ពលរដ្ឋ​​​១ពាន់​គ្រួសារ ស្ថិត​​ក្នុង​គម្រោង​បណ្ដេញ​ចេញ​​ដោយ​បង្ខំ​ពី​ផ្លូវ​រថភ្លើង

ពុធ 18 កក្តដា 2012
មាស​ មុន្នី
ទស្សនាវដ្តីសារព័ត៌មានសេរី

យ៉ាងហោចណាស់​​មានប្រជាពលរដ្ឋ​១ពាន់គ្រួសារ​​ដែល​មានទីលំនៅ​​តាម​បណ្ដោយ​​កំណាត់​ផ្លូវ​រថ​ភ្លើង​​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត បន្ទាយ​មានជ័យ​​ បាន​ស្ថិត​ក្នុង​គម្រោង​នៃ​ការ​បណ្ដេញ​ចេញ​ដោយបង្ខំ​ដើម្បី​​យក​ទីតាំង​ជួសជុល​ផ្លូវ​រថភ្លើង ។

ផ្លូវដែកក្នុងប្រទេសកម្ពុជា ដែលកំពុងទទួលការជួសជុល

ផ្លូវដែកក្នុងប្រទេសកម្ពុជា ដែលកំពុងទទួលការជួសជុល

លោក អ៊ាង វុទ្ធី មន្ត្រី​ផ្នែកច្បាប់​​នៃ​អង្គការ​ស្ពាន​​ឆ្ពោះទៅកាន់​សន្តិភាព​កម្ពុជា បាន​ប្រាប់​ក្រុម​អ្នករាយការណ៏ព័ត៌មាន​​​កាល​ពី​ម្សិលមិញ​​ថា​ នៅ​ក្នុង​សេចក្ដីជូនដំណឹង​​អាជ្ញាធរ​ បាន​​ដាក​ឱសានវាទ តែ​១០​ថ្ងៃ​ប៉ុណ្ណោះ ឲ្យ​ប្រជាពលរដ្ឋ​ រុះរើលំនៅដ្ឋាន​ បើ​ពុំនោះ​ទេ ពេល​ដល់​​ថ្ងៃ​​កំណត់ គេ​នឹង​មិន​ទទួល​ខុសត្រូវ ពីការ​ខូចចខាត់ ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ឡើយ ។

យ៉ាង​ណា​ក៏​ដោយ​​មន្ត្រី​រូប​នេះ បាន​​និយាយ​ថា ​” ​ការ​ប្រកាសជូនដំណឹង​​ពី​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ប្រមាណ​១ពាន់​គ្រួសារ​នេះ​ចេញ​ពី​តំបន់​ពួកគេ​​ធ្លាប់​រស់​នៅ វា​ផ្ទុយ​ទៅ​នឹង​ការិយាល័យ​សម្រប​សម្រួល​​គម្រោង​ពិសេស​​របស់ ADB ដែល​បាន​​និយាយ​​សន្យា​ថា ​នឹង​ពុំ​​មាន​ការបណ្ដេញ​ចេញ​​បែប​នេះ​​ទេ ” ៕

What Next?

Recent Articles

3 Responses to "ពលរដ្ឋ​​​១ពាន់​គ្រួសារ ស្ថិត​​ក្នុង​គម្រោង​បណ្ដេញ​ចេញ​​ដោយ​បង្ខំ​ពី​ផ្លូវ​រថភ្លើង"

  1. Make Iteasy says:

    មន្ត្រីខ្មែរម្នាក់ៗនិយាយឡើងមិនទទួលខុសត្រូវ ពាក្យនេះមិនដែលឭនិយាយនៅពេលជិតបោះឆ្នោតឡើយ ។ ជាប់ឆ្នោតហើយតាំងដំឡើងខ្លួន ព័ទ្ធយកដី រាស្ត្ររកតែដីជ្រកមិនបាន មន្ត្រីព័ទ្ធទុកចោល ជួលអ្នកយាម

  2. Srey Khmer says:

    Do in Cambodia has the Legal Right which is making the correction to protect the Rights of people? The Fifth Amendment of the U.S. says that, the government cannot take someone’ s property for public use ” without just compensation.” This mean that the government must pay a fair price when its take over a person’s property for purposes such as building roads or parks. Where is the law of Government in Cambodia has apply to its own people?

  3. BaBaBoo says:

    Srey Khmer, http://cambodia.ohchr.org/klc_pages/klc_english.htm, Cambodia had laws may help yourself out. You can run your fingers over words Cambodia Laws, google it, found plenty links.