ព្រហស្បតិ៍ 26 កក្តដា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
ក្រុមអ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ីចំនួន៧រូបកាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅនេះ បានដាក់លិខិតមួយច្បាប់ទៅនាយកដ្ឋានពន្ធនាគារ ដោយស្នើសួរសុខទុក្ខលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស នាថ្ងៃទី០៣ ខែសីហា ខាងមុខ។
លិខិតរបស់គណបក្សសមរង្ស៊ីដាក់ទៅកាន់អគ្គនាយក នៃនាយកដ្ឋានពន្ធនាគារបានសរសេរថា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១២ ប្រតិភូក្រុមអ្នកតំណាងរាស្រ្ត នៃគណបក្សសមរង្ស៊ី នឹងចូលជួបសួរសុខទុក្ខលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលកំពុងជាប់ឃុំឃាំងបណ្តោះអាសន្ននៅមណ្ឌលកែប្រែព្រៃស។
លិខិតបញ្ជាក់ថា ក្រុមអ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ី ដែលទៅសួរសុខទុក្ខលោក ម៉ម សូណង់ដូ មាន ៖ ១-លោកស្រី មូរ សុខហួរ តំណាងរាស្រ្តមណ្ឌលកំពត, ២-លោក ជាម ច័ន្ទនី តំណាងរាស្រ្តមណ្ឌលកំពង់ចាម, ៣-លោក កែត ឃី តំណាងរាស្រ្តមណ្ឌលកំពង់ធំ, ៤-លោក សុវណ្ណា ពិសាខា តំណាងរាស្រ្តមណ្ឌលកំពង់ចាម, ៥-លោក ដាំ សិទ្ធិ តំណាងរាស្រ្តមណ្ឌលភ្នំពេញ, ៦-លោក ឡុង រី តំណាងរាស្រ្តមណ្ឌលក្រចេះ, និង ៧-លោក គង់ បូរ៉ា តំណាងរាស្រ្តមណ្ឌលព្រៃវែង។
សូមរំលឹកថា លោក ម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុសំបុកឃ្មុំ និងប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៥ កក្កដា កន្លងទៅនេះ ចំពោះបទជាប់ពាក់ព័ន្ធនឹងការបង្កើតតំបន់អបគមន៍នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ហើយកាលពីថ្ងៃទី២១ កក្កដា មានដំណឹងមកថា លោក សូណង់ដូ កំពុងតែធ្លាក់ខ្លួនឈឺព្រោះតែស្ថិតនៅក្នុងបន្ទប់ឃុំឃាំងដ៏តូចចង្អៀតនោះ៕

បបួលអាអេង ឆៃអៀង,អាយឹម សុវណ្ណ,អាកឹម សុខា,ម៉ៅ មុន្នីវណ្ណ,តាប៉ុល ហមអោយទៅសួរ សុខទុក្ខផង ជាពិសេសទៅមើលទីកន្លែងអោយហើយចំពោះអ្នកដែលមិនគោរពច្បាប់ ប្រទេសជាតិ,ចង់បង្កើត បដិវត្តផ្សេងៗ។តែអាមោគកឹម សុខា,ជៀម ចាន់នីវាធ្លាប់ស្គាល់ហើយសូម អោយមិនរាងចាលទៅចុះ។
អា ចៅចេកអាំង អើយ និយាយមិនខ្លាចព្រោះការស្លាប់របស់ ប៉ុល ពត គឺស្លាប់ដោយគេដុតនឹង កង់ឡាន គ្ហាដាហ្វី ស្លាប់ក្រោមលូ សាដាម ស្លាប់ត្រូវគេព្យូរក មេដឹកនាំផ្តាច់ការ ហើយអាក្រក់ គឺអីចឹវាមិនអាចដល់ ១០០ ឆ្នាំនោះទេត្រូវតែចប់នៅពេលណាមួយ ។ ពូកមេដឹកនាំទាំងនោះសុទ្ឋ តែមានសម្ព័នមិត្ត ដូច ប៉ុល ពត មានចិនចុះហេតុអ្វីបានជាចិនមិនយកមនុស្សដូច ប៉ុល ពត នឹង បក្ខពូកទៅរស់នៅប្រទេសចិនផងបែជាទុកអោយស្លាប់នៅជាយដែនថៃ គ្ហាដាហ្វី សាដាម ក៏ដូច្នេះ ដែរខ្វះអីសម្ព័នមិត្ត