ថ្ងៃទី 17 កក្កដា 2012
ដោយ: ចន្រ្ទា
CEN

កិច្ចប្រជុំបូកសរុបលទ្ធផលចាត់តាំងអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១២ បានប្រារព្ធធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ នៅសាលប្រជុំរបស់សាកលវិទ្យាល័យស្វាយរៀងក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ
ស្វាយរៀង: លោកឧត្តសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា មន្ត្រីក្រោមឱវាទទាំងអស់ត្រូវរាយការណ៍រាល់បទល្មើសទាំងអស់ដែលបានកើតឡើងពុំត្រូវលាក់លៀមបិទបាំងបទល្មើសនោះទេ សូម្បីមេឃុំ ចៅសង្កាត់ រួមទាំងអ្នកកាសែតផងដែរ ត្រូវតែប្រាប់ឲ្យដឹងនូវបទល្មើសដែលបានកើតឡើង បើដឹងថាមានការលាក់លៀមបិទបាំងបទល្មើសនោះ គឺច្បាស់ជាមានវិធានការហើយ។ គ្រប់ប៉ុស្តិ៍រដ្ឋបាលទាំងអស់ត្រូវមានប្រអប់សំបុត្រផ្តល់យោបល់ ព្រមទាំងមានលេខទូរស័ព្ទ HOT LINE ដើម្បីឲ្យប្រជាពលរដ្ឋលោកងាយស្រួលធ្វើការទំនាក់ទំនងមកសមត្ថកិច្ច។
លោកឧត្តមសេនីយ៍បានមានប្រសាសន៍បន្តទៀតថា សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបន្តធ្វើការងារបន្តទៅទៀត សំដៅធ្វើយ៉ាងណាឲ្យទទួលបាននូវលទ្ធផលល្អ ចៀសវាងបណ្តែតបណ្តោយឲ្យមានបទល្មើសកើតឡើងនៅក្នុងមូលដ្ឋាន។ ការកើតឡើងនូវបទល្មើសបង្ខាំងមនុស្សខុសច្បាប់នោះ គឺមានតែនៅក្នុងកាស៊ីណូតែប៉ុណ្ណោះ។ ដោយឡែកបទល្មើសឧក្រិដ្ឋកម្មដែលកើតឡើងទៅលើករណីឃាតកម្មនោះ ពុំមែនមានឧក្រិដ្ឋជនដែលមានអាជីពឬជំនាញនោះទេ មានតែនៅក្នុងគ្រួសារតែប៉ុណ្ណោះ។ គ្រប់ប៉ុស្រិ៍រដ្ឋបាលទាំងអស់ត្រូវបើកទ្វារឲ្យបាន២៤ម៉ោងលើ២៤ម៉ោងព្រមទាំងមានអ្នកប្រចាំការផងដែរ ចៀសវាងគ្មានអ្នកនៅប្រចាំការ កុំឲ្យមានតែឈ្មោះនៅប៉ុស្តិ៍ ប៉ុន្តែកម្លាំងបែរជាគ្មានទៅវិញ ជាហេតុធ្វើឲ្យការអន្តរាគមន៍មានការយឺតយ៉ាវនៅពេលមានបណ្តឹងឬការសុំជំនួយពីប្រជាពលរដ្ឋនៅពេលមានហេតុការណ៍អ្វីកើតឡើងនោះ។
កិច្ចប្រជុំបូកសរុបលទ្ធផលចាត់តាំងអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១២ បានប្រារព្ធធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ នៅសាលប្រជុំរបស់សាកលវិទ្យាល័យស្វាយរៀង ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកជៀង អំ អភិបាលខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត លោកស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរង លោកអភិបាល លោកអភិបាលរងក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាល ទូទាំងខេត្តផងដែរ។
របាយការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀងបានឲ្យដឹងថា បទល្មើសដែលពាក់ព័ន្ធដល់លក្ខណសម្បត្តិទាំង៥យ៉ាងរបស់ភូមិឃុំមានសុវត្ថិភាព មានចំនួន៣២លើក បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១១ ថយចុះ៣លើកស្មើនឹង៨,៥៧% ក្នុងនោះបទល្មើសឧក្រិដ្ឋ១៦លើកលើ១២លើក កើនឡើង៤លើក, ឃាតកម្ម៧លើក លើ៣លើក, រំលោភសេពសន្ថវៈ៥លើកលើ៥លើក, បង្ខាំងមនុស្សខុសច្បាប់៤លើកលើ១លើក, បទល្មើសមជ្ឈិម១៦លើកលើ២៣លើក ថយចុះ៧លើក, ដែលបទល្មើសទាំងនេះកើតឡើងនៅឃុំសង្កាត់ចំនួន២៣របស់ក្រុងស្រុងទាំង៨។ ដោយឡែកចំណុចខ្សោយនោះគឺការងារក្តាប់សភាពការពាក់ព័ន្ធបទល្មើស ការងារគ្រង់គ្រងអាវុធជាតិផ្ទុះ(មានអ្នកបាញ់បោះសេរីជាញឹកញាប់) ការគ្រប់គ្រងមុខសញ្ញាពាក់ព័ន្ធបទល្មើស គ្រប់គ្រងការស្នាក់នៅបណ្តោះអាសន្ន ហើយច្បាប់និងសីលធម៌សង្គមមិនទាន់បានផ្សព្វផ្សាយអប់រំជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់រូបនៅឡើយ។
