18 July 2012
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ លោកឧញ៉ា កុក អាន ព្រឹទ្ធសមាជិកនិង ជាប្រធានក្រុមហ៊ុនអានកូ ប្រាដ័របានដាក់ពាក្យប្តឹង សាច់ញាត្តិក្រុមគ្រួសារចំនួន ៦នាក់របស់លោក ហេង ឈៀង អតីតអគ្គនាយករងក្រុមហ៊ុនអានកូ ប្រាដ័រ និងលោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិទៅសាលាដំបូងរាជធានីភ្នំពេញ។
លោក ឡុង ដារ៉ា មេធាវីការពារក្តីលោកឧញ៉ា កុក អាន បានមានប្រសាសន៍ថាលោកឧញ៉ា កុក អាន បានប្តឹងសាច់ញាត្តិរបស់ លោក ហេង ឈៀង និងអ្នកស្រី ទេព កូលាប ចំនួន៦នាក់ពីបទបរិហាកេរ្តិ៍ និងទទួលផលចោរកម្ម។ លោកឧញ៉ាបានស្នើរសុំឲ្យតុលាការផ្តន្ទាទោសពួកគេឲ្យបានធ្ងន់ធ្ងរតាមផ្លូវច្បាប់។
