ថ្ងៃទី 26 កក្កដា 2012
ដោយ: រឿន សាវុធ
CEN
ភ្នំពេញ: ដោយការប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ថ្ងៃទី៦ ខែសីហា កាន់តែខិតជិតមកដល់នោះ ការលក់ព្រីយ៉ុងបានក្លាយជាមុខរបរមួយកាក់កបគ្រាន់បើ ដោយសិស្សបាននាំគ្នាសម្រុកទៅរកទិញ ដើម្បីត្រៀមសម្រាប់ការប្រឡង។
ក្រោមពន្លឺថ្ងៃក្តៅចែស នាម៉ោងជិត ២ រសៀលនោះ អាជីវករម្នាក់បានអង្គុយក្រោមដំបូលឆត្រដែលបានបាំងកម្តៅថ្ងៃ គ្រាន់នឹងជាម្លប់បន្តិចសម្រាប់គាត់។ រំពេចនោះ ក៏ឮសំឡេងខ្សឹបខ្សៀវគ្នាតិចៗថា “យកអាមួយណាល្អ… អេ! យកអានេះវិញល្អជាង!”។ បន្ទាប់មក ក៏បានឮសម្តីអ្នកលក់ប្រាប់មកអ្នកទិញវិញថា “អាហ្នឹងតម្លៃ ១.៥០០រៀល”។
នេះជាការសន្ទនាមួយ នៅកន្លែងលក់ព្រុយយ៉ុង ក្បែរសាលារៀន នៅពេលដែលសិស្សមានការព្រួយបារម្ភ អំពីការប្រឡងរិះរកគ្រប់វិធីធានាថា ពួកគេនឹងប្រឡងជាប់នៅក្នុងខែក្រោយនេះ។
លោក សេង អ្នកលក់ព្រុយយ៉ុង អាយុ ២៨ឆ្នាំ បាននិយាយថា “ខ្ញុំលក់ព្រីយ៉ុង ឬកម្រងសំណួរ-ចម្លើយនេះ ដោយសារតែឃើញគេលក់ ខ្ញុំក៏ចង់លក់នឹងគេដែរ”។ គាត់មានលក់ឯកសារមេរៀន សំណួរ-ចម្លើយ សម្រាប់តែថ្នាក់ទី៩ និងថ្នាក់ទី១២ ហើយនៅក្នុងនោះមានគ្រប់មេរៀនទាំងអស់”។
លោក សេង បន្ថែមថា “សិស្សឥឡូវនេះ ងាយស្រួលណាស់ ឲ្យតែព្យាយាមរៀនសូត្រ មើលសៀវភៅ ឬមើលឯសារផ្សេងៗជំនួយបន្ថែម នឹងប្រឡងជាប់ជាមិនខាន។ ម្យ៉ាងវាមានភាពងាយស្រួលផង ក្នុងការមើល ចង់មើលនៅទីណាក៏បានដែរ ឲ្យតែអ្នកនោះចង់មើល ចង់ចេះ”។
ប៉ុន្តែបើទិញយកទៅ រំពឹងតែនឹងបើកមើលនៅពេលប្រឡងនោះ លោកក៏មិនដឹងដែរ ព្រោះវាជាសិទ្ធិរបស់គេ ហើយក៏ជាការយល់ឃើញរបស់មនុស្សម្នាក់ៗដែរ។ បើបានយកទៅមើល ហើយរៀនតាម ធ្វើតាមនោះ វាគ្រាន់បើដែរ ណាមួយវាធ្ងន់ខ្លួនជាងអ្នកមិនបានមើល ឬធ្វើតាម។
គាត់បានគូសបញ្ជាក់ទៀតថា ”សិស្សឥឡូវ ភាគច្រើនគេចូលចិត្តអ៊ីចឹងទៅហើយ ដោយផ្អែកលើការរៀនគួរបន្ថែម និងបានជំនួយពីឯកសារខ្លះៗ។ បើនិយាយពីប្រឡងវិញ គឺមិនងាយមានអ្នកធ្លាក់នោះទេ ប្រសិនបើគេទាំងនោះព្យាយាមរៀនសូត្រ និងស្វះស្វែងរកឯកសារ គេកម្រធ្លាក់ណាស់ គឺមានឱកាសជាប់ច្រើន”។