យ៉ាងណាក៏ដោយប្រជាពលរដ្ឋបានសំណូមពរចំនួន៦ចំណុចគឺ
១-សំណូមពរឲ្យសមត្ថកិច្ចបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋានឲ្យបានល្អបន្ថែមទៀត ជាពិសេសបន្តទប់ស្កាត់មិនឲ្យល្បែងស៊ីសង ចោរលួច-ប្លន់ សកម្មភាពក្មេងទំនើង បទល្មើសនេសាទត្រីខុសច្បាប់ដោយប្រើឧបករណ៍ឆក់។
២-សំណូមពរជួយការពារពិធីផ្សេងៗដែលរៀបចំធ្វើនៅតាមភូមិ។
៣-ទប់ស្កាត់រថយន្តធុនធ្ងន់ដឹកលើសកម្រិតកំណត់លើផ្លូវនានាក្នុងក្រុង។
៤-រៀបចំសណ្តាប់ធ្នាប់នៅផ្សារជីភូ ក្រុងបាវិត ឲ្យមានរបៀបរៀបរយសាធារណៈ។
៥-ស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀននៅតាមកាស៊ីណូ។
៦-សូមឲ្យសមត្ថកិច្ចជួយបង្ហាញពីរបៀបពន្លត់អគ្គិភ័យនៅតាមក្រុមហ៊ុន និងប្រជាពលរដ្ឋ៕ S

កុំភ្លេចដាក់ប្រអប់ប្រមូលលុយអោយ ចៅហ្វាយផងវើយ ក្រែងអញឆាបអោយឡើងសក្កិ។
ចេះតែថា ម៉ាម៉ាយកតែស៊ង ចង្អុលពងគេលេច ភ្លេចពងឯងនៅក្រៅខោ ។
លោកនេត សាវឿន ក៏ដូចជាហ៊ុន សែនចឹងដែរ ចេះតែស្រែក ឮឱយកោកៗៗៗៗៗ សឹកតែមាត់ ត្រដោក ឆ្អែតឯពោះក្របី នេះហើយពាក្យខ្មែរយើងថា ។មិនទាំងចេះចាត់ចែងការងារឱយពួក អាប៉ូលីសធ្វើការយាមកាមផង ហើយយកឱយមកធ្វើមេប៉ូលីសទៅកើត។យើងជាមេ គឺយើងនោះ ហើយដែលជាអ្នកទទួលខុសត្រូវ ។មិនត្រូវស្រែកតែមាត់ ត្រូវមានបទបញ្ជា ត្រូវមានវិន័យ ត្រូវមាន តួរនាទី ត្រូវមានកាលបត្ដិបត្តិ ត្រូវមានការតាមដានត្រួតពិនិត្យ ។ប៉ូលីសនៅស្រុកគេ ធ្វើការ២៤ម៉ោង ។ មើលស្រុកគេផង កុំល្ងង់ហើយ ខ្ជឹលមិនរៀនសូត្រពីគេទៀត ។មនុស្សដូច្នេះ គេហៅថា ចោលម្សៀត ok ។
រាយការណ៍ករណីអស់បានអីស៊ី បើប្រាក់ខែតិច ហើយមេៗអង្គុយរាប់ករណីគិតលុយ ។ ករណីខ្លះដោះស្រាយអត់បានលុយផង បានតែមាន់ស្ងោស្រាស៊ីផឹកបណ្ណឹងនោះ បើរាយការណ៍អោយដឹងទៀត មានតែសុំលុយប្រពន្ធមកបង្រប់អោយមេហើយមើលទៅ ។ បើមេៗកុំរាប់ចំនួនករណី គិតចេញជាលុយ នោះខ្ញុំរាយការណ៍ទាំងអស់ហ្នឹង គ្មានទៅលាក់ធ្វើអី រឿងនេះសូមលោកនាយជ្រាបផង លោកនាយ ។
ថា្នក់ដឹកនាំគាត់ថា ដើម្បីអោយគ្រប់គ្នាល្អ
ចេះតែស្រែកតែអត់មានអ្នកស្ដាប់!
សឹស្សស្គាល់ចិត្តគ្រូ អង្អែលក្បាលគ្រូ !
យកស្រោមសំបុត្រទៅឱ្យប្រពន្ធមេទៅ
វាចប់បាត់ទៅហើយ !! ឆោតម៉េះ !!
វាថាគ្រាន់តែឱ្យឮពិរោះត្រចៀក ។ បើមេវាជាកំពូលជន
ឧក្រិដ្ឋហើយ តើម្តេចឡើយឱ្យអ្នកក្រោមបង្កាប់ល្អបានទៅ?
ហើយចុះអាណា បិទបាំងការពារ អាឈូកបណ្ឌិត ឃាតកបាញ់គេនោះ
ម៉េចមិនទៅចាប់វាដាក់គុកទៅ ?
សុទ្ធសឹងជាឆាកល្ខោនទាំងអស់ រាស្រ្ដស្គាល់ក្រយ៉ៅអស់ហើយ មិនចាំបាច់ប្រូអីច្រើនទេ បើមេវាជាឃាតករ និងជាចោរ អាកូនៗក៍វាអញ្ចឹងដែរ កុំបន្ទោសវា
យើងជាថ្នាក់លើត្រូវធ្វើជាគំរូមុន ទើបអាកូនៗថ្នាក់ក្រោមយកគំរូតាមបាន ។