ហេតុដូចម្តេចបានជាការស្លាប់របស់ពូកគេគួរអោយអាណិតម្លេះ ។ នេះនិយាយបានថាភាពឈ្លាសវ័យរបស់ប្រទេសនីមួយ ៗ រឿងការសំរេចចិត្តអនាគត់នយោបាយ អន្តរជាតិ ព្រោះបើ ប៉ុល ពត នៅប្រទេសចិន ចិនប្រាកដជាពិបាកដោះស្រាយជាមួយអន្តរជាតិ ឬ កម្ពុជាថ្មី ឬ ម្ចាស់ខ្លួនដែលធ្លាប់ជាសម្ព័នមិត្ត ក្នុងការបញ្ជូនយកពូកនេះមកកាត់ទោស នឹង ទំនាកទំនងជាមួយរដ្ឋាភិបាលថ្មី ។ ចុះបើ ហ ស ដូចពូកនេះអស់អំណាចវិញ តើមិត្ត វណ យកទៅរស់នៅ ប្រទេសគេដៃរឬទេ? ដូចនេះប្រាប់មេលោកផងកុំមើលងាយចលនាប្រជាជន និង អន្តរជាតិ អោយសោះ ហើយកុំធ្វើអាក្រក់ពេកព្រោះបើលើកយកមកនីយាយវាច្រើនរឿងណាស់ ក្នុងរបបនេះ !!! ខ្ញុំមិនមែនជាអ្នកនយោបាយអីទេ តែគ្រាន់ជាអ្នកវិភាគមួយប៉ុណ្ណោះ ហើយឈប់ បោះឆ្នោតអោយក៏ព្រោះតែមានរឿងអាក្រក់ច្រើនពេក។
លោក ប្រាកដ និយាយបានល្អ សូមគាំទ្រ។
Mr brakot eng ning min men chea u vipheak ey nus te (i yol tha jing)ber Mr eng ning kronber men nus som Mr eng help Cambodia ory good phong.(kom tver chea nak vipheak khang DOG prus ey na)
អាងាប់ចៅចេកអាំង អើយ និយាយមិនខ្លាចព្រោះការស្លាប់របស់ ប៉ុល ពត គឺស្លាប់ដោយគេដុតនឹង កង់ឡាន គ្ហាដាហ្វី ស្លាប់ក្រោមលូ សាដាម ស្លាប់ត្រូវគេព្យូរក មេដឹកនាំផ្តាច់ការ ហើយអាក្រក់ គឺអីចឹវាមិនអាចដល់ ១០០ ឆ្នាំនោះទេត្រូវតែចប់នៅពេលណាមួយ ។ ពូកមេដឹកនាំទាំងនោះសុទ្ឋ តែមានសម្ព័នមិត្ត ដូច ប៉ុល ពត មានចិនចុះហេតុអ្វីបានជាចិនមិនយកមនុស្សដូច ប៉ុល ពត នឹង បក្ខពូកទៅរស់នៅប្រទេសចិនផងបែជាទុកអោយស្លាប់នៅជាយដែនថៃ គ្ហាដាហ្វី សាដាម ក៏ដូច្នេះ ដែរខ្វះអីសម្ព័នមិត្ត ហេតុដូចម្តេចបានជាការស្លាប់របស់ពូកគេគួរអោយអាណិតម្លេះ ។ នេះនិយាយបានថាភាពឈ្លាសវ័យរបស់ប្រទេសនីមួយ ៗ រឿងការសំរេចចិត្តអនាគត់នយោបាយ អន្តរជាតិ ព្រោះបើ ប៉ុល ពត នៅប្រទេសចិន ចិនប្រាកដជាពិបាកដោះស្រាយជាមួយអន្តរជាតិ ឬ កម្ពុជាថ្មី ឬ ម្ចាស់ខ្លួនដែលធ្លាប់ជាសម្ព័នមិត្ត ក្នុងការបញ្ជូនយកពូកនេះមកកាត់ទោស នឹង ទំនាកទំនងជាមួយរដ្ឋាភិបាលថ្មី ។ ចុះបើ ហ ស ដូចពូកនេះអស់អំណាចវិញ តើមិត្ត វណ យកទៅរស់នៅ ប្រទេសគេដៃរឬទេ? ដូចនេះប្រាប់មេលោកផងកុំមើលងាយចលនាប្រជាជន និង អន្តរជាតិ អោយសោះ ហើយកុំធ្វើអាក្រក់ពេកព្រោះបើលើកយកមកនីយាយវាច្រើនរឿងណាស់ ក្នុងរបបនេះ !!! ខ្ញុំមិនមែនជាអ្នកនយោបាយអីទេ តែគ្រាន់ជាអ្នកវិភាគមួយប៉ុណ្ណោះ ហើយឈប់ បោះឆ្នោតអោយក៏ព្រោះតែមានរឿងអាក្រក់ច្រើនពេក។
អ្នកណាក៏មានតំលៃដែរ ជាជាតិខ្មែរមានតំលៃណាស់ ចូរអោយតំលៃជាតិខ្មែរម្នាក់នេះតាមផែនផង គួចាំថាចង្កឹះ១ដើមងាយនឹងកាច់បាក់ ប៉ុន្តែ១បាច់វិញ…….អរគុណចេះស្រលាញ់គ្នា អរគុណការអោយតំលៃជនជាតិខ្លួនតាមផែនគំនិតបុគ្គល [ស្រលាញ់ជនជាតិខ្លួន គឺស្រលាញ់ខ្លួន]