រីឯតម្លៃលក់ឯកសារនេះដែរ គឺវាមានចាប់ពី ១.០០០ រៀល ដល់ ៣.៥០០ រៀល ក្នុងមួយច្បាប់ ហើយមានគ្រប់មេរៀនទាំងអស់។ ចំណុចនេះ គឺថា បើយើងគិតទៅលើតម្លៃវិញ (១.០០០ រៀល) ទៅរៀនគួរបានតែមួយម៉ោងប៉ុណ្ណោះ បើតម្លៃ ៣.៥០០ រៀលវិញ មានមួយចប់តែម្តង”។
ឯការដាក់លក់ឯកសារ ឬកម្រងសំណួរ-ចម្លើយនេះ គឺធ្វើមុនប្រឡងរយៈពេលមួយខែ។ ក្នុងមួយថ្ងៃលក់បានច្រើនបំផុតចាប់ពី ៥០ ច្បាប់ឡើង គឺគិតសរុបទាំងតម្លៃ ១.០០០ រៀល ១.៥០០ រៀល ២.៥០០ រៀល និង ៣.៥០០ រៀល។ ការលក់នេះ វាមិនចំណេញអ្វីទេ ព្រោះបានតែ ២០ ភាគរយ ពីគេប៉ុណ្ណោះក្នុងមួយច្បាប់។
នៅកន្លែងលក់នោះ ក៏មានយុវសិស្សខ្លះបានប្រើប្រាស់សុទ្ធតែយានជំនិះទំនើបៗ និងប្រើទូរស័ព្ទទាក់ទងគ្នា អំពីឯកសារផ្សេងៗ ដែលគេសង្ឃឹមថា នឹងមានផ្នែកណាមួយស្រដៀង ប្រហែលៗ ចែកចាយឲ្យគ្នាខ្លះផង។
មើលទៅសកម្មភាពរបស់ពួកគេ ប្រៀបបាននឹងឈ្មួញម្នាក់ ដែលកំពុងជាប់រវល់នឹងអតិថិជនរបស់គេ យ៉ាងមមាញឹកបំផុត។ ចំណែកអ្នកខ្លះទៀត ឈររង់ចាំគ្នីគ្នាមកទទួល ដើម្បីទៅឆែករកឯកសារតាមប្រព័ន្ធអ៊ីនធឺណិត ឬទៅជួបជុំគ្នានៅទីណាមួយ ដែលអាចពិភាក្សាគ្នាពីមេរៀនខ្លះៗ និងធ្វើលំហាត់គំរូខ្លះ ដែលពួកគេសង្ឃឹមយ៉ាងមុតមាំថា នឹងអាចប្រហាក់ប្រហែល នៅពេលប្រឡង។
គិតៗទៅ សិស្សានុសិស្សនាពេលសព្វថ្ងៃនេះ គឺមានភាពសម្បូណ៌បែបណាស់ តាំងពីការសិក្សា ក៏ដូចជាឯកសារ និងការស្រាវជ្រាវផ្សេងៗនោះ ក៏មានភាពងាយស្រួល និងទំនើបទៀតផង។
តែផ្ទុយទៅវិញ ក៏មានករណីខ្លះបានធ្វើឲ្យសិស្សមួយចំនួនអសកម្មផងដែរ ដែលមកពីការរំពឹងទុករបស់គេ ចាំតែទិញព្រីយ៉ុង និងបើកចម្លងនៅពេលប្រឡងទៅបានហើយ មិនចាំបាច់ទៅរៀន ឬធ្វើកិច្ចការសាលា នាំតែឈឺក្បាលហាលថ្ងៃធ្វើអ្វី ដល់ពេលប្រឡង ទិញមេរៀនគេ ឬចម្លងពីគេទៅ ជាប់ដូចតែគ្នាហ្នឹង៕ .




