស់ៗហូរឈាមល្ហាច
    ចាប់មិនបានទេជនកំណាច–មានមេអង់អាចជួយបំពួន ។
    ៥- ហ៊ុន សែនមេឈ្មួញជួញខាងបាប–គ្រាន់តែយូរឆាប់មិនរួចខ្លួន
    គង់តែកម្មឯងរត់តាមទាន់–កិនជាន់ឃាតករចិត្តបិសាច ។
    ៦- តើមានកិច្ចអ្វីជួយខ្មែរបាន?–គឺខ្មែរគ្រប់ប្រាណត្រូវអង់អាច
    ប្រើសម្លេងឆ្នោតជាអំណាច–ធាក់ជនបិសាចពីតំណែង ។
    ៧- គ្មាននរណាអាចជួយយើងបាន–គឺយើងគ្រប់ប្រាណជួយខ្លួនឯង
    សមដូចព្រះពុទ្ធបានសម្តែង–យើងជួយខ្លួនឯងដោយសន្តិ! ។

  37. ចៅចេកអាំង says:

    បង្កើនមិត្តបន្ថយសត្រូវនេះជាយុទ្ធសាស្រ្តឈ្នះៗ។
    ឆ្មាស,ឆ្មាខ្មៅ,ឆ្មាសម្បុរបីក៏បានអោយតែឆ្មានោះចាប់កណ្តុរបាន នេះជាមេរៀនចងចាំសំរាប់ជីវិត មនុស្សម្នាក់ៗ។
    ឈើរកោងធ្វើកង់ ឈើត្រង់ធ្វើទូក ឈើរវ័ល្លិរ៏កំទិចៗកិនធ្វើកុំផ្លាកេ។

  38. ព្រះពុទ្ធបានសម្តែងថា៖ បើរកបុគ្គលល្អមកធ្វើជាមិត្តមិនបាន
    ក៏ដើរតែម្នាក់ឯងដូចសត្វដំរីសាដើរក្នុងព្រៃអញ្ចឹងទៅ ។ “He
    who walks in the company of fools suffer along way; company
    with fools as with enemies, is always painful; company with the
    wise is happiness, like meeting with kinsfolks.”–the Buddha
    ‹‹បុគ្គលដែលធ្វើដំណើរនៅក្នុងបននៃជនពាលឈឺរងទុក្ខយូរអង្វែង ។
    ការសែបគប់ជាមួយជនពាលក៏ដូចជាមយួសត្រូវអញ្ចឹង គឺឈឺចាប់
    ជានិច្ច ។ ការសេពគប់ជាមួយបញ្ញាជនគឺជាក្តីសប្បាយ ប្រៀបដូច
    ការជួបជុំញាតិរួមលោហិតដូច្នោះដែរ›› ។

  39. cheath says:

    មិត្តដែលត្រូវប៉ាន់អាគេបក បាញ់ទាសកញ៉កដូចតែគ្នា
    ពួកវាពភ្លើរត់រកគ្នា ត្រូវមិនខុសទេឆ្នាំងនិងគ្រប។
    ព្រោះមានមិត្តអន់ទើបស្កន់ខ្លួន ខ្ញុំប្រាប់ផ្ទួនៗមិនចេះថា
    អាសូណង់ដូប្រយ័ត្តណា អាបាញ់ទាឡូឡារុញអ្ហែងទេ។
    វាអួតសរសើរអ្ហែងវីរជន ថាអ្ហែងកុំស្កន់ធ្វើពភ្លើ
    រត់មកអោយឆាប់កុំសើរៗ ចូលខ្លួនអ្ហែងដើរធ្វើរាងហំ ។
    មានកំរងផ្កាថ្លាណែងណង អ្ហែងវាយឫកផងអ្ហែងកុំយំ
    បើគេចាប់អ្ហែង! អ្ហែងធ្វើក្លំ ចាំអញពូតផ្តុំជួយស្រែកជេរ។
    បើអ្ហែងអត់ទៅអញស៊យណាស់ អញគ្មានពាក្យច្បាស់និងថាទេ
    ថាខុសអាជាតិត្បកអញវ៉ែ ព្រោះពាក្យអញជេរចេះប៉ុណ្ណឹង ។
    តែបើអ្ហែងទៅត្រូវយីអ៊ុន អញឡើងបន្តិចគ្រាន់ស័ព្ទវោហារ
    គេចាប់អ្ហែងភ្លាមអញជេរថា គេខ្លាចអ្ហែងណាទើបគេចាប់។
    អ្ហែងវីរជនអន់គ្មានពីរ មិនដូចអារង្សីបោលរត់យ៉ាប់
    គេចខ្លួនទៅអាយរង់ចាំស្តាប់ ខ្ជិលអោយគេចាប់ស៊ីបាយគុក។
    អញសរសើរឯង អោយខែងអញ ដេកចុះសម្លាញ់គុកដេកស្រួល
    ស៊ីអាចម៏ មិនបាច់សែងអ្ហែងកុំឆ្ងល់ ដេកគ្មានអំពល់និងចងមុង ។
    ក្បាលត្រីកញ្ចុះស្រុះស្ងោរថ្លា ស្លឹកអំពិលទៀតណាអញច្របល់
    ពោះអញកូរគ្រូកឆ្ងាញ់នឹកដល់ អ្ហែងសំណាងដល់បានស៊ីវា។
    ពួកម៉ាកដូចអញឆ្ងាញ់ហើយមិត្ត អញមិនប្តូរចិត្តជួយរុញដល់
    បានជេរអាជាតិអោយវាឆ្ងល់ បាញ់ទាមានផលជេរអញហើយ។
    អគុណសម្លាញ់ឯងយល់ចិត្ត ទាក់កាយនែបនិត្យអញអាបាញ់ទា
    គុកតែឯងចុះកុំហៅគ្នា អញអាបាញ់ទាស្តាយចុ……..! ណាស់៕