ហេតុអ្វីបានជាមានសំណៅឯកសារ(ព្រីយ៉ុង)ដាក់លក់យ៉ាងគគ្រឹកគ្រេង
ពេញទីផ្សារ?តើវាបណ្តាលមកពីគ្រូបង្រៀនដែរឬទេ?
មកពីមានអ្នកធ្វើសំណៅឯកសារលក់?មកពីមានកូនសិស្សទៅទិញ?
មកពីសិស្សអត់ខំរៀនពេលពេលប្រលងរត់រកសំណៅឯកសារ?
ឬមួយក៏មកពីគ្រូបង្រៀនហ្នឹងមិនចេះបង្រៀនអោយសិស្សខំរៀន?
ចំណេកខ្ញុំមានចំឡើយតែមួយគត់គឺបណ្តាលមកពីម៉ែឪសិស្សមិនចេះប្រដៅកូន៕
ការលក់សំណៅឯកសារ(ព្រីយ៉ុង)មិនខុសច្បាប់ទេ វាក៏ជាប្រភពផ្តល់ចំនេះដឹងសំខាន់មួយដែរ ប៉ុន្តែវាគ្មានប្រយោជន៏ទេ ប្រសិនគ្រាន់តែយកទៅបើកចាក់នៅពេលប្រឡងនោះ។ ចំនុចសំខាន់គឺអនុរក្សត្រូវតែតឹងតែង មិនអាចអោយអ្នកណាម្នាក់មើលសំណៅឯកសារ(ព្រីយ៉ុង) ដាច់ខាត។ ប៉ុន្តែ ប្រធានមណ្ឌលបានចាត់ចែងការងារនេះយ៉ាងស្អាត ដោយរៀបចំក្រុមគ្រូជំនាញ សម្រាប់ធ្វើសំណៅឯកសារ(ព្រីយ៉ុង)នៅក្នុងមណ្ឌល សម្រាប់បម្រើកូនអ្នកមានលុយ។ ចំណែក អនុរក្សដែលគ្មានជំនាញ អោយសិស្សប្រមូលលុយអោយពួកគាត់ដើម្បីអាចមើលសំណៅឯកសារ (ព្រីយ៉ុង)បាន។ គ្រប់មណ្ឌលប្រលងទាំងអស់ធ្វើបែបនេះ ពីព្រោះនាយកសាលាទាំងអស់សុទ្ធ តែសូកលុយប្រធានមន្ទីរ និង ប្រធានមន្ទីរលូករដ្ឋមន្រ្តីក្រសួងអប់រំ ដើម្បីបានតំណែងចំនុចនេះ ដែលធ្វើអោយគុណភាពអប់រំនៅកម្ពុជា។
នៅក្នុងប្រព័ន្ធអប់រំបើអ្វីៗវាពិតដូចជាគេនិយាយមែនតើស្រុកខ្មែរថ្ងៃ
អនាគតទៅជាយ៉ាងណា?ការដឹកនាំប្រទេសប្រកបទៅដោយ
និតិរដ្ឋនិងកសាងប្រទេសអោយមានការីកចំរើនកត្តាសំខាន់បំផុត
គឺធនធានមនុស្សនេះឯងហើយអ្នកដែលផលិតធនធានមនុស្សគឺ
ក្រសួងអប់រំចុះបើស្ឋាប័ណ្ណមួយនេះពុករលួយពីលើដល់ក្រោម
ចុះគុណភាពអប់រំយ៉ាងម៉េចដែរ។តែទន្ទឹមនិងនេះប្រព័ន្ធអប់រំ
ឯកជនបានផុសឡើងដូចផ្សិតកូនអ្នកមានកូនមន្រ្តីដែលមានបណ្តាសក្តិ
ធំៗរៀននៅសាលាឯកជនរួចបញ្ជូនអោយទៅរៀននៅបរទេស។
នេះជាកម្មអកុសលរបស់កូនអ្នកក្រីក្រ?
អ្នកមានចេះតែមានឡើង លក់ពាងលក់ផើងចេះតែឡើងថ្លៃ
អ្នកក្រចេះតែក្រចុះ លក់ខ្សែលក់កន្លុះចេះតែចុះថ្លៃ៕
ទៅប្រឡងគ្មានដាក់ព្រុយយុង ប្រៀបដូចទីក្រុងគ្មានអគ្គីសនី
បើអត់មានអ្នកលក់ក៏អត់មានអ្នកទិញដែរ !
បើអត់មានអ្នកទិញក៏អត់មានអ្នកលក់ដែរ !
បើការប្រលងអាចលួចមើលបានស្រួល នោះគុណភាពសិក្សារបស់សិស្សក៍មិនបានល្អដែរ។
នេះហើយជាគុណភាពអប់រំដែលឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងការបង្កើននូវភាពអប់រំ របស់ ហ៊ុន សែន ពិតជាអស្ចារ្យណាស់។ គួរគិតឲ្យស៊ីជម្រៅជាងនេះផងអស់លោកនៅខាងក្រសួងអប់រំ កុំសូវល្មោភលុយពុករលួយពេក។ ពួកអាក្បាលយួនខ្លួនខ្មែរ!!!!!!
ពួកអ្នកធ្វើការនៅក្រសួងងាប់ទៅណាអស់ហើយបានជាមិនមើល ការដាក់លក់ព្រុយ៉ុងនឹងគ្រាប់ភ្នែកពេញវាលពេញកាលបែបនេះ!!!!!!!!!!!!???????
សម័យនេះសប្បាយណាស់ ព្រះទិញបានតាំងពីក្រដាស់ដែលមិនត្រូវមាន ខ្ញុំគិតទៅយកបរិញ្ញានៅស្រុកខ្មែរ មួយទុកគ្រាន់អួតគេ!។
ត្រៀមសម្រាប់ការប្រឡង រឺត្រៀមសម្រាប់ការចម្លង ?
ការអប់រំស្រុកខ្មែរពិបាកកែឲ្យឡើងណាស់ ។ បៀវត្សជាបញ្ហាទី១ ពុករលួយជាបញ្ហាទី ២ ទីបំផុត ទំពាំងស្អុយទាំងអស់ ។
ឃើញទេកំហុស និងភែ្នកស្រស់ៗ បោះពួយសំដី
ថាធ្វើមិនកើត មិនគិតឃ្មាតឃ្មី អាងបានសំដី
និងរិះគន់គេ។
ថាទំពាំស្អុយ ដុះគ្មានតំរុយ គ្មានប្រយោជន៍ទេ
ហើយភ្នែកទៅណា ម្ដេចមិនរិះរេ ឃើញហេតុសឹមជេរ
រិះរេតាមយល់។
បើទំពាំស្អុយ អាងតែមានលុយ ចេញពេលប្រលង
ព្រីយ៉ុងបើកចាក វាគ្មានខុសឆ្គង ព្រោះពេលប្រលង
ជារឿងធម្មតា។
ខ្ញុំគិតអ្នករិះ ខ្លួនឯងវិញនេះ មិនខុសសិស្សា
បើកដូចតែគ្នា តិចច្រើនតាមការ កុំចេះតែថា
ទំពាំស្អុយដើម។
ខ្ញុំជាសិស្សម្នាក់ និយាយដោយរាក មិនចង់វែងឆ្ងាយ
ព្រោះឃើញទើសភែ្នក មិនចង់កកាយ តែណាស់ហើយចង់ស្រាយ
អោយបានយល់ខ្លះ។
បើមានខុសឆ្គង សួមពួករាមច្បង កុំមានវិតក្ក
ព្រោះធ្វើម្ដេចខ្ញុំ មិនមានឋានៈ ហាហើយតែងស្លាក់
ប៉ះពាល់សំដី។