  40. សាមគ្គី says:

    ពួកក្បត់ជាតិត្រូវតែវិនាស​

  41. ចៅចេកអាំង says:

    គួរអោយអាណិតម៉ម សូណង់ដូដែរ ដែលពេលវេលាចុងក្រោយនៃជីវិតមិនគួរមានរឿងដូច្នេះសោះ តាមពិតយើងជាខ្មែរយើងមិនចង់អោយអ្នកណាម្នាក់ពាក់ព័ន្ធនិងរឿងគុកច្រវ៉ាក់ទេ យើងគួរតែរស់ នៅយ៉ាងសុខសាន្តតែផ្ទុយទៅវិញនេះគឺជា មនោគមន៏វិជ្ជាដែលគេម្នាក់ៗ ទទួលបានហើយយកមកស្ល បំពុល ពង្វក់ខ្មែរ អោយឡប់ទៅតាមអ្វីដែលគេចង់បាន។
    ខ្មែរមួយចំនួនតូចពេលបានរត់ទៅរស់នៅប្រទេសក្រៅបានទទួលការចេះដឹងបន្តិចបន្តួចពីលោក ខាងលិច គួបផ្សំនិងការបានវោហាសាសន៏ បានតាំងខ្លួនជាមនុស្សចេះដឹង គ្រប់សព្វពីប្រជាធិបតេយ្យហើយយក់មកពង្វក់ខ្មែរនៅក្នុងស្រុក តែទីបញ្ចប់លទ្ធផលបានបង្ហាញ ស្រាប់ខ្លះចាប់គុក ខ្លះរត់ចោលស្រុក យ៉ាងវេទនាបំផុត តែនេះជាអ្វីដែលគេជ្រើសរើស ផ្លូវសំរាប់គេដែលគេត្រូវដើរ។ប្រទេសកម្ពុជា,ប្រជាជនកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាពគ្រប់គ្រាន់ហើយ ថ្វីត្បិត មានបញ្ហាមួយចំនួនកំពុងកើតមាននៅក្នុងសង្គម តែប្រមុខរដ្ធាភិបាល ,រដ្ថាភិបាលកំពុងតែដោះស្រាយ យ៉ាងខ្លាំងក្លា។ល្មមហើយអ្នកប្រឆាំងទាំងឡាយ អើយ, តែពុំមានគ្រូអាចារ្យ ណាប្រដៅពួកគេបានឡើយសូមពួកគេបន្តបេសកកម្មគេបន្តទៀតចុះរហូត បានជោគជ័យ។សូមព្រះប្រទានពរ។

  42. ព្រោះតែមិនត្រុវគ្នា និងចាញ់កល់យួន​ ទើប​របបរាជានិយមរលាយ សួរចាស់ជំនាន់មុន ៗ​ទីបំផុតមានរបបខែ្មក្រហម រួច​របបយួនត្រួតត្រា បន្ទាប់មក​​​​​ ១ ២ ៣ ។​បើមិនចេះសាមគ្គីគ្នាទេ វានិងរលាយប្រជាជាតិខែ្មរ​ មានតែប្រទេស ព្រោះតែមាយាទអន់ក្នុងការ​ដឹកនាំ។ បច្ចុបន្បមានយួនចូលស្រុកច្រើនណាស់ តើច្បាប់អន្តោប្រវេស​មាន​មិនប្រើ ប៉ុលីសផែ្នកនេះជាយួន រី​យ៉ាងណា ខ្លាំងបានតែគ្នាឯង ។

  43. នេះជាវិធីទល់ច្រករបស់អ្នកដឺកនាំដែលមានកំរិតវប្បធម៌ ទាប ដូចជាពាក្យថាបិទទ្វារវៃ ឆ្កែ អ្នកដឹក
    លើពិភពលោកគេមានកំរិវប្បធម៌ខ្ពស់គេមិនដែលនិយាយទេ ទើបតែលឺ នឹងឯង ឆ្លងកាត់ការសិក្សា
    ខ្ពស់ឆ្លងកាត់ការប្រឡងធ្វើលំហាត់ពិបាក ស្មុគស្មាញ​ គេមានវិធីដោះស្រាយបានច្រើបណាស់ គេមិន
    ងាយទាល់ច្រកឡើយ …តែបើអ្នកមានវប្បធម៌ទាប ជួបនឹងការពិបាកគឺ​ ចេញហឹង្សាហើយ …
    មើលចុះក្នុងសង្គម ឪពុកមានវប្បធម៌ទាប​ ច្រើនប្រើហឹង្សាក្នុងគ្រួសារ ពេលជួបការលំបាក……..

  44. Brain death cheat says:

    you will become a famous, you are our hero ( Mr. Mom Sonondo ) we will support your forever